ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ដាវីឌ បានយកព្រះជាទីជ្រកកោនរបស់គាត់ ដ្បិតព្រះអង្គគ្រប់គ្រងពីលើបល្ល័ង្កនៅឯស្ថានសួគ៌យ៉ាងសុចរិត និងយុត្តិធម៌។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ក្នុងខណៈពេល ដាវីឌ បម្រើក្នុងរាជដំណាក់របស់ ស្ដេច សូល នោះគាត់បានតាក់តែងទំនុកតម្កើងនេះឡើង គឺក្រោយពេលគាត់បានសម្លាប់យក្សកូលីយ៉ាតរួចហើយ។ ដោយភាពច្រណែនឈ្នានីស និងចិត្តមានមន្ទិលសង្ស័យ នោះ ស្ដេច សូល បានខំប្រឹងព្យាយាមតាមសម្លាប់ ដាវីឌ ជាច្រើនលើកច្រើនសា នៅអំឡុងប៉ុន្មានឆ្នាំជាបន្តបន្ទាប់។ មនុស្សគ្រប់គ្នាសុទ្ធតែឱ្យឱវាទឱ្យ ដាវីឌ «រត់ទៅ!»។ ទោះបីជាស្ថានភាពពិតជាវិវត្តធ្ងន់ធ្ងរទៅៗក៏ដោយ ក៏ ដាវីឌ កំពុងតែស្ថិតនៅទីកន្លែងត្រឹមត្រូវ ទៅតាមអ្វីដែលព្រះបានរៀបចំឱ្យគាត់។ ប្រសិនបើ ដាវីឌ ជ្រើសរើសរត់គេច នោះគាត់ប្រាកដជាមានឈ្មោះ ថាមិនគោរពស្ដាប់បង្គាប់ បាត់ហើយ។ ជួសវិញ គាត់បានប្រគល់ជីវិតរបស់គាត់ ទៅក្នុងព្រះហស្ដនៃព្រះ។ គាត់បានជ្រើសរើសទុកចិត្តលើព្រះ ដូចដែលគាត់ធ្លាប់បានធ្វើរាល់ដង។ ដោយព្រោះតែ ដាវីឌ បានជ្រើសរើសរស់នៅដោយសុចរិត នោះព្រះដ៏សុចរិតរបស់គាត់ បានគង់នៅខាងគាត់។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
តើមានរឿងអ្វីមួយ ដែលនាំឱ្យអ្នកចង់ចុះចាញ់ និងត្រឡប់បកក្រោយ ដែរឬទេ? តើមានរឿងរ៉ាវចាប់ផ្ដើមធ្ងន់ធ្ងរទៅៗ នៅឯកន្លែងធ្វើការ ឬក្រុមជំនុំរបស់អ្នក មែនទេ? តើមានមិត្តផ្ដល់មតិយោបល់ដល់អ្នក ឱ្យអ្នកចាកចេញពីកន្លែងការងារនោះ មុននឹងស្ថានភាពកាន់តែធ្ងន់ទៅៗ ដែរឬយ៉ាងណា? វាជាសភាវគតិមួយ ដែលយើងមានបំណងចង់ចាកចេញពីទីកន្លែងណាដែលធ្វើឱ្យយើងនៅមិនសុខ ឬនាំឱ្យយើងបាក់ទឹកចិត្ត។ ទោះជាយ៉ាងនេះក្ដី មានពេលខ្លះ ព្រះជាម្ចាស់ប្រហែលជាអាចត្រាស់ហៅឱ្យយើងនៅបន្តស៊ូទ្រាំក្នុងស្ថានភាពទាំងនោះ ទោះបីជាវាប្រឆាំងទាស់នឹងការយល់ឃើញរបស់មនុស្សក្ដី។ មានតែហេតុផលមួយប៉ុណ្ណោះ ដែលនឹងនាំឱ្យបុត្រធីតានៃព្រះ ត្រូវផ្លាស់ប្ដូរទិសដៅ – ដោយត្រូវស្ដាប់បង្គាប់ចំពោះព្រះ។ ដូចគ្នា ហេតុផលចម្បងសម្រាប់គ្រីស្ទបរិស័ទ ដែលត្រូវឱ្យគេស្ថិតនៅទីណាដែលខ្លួនត្រូវនៅ នោះគឺដោយគេដឹងថាព្រះបានចាត់គេឱ្យទៅទីកន្លែងនោះ ហើយព្រះអង្គមិនទាន់អនុញ្ញាតឱ្យគេចាកចេញពីទីនោះនៅឡើយ។ យ៉ាងណាក៏ដោយ តើអ្នកនឹងទុកចិត្តលើព្រះ ហើយដាក់ទិសដៅនៃជីវិតរបស់អ្នក ទៅក្នុងព្រះហស្ដរបស់ព្រះ ដែរឬទេ? តើព្រះកំពុងតែដឹកនាំរូបអ្នកឱ្យទៅ ឬស្ថិតនៅត្រង់ទីកន្លែងណាដែរ នៅថ្ងៃនេះ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More