YouVersion គោលការណ៍ច្បាប់ឯក​ជន

កែប្រែចុងក្រោយនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ដូចបានកត់សម្គាល់នៅក្នុងគោលការណ៍ច្បាប់ជាភាសាអង់គ្លេសនៃគោលការណ៍ច្បាប់ឯកជននិងលក្ខខណ្ឌប្រើប្រាស់ គោលការណ៍ទាំងនោះនឹងគ្រប់គ្រងលើទំនាក់ទំនងរបស់អ្នកជាមួយនឹងកម្មវិធីរបស់ YouVersion។ ក្នុងខណៈពេលដែលភាសាអង់គ្លេសនឹងយកមកគ្រប់គ្រងអារកាត់ នោះអ្នកក៏អាចប្រើប្រាស់ឧបករណ៍បកប្រែដោយស្វ័យប្រវត្តិ ដូចជា ការបកប្រែតាមហ្គូហ្គល ដើម្បីមើលនូវឯកសារនៅក្នុងភាសារបស់អ្នក។ រាល់ការកែសម្រួលលើការបកប្រែ នឹងដាក់ផ្សាយនៅលើទំព័រនេះ។


សំខាន់៖ សូមអាននេះជាមុនសិន

នៅក្នុងឆ្នាំ ២០០៦ Life.Church បានចាប់ផ្ដើមស្វែងរុករក របៀបផ្សេងៗ ដែលយើងអាចជួយដល់មនុស្ស ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាដែលកំពុងលេចធ្លោ ឱ្យមនុស្សគេអាចមានវិធីផ្សេងៗ ក្នុងទំនាក់ទំនង មានបទពិសោធន៍ជាមួយនឹងព្រះគម្ពីរ ដែលអាចនាំឱ្យជីវិតរបស់គេទៅកាន់ការបំផ្លាស់បំប្រែ។ ដូច្នេះ ចិត្ដគំនិតនោះ បាននាំឱ្យយើងទៅដល់ការបង្កើត កម្មវិធីព្រះគម្ពីរ ដោយ YouVersion ហើយកម្មវិធីនេះ ជាកម្មវិធី ២០០ ដំបូង ដែលឥតគិតថ្លៃ មានឱ្យប្រើ នៅពេល អេផល បង្កើតទីផ្សារកម្មវិធី នៅក្នុងឆ្នាំ ២០០៨ ។

ចាប់តាំងពីពេលនោះមក កម្មវិធីទាំងឡាយពី YouVersion បានរីកចម្រើនឡើង។ ទោះជាយ៉ាងនេះក្ដី រឿងមួយនៅតែដដែល៖ រាល់ផលិតផល និងលក្ខណៈពិសេសដែលយើងផ្តល់គឺត្រូវបានបង្កើតឡើងដោយការយកចិត្តទុកដាក់ និងមានចេតនាយ៉ាងពិសេស។ កម្មវិធីរបស់យើងមិនគ្រាន់តែជាកម្មវិធីអានព្រះគម្ពីរតាមប្រព័ន្ធអេឡិចត្រូនិកប៉ុណ្ណោះនោះទេ ប៉ុន្តែកម្មវិធីទាំងនោះ បានបង្កើតឡើង ដើម្បីជួយអ្នកបណ្តុះទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយនឹងព្រះជារៀងរាល់ថ្ងៃ ហើយដើម្បីមានទំនាក់ទំនងនោះ នៅទីកន្លែងដែលមានសុវត្ថិភាព រួមជាមួយនឹងមនុស្សដែលអ្នកអាចទុកចិត្តបានទៀតផង។

អ្នកជ្រើសរើសអ្វីដែលអ្នកចូលប្រើ។ អ្នកជ្រើសរើសអ្វីដេលអ្នកចែករំលែក។ អ្នកជ្រើសរើសថាគួរចែករំលែកព័ត៌មានជាមួយនរណា។ ទិន្នន័យរបស់អ្នក គឺជារបស់អ្នក។ កម្មវិធីពី YouVersion និង Life.Church មិនលក់ព័ត៌មានរបស់អ្នក ហើយនឹងមិនយកព័ត៌មាននោះ ទៅចែករំលែក ជាមួយនរណាទាល់តែសោះ ប្រសិនបើគ្មានការអនុញ្ញាតពីអ្នកនោះទេ។

លើសពីនេះ រាល់ផលិតផល YouVersion គឺឥតគិតថ្លៃទាំងស្រុង ថែមទាំងគ្មានការផ្សាយពាណិជ្ជកម្ម ឬការជាវនានា។ កម្មវិធីឥតគិតថ្លៃសម្រាប់បុគ្គលប្រើប្រាស់គ្រប់រូប និងឥតគិតថ្លៃទៅដល់ដៃគូបោះពុម្ពផ្សាយព្រះគម្ពីរ និងដៃគូមាតិការបស់យើង។ យើង​ធ្វើ​ដូច្នេះ ​ដោយ​សារ​តែយើង​មិន​ចង់​ឱ្យរឿងប្រាក់កាស ក្លាយទៅជារនាំងរវាងអំណាចដែលព្រះបន្ទូលអាចប៉ះពាល់ទៅដល់អ្នកដែលកំពុងតែប្រើប្រាស់។

តើ​យើង​អាច​មាន​លទ្ធភាព​ធ្វើ​យ៉ាងដូច្នេះ ​ដោយ​របៀប​ណា? ផ្អែកលើបេសកកម្មបែបឌីជីថលរបស់ Life.Church នោះ YouVersion មានការគាំទ្រពីថវិកាទូទៅ ពីក្រុមជំនុំ Life.Church និងតាមរយៈការរួមចំណែកពីសហគមន៍ជាសកលរបស់យើងខ្ញុំ ដែលគេចង់ចូលរួមក្នុងបេសកកម្មនេះ ដើម្បីជួយឱ្យមនុស្សបានប្រើប្រាស់បច្ចេកវិទ្យា និងអាចចូលទៅជិតព្រះជារៀងរាល់ថ្ងៃ តាមរយៈបទគម្ពីរ និងបទពិសោធន៍ផ្លាស់ប្តូរជីវិត។

ចូរអាននូវគោលការណ៍ពីភាពឯកជននេះ ដោយប្រុងប្រយ័ត្ន ព្រោះថា យើងចង់ពិភាក្សាទៅលើរបៀបដែលយើងប្រមូល ប្រើប្រាស់ ចែករំលែក និងការធ្វើដំណើរកិច្ចទៅលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

មាតិកា

មើលខ្លឹមសារសង្ខេប។

ដោយការចូលប្រើប្រាស់ កម្មវិធី YouVersion អ្នកយល់ព្រមទៅលើ គោលការណ៍ច្បាប់ឯកជននេះ ហើយក៏យល់ស្របលើលក្ខខណ្ឌផ្សេងៗ ក៏ដូចជាឱ្យការអនុញ្ញាត ក្នុងការទទួលបានទិន្នន័យរបស់អ្នក ដើម្បីបញ្ជូនទៅ សហរដ្ឋអាមេរិច ដើម្បីឱ្យដាក់ដំណើរការ។ ការប្រើប្រាស់របស់អ្នកនៅលើកម្មវិធី YouVersion គឺត្រូវបានគ្រប់គ្រងផងដែរ ដោយ លក្ខខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់ របស់យើងខ្ញុំ។ សូមអានលក្ខខណ្ឌទាំងនោះ ដោយយកចិត្ដទុកដាក់ដូចគ្នា។

នេះជាសេចក្ដីសង្ខេបនៃអ្វីដែលអ្នករំពឹងថានឹងរកឃើញនៅក្នុង គោលការណ៍នៃភាពឯកជន របស់យើង ដែលក្នុងនោះ មានគ្របដណ្ដប់ លើរាល់ផលិតផល និងសេវាកម្មនានារបស់ កម្មវិធីពី YouVersion។

ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក៖ របៀបយើងប្រមូល ប្រើប្រាស់ និងចែករំលែក។

ខាងក្រោមនេះ គឺជាទិដ្ឋភាពសង្ខេបនៃព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលបាននៅលើ YouVersion និងគោលបំណង ចំពោះការប្រមូលរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ សូមចំណាំ ថាការដាក់ដំណើរការព័ត៌មានរបស់អ្នក វាអាស្រ័យលើព័ត៌មានដែលអ្នកជ្រើសរើសផ្តល់ឱ្យ និងផ្អែកលើមុខងារនៃសេវាកម្មរបស់យើងខ្ញុំ ដែលអ្នកជ្រើសរើសយកមកប្រើប្រាស់។ ការពិពណ៌នាលម្អិតបន្ថែមជាងនេះ ចំពោះការដាក់ដំណើរការព័ត៌មានរបស់អ្នក នោះអាចរកឃើញដូចខាងក្រោម។

ប្រភេទព័ត៌មានផ្ទាល់ខ្លួន

ស្ថានភាពនិងគោលបំណងសម្រាប់ការប្រមូល

ចំណុចកំណត់សម្គាល់លើបុគ្គល (នាម ឈ្មោះហៅក្រៅ អាសយដ្ឋានអ៊ីនធឺណេត អ៊ីមែល អាសយដ្ឋាន លេខទូរសព្ទ និងចំណុចកំណត់សម្គាល់ស្រដៀងគ្នា)

ប្រមូលបានតាមវិសាលភាពដែលអ្នកបានផ្តល់ឱ្យយើង ដើម្បីបង្កើតគណនីមួយ ឬសម្រាប់ទំនាក់ទំនងជាមួយគណនីរបស់អ្នក ដើម្បីធានាបាននូវការប្រើប្រាស់ដែលត្រឹមត្រូវ និងអាចផ្ទៀងផ្ទាត់ត្រឹមត្រូវ ទៅក្នុងគណនីរបស់អ្នក។ ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក៏ត្រូវបានប្រើដើម្បីទាក់ទងអ្នក ក្នុងពេលមានការស្នើ និងមានរឿងក្នុងគណនី និងដូចបានពិភាក្សាក្នុងច្បាប់គោលការណ៍ឯកជនរបស់យើងខ្ញុំ។

អត្តសញ្ញាណកំណត់ បានមកពីរដ្ឋាភិបាល (លេខបេឡាសន្តិសុខសង្គម លេខប័ណ្ណបើកបរ លេខលិខិតឆ្លងដែន និងព័ត៌មានស្រដៀងគ្នា)

បានប្រមូល និងបានដាក់ដំណើរការទៅតាមវិសាលភាពដែលបានផ្ដល់ក្នុងទម្រង់ស្នើសុំ សម្រាប់ការបម្រើការងារ ឬការស្ម័គ្រចិត្ត ដើម្បីឱ្យអាចធ្វើការឆែកពីប្រវត្តិ និងដើម្បីដាក់ដំណើរការលើទម្រង់ស្នើសុំរបស់អ្នក។

ព័ត៌មានថវិកា (ព័ត៌មានកាតឥណទាន ធនាគារ និងព័ត៌មានស្រដៀងគ្នា)

ព័ត៌មានហិរញ្ញវត្ថុដែលផ្តល់ឱ្យយើងតាមអ៊ីនធឺណិតត្រូវបានដំណើរការដោយអ្នកផ្តល់សេវាភាគីទីបី ដូចដែលបានពិភាក្សានៅក្នុងគោលការណ៍ឯកជនរបស់យើង។

សកម្មភាពអ៊ីនធឺណិត ឬក្នុងបណ្តាញផ្សេងទៀត (ប្រវត្តិរុករក ប្រវត្តិស្វែងរក ព័ត៌មានស្តីពីអន្តរកម្មរបស់អ្នកជាមួយគេហទំព័រ កម្មវិធី និងសេវាកម្មផ្សេងទៀតរបស់យើងខ្ញុំ)

បានប្រមូលនៅពេលអ្នកប្រើប្រាស់គេហទំព័រ និងសេវាកម្មរបស់យើងខ្ញុំ ដើម្បីត្រួតពិនិត្យ និងធានាលើការប្រតិបត្តិត្រឹមត្រូវនៃគេហទំព័រ កម្មវិធី និងសេវាកម្មរបស់យើងខ្ញុំ ដើម្បីកែលម្អ និងកែសម្រួលបទពិសោធន៍របស់អ្នក យោងលើបទពិសោធន៍នោះដូចគ្នា ហើយដើម្បីកែលម្អ កែប្រែ និងធ្វើបច្ចុប្បន្នភាពសេវាកម្ម និងមាតិកាទូទៅរបស់យើងខ្ញុំ។ រួចធ្វើការវិភាគផ្ទៃក្នុងដូចគ្នា និងផ្តល់ព័ត៌មានស្ថិតិដែលមិនកំណត់លើអត្តសញ្ញាណទៅដល់ភាគីទីបីឡើយ។

ទិន្នន័យទីតាំងភូមិសាស្ត្រ (ទីតាំង ឬចលនា)

ប្រមូលបាន ប្រសិនបើអ្នកជ្រើសរើសប្រើមុខងារផ្អែកលើទីតាំងនៃសេវាកម្មរបស់យើងខ្ញុំ តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មាននេះ ត្រូវបានរក្សាទុក តែនៅលើឧបករណ៍របស់អ្នកប៉ុណ្ណោះ ហើយមិនត្រូវបានរក្សាទុកដោយ YouVersion នោះទេ។

ព័ត៌មានទាក់ទងនឹងវិជ្ជាជីវៈ ឬការងារ ឬព័ត៌មានអប់រំដែលមិនមែនជាសាធារណៈ

បានប្រមូល និងបានដាក់ដំណើរការទៅតាមវិសាលភាពដែលបានផ្ដល់ក្នុងទម្រង់ស្នើសុំ សម្រាប់ការបម្រើការងារ ឬការស្ម័គ្រចិត្ត ដើម្បីឱ្យអាចធ្វើការឆែកពីប្រវត្តិ និងដើម្បីដាក់ដំណើរការលើទម្រង់ស្នើសុំរបស់អ្នក តែប៉ុណ្ណោះ។

ព័ត៌មានរសើប (ព័ត៌មានសាសនា ប្រភពដើមកំណើត ទំនោរផ្លូវភេទ ពូជសាសន៍ ស្ថានភាពអាពាហ៍ពិពាហ៍ ព័ត៌មានទាក់ទងនឹងសុខភាព ព័ត៌មានហ្សែន និងទិន្នន័យរសើបស្រដៀងគ្នា)

ការប្រើប្រាស់កម្មវិធី ឬសេវាកម្មរបស់យើងខ្ញុំ មិនឆ្លុះបញ្ចាំងពីព័ត៌មានរសើបជាក់លាក់ណាមួយឡើយ ហើយយើងខ្ញុំមិនតម្រូវឱ្យអ្នកផ្តល់ឱ្យយើងខ្ញុំនូវព័ត៌មាននោះដូចគ្នា ដើម្បីប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំនោះឡើយ។ ចំពោះវិសាលភាពដែលអ្នកជ្រើសរើសផ្តល់ព័ត៌មានរសើបដល់យើងខ្ញុំ តាមរយៈការប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំ នោះយើងខ្ញុំនឹងដាក់ដំណើរការវាដោយមានការយល់ព្រមពីអ្នកតែប៉ុណ្ណោះ។

ព័ត៌មានពាណិជ្ជកម្ម (កំណត់ត្រាទាក់ទងនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ផលិតផល ឬសេវាកម្មរបស់អ្នកដែលបានទិញ ទទួលបាន ឬពិចារណា ឬប្រវត្តិទិញ ឬប្រើប្រាស់ផ្សេងទៀត ឬទំនោរធ្វើអ្វីមួយ)

ប្រមូលបាន និងដាក់ដំណើរការសម្រាប់តែគោលបំណងនៃការបរិច្ចាគ និងក្នុងកម្រិតដែលអ្នកបានជាវពីទំនិញរបស់យើងខ្ញុំប៉ុណ្ណោះ។

ការសន្និដ្ឋានដែលយើងខ្ញុំធ្វើអំពីអ្នកប្រើប្រាស់ នោះផ្អែកតែទៅលើទិន្នន័យដែលយើងខ្ញុំមានតែប៉ុណ្ណោះ។

ប្រមូលបាននៅពេលអ្នកប្រើគេហទំព័រ និងសេវាកម្មរបស់យើងខ្ញុំ ដើម្បីកែលម្អ និងកែសម្រួលបទពិសោធន៍របស់អ្នកទាក់ទងនឹងសេវាកម្មរបស់យើងខ្ញុំ និងដើម្បីណែនាំមុខងារ និងសេវាកម្មបន្ថែម។

របៀបដែលយើងប្រើប្រាស់ទិន្នន័យរបស់អ្នក ដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នក នៅលើកម្មវិធី YouVersion មានលក្ខណៈជាផ្ទាល់ខ្លួន (តាមបំណងចិត្ដ) របស់អ្នក។

គោលការណ៍នៃភាពឯកជននេះ គូសជាទម្រង់ ដោយប្រភេទផ្នែកនៃទិន្នន័យ ដែលយើងប្រមូលមកពីការដែលអ្នកបានប្រើប្រាស់ មានសកម្មភាពនៅក្នុងកម្មវិធី YouVersion ហើយក៏ជារបៀបដែលយើងធ្វើដំណើរកិច្ចទៅលើព័ត៌មានទាំងនោះ ដើម្បីបង្កើនឱ្យអ្នកមានបទពិសោធន៍ងាយស្រួលនៅលើ កម្មវិធី YouVersion ផងនោះដែរ។ នៅពេលដែលអ្នកបង្កើតគណនីមួយ នៅលើកម្មវិធី YouVersion ឬប្រើប្រាស់កម្មវិធីណាមួយរបស់យើង ឬគេហទំព័រណា ព័ត៌មានដែលយើងប្រមូលមក គឺក្នុងគោលបំណង ដើម្បីជួយផ្ដល់ឱ្យអ្នកមានបទពិសោធន៍ផ្ទាល់ខ្លួន ទៅក្នុងការប្រើប្រាស់នៃកម្មវិធីនេះ បន្ថែមទៀត។

ភាព​ជា​ឯក​ជន​របស់​អ្នក​ត្រូវ​បាន​ការពារ។

យើងទទួលយកព័ត៌មានឯកជនដែលអ្នកបានផ្ដល់និងរាល់អ្វីៗដែលយើងប្រមូល ក្នុងរបៀបម៉ឺងម៉ាត់ ហើយយើងប្រតិបត្តិតាមរបៀបសុវត្ថិភាព តាមការតាក់តែងឡើង ដើម្បីជួយការពារដល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចបានជជែកខាងក្រោម។ យើងមិនចែករំលែកទិន្នន័យដែលអាចសម្គាល់ពីអ្នក ដល់ក្រុមមនុស្ស ឬភាគីទីបី (ជាឈ្មួញ/ពាណិជ្ជករ) ណាមួយ ឬបណ្ដាញផ្សាយពាណិជ្ជកម្មសម្រាប់បំណងឱ្យអ្នកទិញផលិតផលណាមួយនោះឡើយ។

វា​ជា​បទ​ពិសោធ​ន៍របស់​អ្នក។

អ្នកមានជម្រើសអំពីរបៀបដែលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ត្រូវបានទទួលការអនុញ្ញាតឱ្យប្រើ ប្រមូល ចែករំលែក និងរក្សាទុក ដោយ YouVersion ដូចបានជជែកខាងក្រោម។ អ្នកនឹងសម្រេចជ្រើសរើស អំពីរបៀបដែលយើងប្រើប្រាស់ និងដាក់ឱ្យដំណើរការទៅលើព័ត៌មានរបស់អ្នក នៅពេលដែលអ្នកចូលរួមប្រើកម្មវិធី YouVersion គ្រាដំបូង និងនៅពេលដែលអ្នកផ្ដើមភ្ជាប់ជាមួយប្រព័ន្ធមុខងារកម្មវិធី YouVersion និងអាចសម្រេចលើជម្រើសមួយចំនួន នៅក្នុងមីនុយនៃការកំណត់មួយចំនួន នៅក្នុងគណនីសមាជិកនៃកម្មវិធី YouVersion របស់អ្នក ឬតាមរយៈ https://www.bible.com/settings

យើងស្វាគមន៍ចំពោះសំណួរ និងមតិរបស់អ្នក៖

យើងខ្ញុំស្វាគមន៍រាល់សំណួរ ឬមតិដែលអ្នកមាន អំពីគោលការណ៍ច្បាប់ឯកជន និងអំពីការអនុវត្ដទៅលើច្បាប់ឯកជនរបស់យើងខ្ញុំ។ ប្រសិនបើអ្នកមានសំណួរណាមួយ ឬមតិផ្សេងៗ សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ដោយផ្ញើសំបុត្រមកឯ YouVersion ដោយសរសេរ៖ Attn.: YouVersion Support, 4600 E. 2nd St., Edmond, Oklahoma 73034 ឬមកតាមរយៈអ៊ីមែល help@youversion.com

នៅទីណាដែល YouVersion បាន​ផ្តល់​ឱ្យ​អ្នក​នូវ​ការ​បក​ប្រែ ដែលលើសពី​ភាសា​អង់គ្លេស លើ​គោល​ការណ៍​នៃភាព​ឯក​ជន​ នោះ​អ្នក​យល់​ព្រម​ថា​ការ​បក​ប្រែ​ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​តែ​ភាព​ងាយ​ស្រួល​របស់​អ្នក​ប៉ុណ្ណោះ ​ហើយ​ថា​​ភាសា​អង់គ្លេស​របស់​គោល​ការណ៍នៃ​ភាព​ឯកជន​នឹង​គ្រប់​គ្រង​លើទំនាក់ទំនង​របស់​អ្នក​ជាមួយ​ YouVersion ។ ប្រសិន​បើ​មាន​ន័យជំទាស់​រវាង ន័យដែលមានចែងនៅក្នុង​ភាសាអង់គ្លេស​ ​និង​អ្វី​ដែលមានចែងនៅក្នុង​ការ​បកប្រែ​ ​របស់គោលការណ៍​នៃភាពឯក​ជន នោះឯកសារជាភាសាអង់គ្លេសត្រូវយកជាអាទិភាព។


និយមន័យ

ដើម្បីធ្វើឱ្យឯកសារនេះកាន់តែងាយស្រួលអាន យើងនឹងប្រើអក្សរកាត់មួយចំនួនក្នុងកម្មវិធីនេះ (ក្នុងភាសាអង់គ្លេស)។ ឧទាហរណ៍នៅពេលយើងនិយាយថា "YouVersion" នោះយើងកំពុងតែនិយាយអំពី៖

  • កម្មវិធីលើ ទូរស័ព្ទ របស់ YouVersion មានដូចជា
    • កម្មវិធីព្រះគម្ពីរ
    • កម្មវិធីព្រះគម្ពីរសម្រាប់កុមារ
    • កម្មវិធីព្រះគម្ពីរស្ដើង
    • ព្រះគម្ពីររង្វិលជុំ
  • គេហទំព័រ របស់ YouVersion មានដូចជា
  • ការផ្ដល់ជូនពី YouVersion ផ្សេងទៀត ឬកម្មវិធីនានា មានដូចជា
    • វេទិកាពី YouVersion
    • កម្មវិធីស្ទ្រីមវីដេអូ
    • ជំនួយការសំឡេង

ផលិតផល YouVersion ត្រូវបានគ្រប់គ្រងនិងដំណើរការដោយ YouVersion, Inc. ដែលរួមជាមួយគ្នានឹងម្ចាស់ដើម សាខា និងបុត្រសម្ពន្ធទាំងឡាយ ក្រោមឈ្មោះយើងនឹងហៅថា "YouVersion" "យើង" ឬ "យើងខ្ញុំ" នៅ​ក្នុង​គោល​នយោ​បាយនេះ។ យើងអនុញ្ញាតឱ្យប្រើ YouVersion ដោយអ្នកប្រើដែលមិនបានចុះបញ្ជី ដែលយើងខ្ញុំនឹងហៅថា "ភ្ញៀវ" ក៏ដូចជាអ្នកប្រើប្រាស់ដែលបានចុះឈ្មោះហើយ ឬជា "សមាជិក" ។ នៅពេលយើងយោងទាំងក្នុងគោលនយោបាយនេះ យើងខ្ញុំនឹងប្រើពាក្យ "អ្នកប្រើ" ឬ "អ្នក" ។


ព័ត៌មានយើងប្រមូលទុក និងរបៀបដែលយើងប្រមូលវា

ព័ត៌មានយើងខ្ញុំប្រមូលគឺផ្អែកទៅលើសេវាកម្ម និងប្រព័ន្ធដំណើរការដែលអ្នកបានស្នើ។ អ្នកអាចបដិសេធមិនដាក់បញ្ចូលនូវព័ត៌មានផ្ទាល់ខ្លួននោះ មកដល់យើងខ្ញុំ តែទោះជាយ៉ាងនេះក្ដី ទង្វើនោះ អាចរារាំងយើងខ្ញុំមិនឱ្យមានសមត្ថភាព ដើម្បីធ្វើការផ្ដល់ជូនដល់អ្នកនូវសេវាកម្មនិងប្រព័ន្ធដំណើរការមួយចំនួនរបស់ YouVersion ទៅដល់អ្នក។ យើងខ្ញុំផ្ដល់ការបរិយាយពីព័ត៌មានផ្ទាល់ខ្លួន ដែលយើងខ្ញុំស្រង់ និងគោលបំណងដែលយើងខ្ញុំប្រើប្រាស់ព័ត៌មាននោះដូចខាងក្រោម។

ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្ដល់ជូនដល់យើងខ្ញុំ។

អ្នកមិនចាំបាច់ចុះឈ្មោះគណនីដើម្បីប្រើ YouVersion ទេ។ ទោះយ៉ាងណាក៏ដោយ តាមរយៈការបង្កើតគណនីសមាជិក យើងអាចកែសម្រួល YouVersion ឱ្យក្លាយជាបទពិសោធន៍ផ្ទាល់ខ្លួនបន្ថែមទៀត។ ដើម្បីបង្កើតគណនីសមាជិក យើងតម្រូវឱ្យអ្នកផ្តល់ឈ្មោះ នាមត្រកូល និងអាសយដ្ឋានអ៊ីមែល ឬលេខទូរស័ព្ទដែលមានសុពលភាព។ យើងនឹងប្រើព័ត៌មាននេះដើម្បីបង្កើតគណនីរបស់អ្នក ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក និងផ្តល់សិទ្ធិចូលប្រើប្រាស់របស់អ្នករាល់ពេលដែលអ្នកប្រើ YouVersion។ បន្ទាប់ពីបង្កើតគណនីរបស់អ្នក អ្នកក៏អាចជ្រើសរើសផ្តល់ព័ត៌មានពីភេទ អាយុ គេហទំព័រ ការពិពណ៌នាអំពីទីតាំងរបស់អ្នក ជីវប្រវត្តិសង្ខេប រូបភាពផ្ទាល់របស់អ្នក និងព័ត៌មានផ្សេងទៀតដូចជាការរួមចំណែករបស់អ្នកប្រើប្រាស់ (ពន្យល់ខាងក្រោម)។ ទាំងអស់នេះ ប្រសិនបើបានផ្តល់ នឹងត្រូវបានភ្ជាប់ជាមួយគណនីសមាជិករបស់អ្នក រហូតដល់អ្នកលុបគណនីរបស់អ្នក ឬស្នើសុំឱ្យលុបព័ត៌មានដូចដែលបានពិពណ៌នាខាងក្រោម។

លើសពីព័ត៌មានផ្ទាល់ខ្លួនដែលប្រមូលបានដើម្បីបង្កើតគណនីមួយ អ្នកមានជម្រើសអំពីព័ត៌មានបន្ថែមដែលអ្នកផ្តល់ឱ្យយើង។ យើងប្រមូលទិន្នន័យផ្ទាល់ខ្លួនពីអ្នក នៅពេលអ្នកផ្តល់ ផូស ឬបង្ហោះវាទៅ YouVersion។ អ្នកមិនចាំបាច់ផ្តល់ព័ត៌មាននេះទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនធ្វើទេ វាអាចកំណត់សមត្ថភាពរបស់យើងក្នុងការកំណត់ YouVersion ផ្ទាល់ខ្លួន និងសមត្ថភាពរបស់អ្នកក្នុងការប្រើប្រាស់ YouVersion ដល់កម្រិតពេញលេញបំផុត។ មុខងារ YouVersion ជាក់លាក់ដែលអ្នកអាចផ្តល់ជូន ហើយយើងអាចដំណើរការព័ត៌មានរបស់អ្នក ត្រូវបានពិភាក្សាខាងក្រោម

ការចូលរួមចំណែករបស់អ្នកប្រើប្រាស់របស់អ្នក។

YouVersion អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ដាក់ផ្សាយ ចែកបន្ត និងបង្ហាញនូវអត្ថបទមួយចំនួន (យើងលើកឡើង លើសកម្មភាពនោះ ថា "ផុស" ឬ "បង្ហោះ" ដែលនោះជាការផ្សព្វផ្សាយ)។ ការដាក់បង្ហោះ អាចដាក់ជាសាធារណៈ នៅក្នុងទីកន្លែងនានា នៃកម្មវិធី YouVersion មានដូចជា គេហទំព័រ និងបណ្ដាញសង្គម ដែលអ្នកមានគណនីក្នុងការប្រើប្រាស់ តាមរយៈកម្មវិធី YouVersion ឬផ្ទេរបញ្ជូនទៅកាន់អ្នកប្រើប្រាស់ដទៃផ្សេងនៅក្នុងកម្មវិធី YouVersion ឬប្រព័ន្ធបណ្ដាញទីបី ដែលអ្នកជ្រើសរើសមាននៅលើកម្មវិធី YouVersion ឬ បណ្ដាញដទៃ ឬសេវាកម្មដទៃផ្សេងទៀត។ ដូចឧទាហរណ៍ នេះរួមផ្សំនឹងការដាក់មតិនៅលើការបង្ហោះរបស់មិត្ត ឬកំពុងបង្កើត និងចែករំលែក រូបភាពខគម្ពីរ។ កម្មវិធី YouVersion អនុញ្ញាតឱ្យអ្នកអាចបង្កើតអត្ថបទមួយចំនួន ដើម្បីថែរក្សាគណនីរបស់អ្នក ដូចជាការដាក់កំណត់ត្រា ឬដាក់ចំណាំ លើខគម្ពីរ ដែលនៅក្នុងនោះ មានដូចជាការដាក់បង្ហោះ ដើម្បីផ្ដល់ជូនទៅដល់អ្នកដទៃ។ យើងនឹងហៅមាតិកាដែលអ្នកបានបង្កើត ទោះជាបានបង្ហោះ ឬក៏អត់ ថាជា "ការចូលរួមចំណែករបស់អ្នកប្រើប្រាស់"។

ការរួមចំណែករបស់អ្នកប្រើប្រាស់របស់អ្នកត្រូវបានដំណើរការដោយពួកយើង ដើម្បីជួយសម្រួលដល់សមត្ថភាពរបស់អ្នកក្នុងការបង្កើត ប្រើប្រាស់ រក្សាទុក និងចែកចាយការរួមចំណែករបស់អ្នកប្រើប្រាស់តាមដែលអ្នកជ្រើសរើស។ យើងនឹងភ្ជាប់ការរួមចំណែករបស់អ្នកប្រើរបស់អ្នកជាមួយគណនីរបស់អ្នក ដរាបណាអ្នកជ្រើសរើសមិនលុបវាចេញ។ សូមចងចាំថា ប្រសិនបើអ្នកបញ្ចេញព័ត៌មានផ្ទាល់ខ្លួនជាសាធារណៈ មិនថាតាមរយៈការបង្ហោះ តាមបណ្ដាញសង្គម ផ្ទាំងសារ ឬវេទិកាសាធារណៈ នៅលើប្រព័ន្ធអ៊ីនធឺណិតផ្សេងទាំងឡាយនោះទេ ព័ត៌មាននោះ អាចត្រូវបានប្រមូល និងប្រើប្រាស់ដោយអ្នកដទៃ។

ការចូលរួមចំណែករបស់អ្នកប្រើប្រាស់ត្រូវបានបង្ហោះ និងបញ្ជូនដោយហានិភ័យផ្ទាល់ខ្លួនរបស់អ្នក។ យើងមិនអាចគ្រប់គ្រងសកម្មភាពរបស់អ្នកប្រើប្រាស់ផ្សេងទៀត ឬភាគីទីបីដែលអ្នកជ្រើសរើសចែករំលែកការរួមចំណែករបស់អ្នកប្រើបានទេ។ ដូច្នេះហើយ យើងមិនអាចធានាថាការរួមចំណែករបស់អ្នកប្រើ ដែលបានចែករំលែក នឹងមិនត្រូវបានមើលដោយ ឬប្រើប្រាស់ក្នុងលក្ខណៈដែលគ្មានការអនុញ្ញាតនោះទេ ហើយក៏មិនទទួលយកការទទួលខុសត្រូវណាមួយដែលទាក់ទងនឹងការរួមចំណែករបស់អ្នកប្រើ នោះដែរ។

ការបរិច្ចាគ និងការដាក់តង្វាយ។

ប្រសិនបើអ្នកជ្រើសរើសផ្តល់ការបរិច្ចាគដោយស្ម័គ្រចិត្តតាមរយៈ YouVersion ឬគេហទំព័រភាគីទីបីដែលភ្ជាប់ទៅ YouVersion នោះ ហើយមានតែបន្ទាប់មកអ្នកនឹងត្រូវបានជម្រុញ និងតម្រូវឱ្យផ្តល់កាតឥណទាន គណនីធនាគារ និងព័ត៌មានហិរញ្ញវត្ថុផ្សេងទៀតដែលចាំបាច់សម្រាប់ដំណើរការប្រតិបត្តិការ។ យើងនឹងប្រមូលការចាត់តាំងសម្រាប់ការបរិច្ចាគរបស់អ្នក ប្រសិនបើអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយ ដូចជាឈ្មោះ អាសយដ្ឋាន ប្រទេស លេខទូរស័ព្ទ និង/ឬអាសយដ្ឋានអ៊ីមែល ដើម្បីធានាថាការបរិច្ចាគរបស់អ្នកត្រូវបានប្រើប្រាស់សម្រាប់គោលបំណងដែលអ្នកស្នើសុំ និងដើម្បីផ្តល់ឱ្យអ្នកនូវ "របាយការណ៍ការផ្តល់ប្រចាំឆ្នាំ" ដែលបង្ហាញពីការបរិច្ចាគរបស់អ្នកសម្រាប់គោលបំណងពន្ធ ឬការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នក។ យើងនឹងមិនរក្សាទុក ឬដំណើរការព័ត៌មានហិរញ្ញវត្ថុដែលផ្តល់ឱ្យយើងតាមអ៊ីនធឺណិតសម្រាប់គោលបំណងនៃការបរិច្ចាគនោះទេ។ ចាប់ពីកាលបរិច្ឆេទនៃគោលការណ៍នេះ យើងប្រើ Stripe ឬ PayPal ដើម្បីដំណើរការការទូទាត់ការបរិច្ចាគតាមអ៊ីនធឺណិតរបស់អ្នក។ សម្រាប់ព័ត៌មានអំពីរបៀបដែលភាគីទីបីទាំងនេះដំណើរការព័ត៌មានរបស់អ្នក សូមមើលគោលការណ៍ឯកជនរបស់ពួកគេ ដែលអាចត្រូវបានរកឃើញនៅទីនេះ៖ https://stripe.com/privacy; https://www.paypal.com/us/webapps/mpp/ua/privacy-full

ការទាក់ទងពីអ្នកមកយើងខ្ញុំ។

យើងប្រមូលព័ត៌មានអំពីអ្នក នៅពេលអ្នកផ្ញើ ទទួល ឬភ្ជាប់ជាមួយសារពីយើង រួមទាំងនៅពេលអ្នកដាក់ស្នើព័ត៌មានផ្ទាល់ខ្លួន ឬសំណើដោយការផ្ញើអ៊ីមែល help@youversion.com ឬតាមរយៈគេហទំព័រ help.youversion.com។ យើងរក្សា និងប្រើប្រាស់ទំនាក់ទំនងទាំងនោះ ដើម្បីដំណើរការការសាកសួររបស់អ្នក ឆ្លើយតបទៅនឹងសំណើរបស់អ្នក និងកែលម្អ YouVersion និងសេវាកម្មរបស់យើង។ ប្រសិនបើអ្នកជាសមាជិក យើងនឹងរក្សាការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយពួកយើងក្នុងទំនាក់ទំនងជាមួយគណនីរបស់អ្នក ដរាបណាគណនីសមាជិករបស់អ្នកនៅសកម្ម។


បច្ចេកវិទ្យានៃការប្រមូលទិន្នន័យដោយស្វ័យប្រវត្ដិ

ដោយយល់ព្រមលើ គោលការណ៍ច្បាប់ឯកជនរបស់យើង នោះអ្នកយល់ស្របទៅលើការអនុញ្ញាតប្រើ សំណល់ទិន្នន័យ និងបច្ចេកវិទ្យាស្រដៀងនោះ (ដូចឧទាហរណ៍ សំណគេហទំព័រ រូបភាពចំណាំ ស្លាក និងប្រព័ន្ធចំណាំគ្រឿងប្រើប្រាស់អេឡិចត្រូនិចនានា ដែលយើងហៅវាថាជា សំណល់ទិន្នន័យអនឡាញ - "ខូឃីស៍-cookies") ដូចបានពិពណ៌នា នៅក្នុងគោលការណ៍ច្បាប់នេះ។ ប្រសិនបើអ្នកប្រើប្រាស់កម្មវិធី YouVersion ដោយមិនបានផ្លាស់ប្រែ កម្មវិធីរុករក ឬការកំណត់លើឧបករណ៍ប្រើប្រាស់ ដើម្បីបិទសំណល់ទិន្នន័យនោះទេ យើងនឹងសន្មតថាអ្នកយល់ព្រមទទួលរាល់សំណល់ទិន្នន័យ ដែលបានផ្ដល់ជូនតាមរយៈកម្មវិធី YouVersion នេះហើយ។

សំណល់ទិន្នន័យ និងបច្ចេកវិទ្យាស្រដៀងនេះដទៃទៀត។

ជាសំខាន់ យើង មិនមែន ប្រើសំណល់ទិន្នន័យ ឬបច្ចេកវិទ្យាស្រដៀងនោះ ដើម្បីជួយសម្រួលដល់ការផ្សាយពាណិជ្ជកម្ម សម្រាប់ភាគីទីបី ឬសេវាកម្មនានា នោះឡើយ។

យើងប្រើប្រាស់សំណល់ទិន្នន័យ ដើម្បីសម្គាល់រូបអ្នក និង/ឬ ឧបករណ៍ប្រើប្រាស់របស់អ្នក នៅលើរាល់ប្រព័ន្ធកម្មវិធីនានា របស់ YouVersion។ សំណល់ទិន្នន័យ ជួយសម្របសម្រួលលើដំណើរបទពិសោធន៍ប្រើប្រាស់យ៉ាងរលូនរបស់អ្នក មានគណនីនៅលើកម្មវិធី YouVersion ក្នុងខណៈពេលដែលពួកគេបានអនុញ្ញាតឱ្យយើងអាចសម្គាល់ពួកគេ និងថែរក្សាព័ត៌មានចង់បាន ពីគ្រាប្រើប្រាស់មួយ ទៅគ្រាប្រើប្រាស់មួយទៀត។ វាជួយឱ្យយើងអាចរក្សាគណនីរបស់អ្នក ឱ្យនៅមានសុវត្ថិភាព ហើយជួយយើងឱ្យធានាបានថា ព័ត៌មានសមាជិក ត្រូវបានប្រើប្រាស់ រួមភ្ជាប់ជាមួយនឹងគណនីសមាជិកត្រឹមត្រូវ។

យើងប្រើប្រាស់សំណល់ទិន្នន័យ ដើម្បីប្រមូលព័ត៌មានលម្អិតរបស់អ្នក លើការប្រើប្រាស់កម្មវិធី YouVersion (រួមមានដូចជា ទិន្នន័យចរាចរណ៍ ទិន្នន័យទីតាំង កន្លែងចូលប្រើ ប្រភេទស្វែងរុករក ភាសារុករក ការស្នើប្រព័ន្ធ និងពេលវេលានៃការស្នើរបស់អ្នក) ហើយមានទិន្នន័យទំនាក់ទំនងមួយចំនួន និងធនធានដែលអ្នកស្វែងរក ប្រើប្រាស់ និងបង្កើត នៅលើ ឬតាមរយៈកម្មវិធី YouVersion។ យើងប្រើប្រាស់ព័ត៌មាននេះ ដើម្បីផ្ដល់ជូនបទពិសោធន៍នៃការប្រើប្រាស់ កម្មវិធី YouVersion សម្រាប់រូបអ្នក តាមតែព័ត៌មានដែលអ្នកមាន ហើយដើម្បីឱ្យទំនាក់ទំនងជាមួយនឹងអ្នកកាន់តែមានប្រសិទ្ធភាព។ ព័ត៌មាននេះត្រូវបានប្រមូលទុក ដើម្បីកំណត់បង្រួមលើចំនួនឧបករណ៍ប្រើប្រាស់ទាំងប៉ុន្មានរបស់អ្នក ដែលកំពុងប្រើប្រាស់ កម្មវិធី YouVersion និង/ឬ ផ្នែកនៃកម្មវិធី YouVersion ដោយមើលលើ ចំនួនមេរៀនដែលបានប្រើប្រាស់ វិភាគទៅលើការប្រើប្រាស់ទិន្នន័យ និងធ្វើឱ្យប្រព័ន្ធប្រើប្រាស់កម្មវិធី YouVersion សម្រាប់រាល់អ្នកប្រើប្រាស់ ឱ្យកាន់តែប្រសើរឡើង។ យើងអាចបូកបញ្ចូលព័ត៌មានដែលអ្នកផ្ដល់ឱ្យ ជាមួយនឹងបទពិសោធន៍ដែលប្រសើរជាងនេះ ដើម្បីបង្កើនគុណភាពនៃសេវាកម្មរបស់យើង។

ជាទូទៅ យើងរក្សាទិន្នន័យដែលយើងបានប្រមូលពីសំណល់ទិន្នន័យ សម្រាប់រយៈពេល ២១ ថ្ងៃ ប៉ុន្តែយើងអាចរក្សាទុកវា ក្នុងរយៈពេលយូរជាងនេះ ទៅតាមភាពចាំបាច់ ដូចជាគ្រាដែលមានតម្រូវការ ដោយច្បាប់ ឬហេតុផលបច្ចេកទេសណាមួយ។ ទោះបីជាកម្មវិធីរុករកលើអ៊ីនធឺណេតមួយចំនួន ទទួលយក សំណល់ទិន្នន័យ ស្រេចទៅហើយ ក៏អ្នកអាចគ្រប់គ្រងលើសំណល់ទិន្នន័យ តាមរយៈការកំណត់ក្នុងកម្មវិធីរុករក និងតាមរយៈឧបករណ៍ស្រដៀងនោះ ឬបដិសេធមិនទទួលសំណល់ទិន្នន័យតែម្ដង។ ប្រសិនបើអ្នកបដិសេធមិនទទួលសំណល់ទិន្នន័យ នោះអ្នកប្រហែលជាមិនអាចប្រើប្រាស់ផ្នែកមួយចំនួនរបស់កម្មវិធី YouVersion ដោយអ្នកហាមឃាត់យើងមិនឱ្យបញ្ជូនសមត្ថភាពពេញលេញរបស់កម្មវិធី YouVersion ហើយអ្នកអាចរារាំងការប្រើប្រាស់មុខងារ និងសេវាកម្មមួយចំនួន ដែលតម្រូវដោយបច្ចេកវិទ្យាអស់ទាំងនេះ។

YouVersion មិនអាចកំណត់គេហទំព័រមាតិកាឬកម្មវិធីផ្សេងទៀតដែលភ្ជាប់ឬផ្តល់ពី YouVersion ឬគេហទំព័រនិងសេវាកម្មផ្សេងៗរបស់យើងដែលត្រូវបានផ្តល់ជូនដោយភាគីទីបីរួមទាំងក្រុមហ៊ុនផលិតឧបករណ៍របស់អ្នកនិងអ្នកផ្តល់សេវាកម្មទូរស័ព្ទរបស់អ្នកទេ។ ភាគីទីបីទាំងនេះអាចដាក់ខូឃីស៍ផ្ទាល់ខ្លួនឬឯកសារផ្សេងទៀតនៅលើកុំព្យូទ័ររបស់អ្នកប្រមូលទិន្នន័យឬស្នើសុំព័ត៌មានផ្ទាល់ខ្លួនពីអ្នក។ ព័ត៌មានដែលពួកគេប្រមូលអាចទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឬពួកគេអាចប្រមូលព័ត៌មានរួមទាំងព័ត៌មានផ្ទាល់ខ្លួនអំពីសកម្មភាពលើអ៊ីនធឺណិតរបស់អ្នកតាមពេលវេលានិងនៅលើគេហទំព័រកម្មវិធីនិងសេវាកម្មអ៊ីនធឺណិតផ្សេងៗទៀត។ ភាគីទីបីទាំងនេះអាចប្រើប្រាស់ព័ត៌មាននេះដើម្បីផ្តល់ជូនអ្នកនូវមាតិកាយោងតាមចំណាប់អារម្មណ៍ (ទម្លាប់) លើមាតិកាគោលដៅ។ យើងមិនត្រួតពិនិត្យបច្ចេកវិទ្យាតាមដានរបស់ភាគីទីបីទាំងនេះឬវិធីដែលពួកគេអាចត្រូវបានប្រើ។ ប្រសិនបើអ្នកមានសំណួរអំពីមាតិកាគោលដៅអ្នកគួរទាក់ទងអ្នកផ្តល់ការទទួលខុសត្រូវដោយផ្ទាល់។

អ្នកផ្ដល់ជាម្ចាស់ការ។

យើងផ្សាយពាណិជ្ជកម្ម YouVersion នៅលើគេហទំព័រភាគីទីបីដូចជាហ្វេសប៊ុកនិងហ្គូហ្គោលហើយប្រើឧបករណ៍អភិវឌ្ឍកម្មវិធីរបស់ភាគីទីបី (“អេសឌីខេ”) ដើម្បីសន្មតថាការទាញយក YouVersion បានទៅនឹងការផ្សព្វផ្សាយដែលមាននៅលើគេហទំព័រភាគីទីបី។ យើងមិនលក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅឱ្យភាគីទីបីណាទេ ឬអនុញ្ញាតឱ្យសេវាកម្ម អេសឌីខេ ណា ដើម្បីលក់ព័ត៌មានផ្ទាល់របស់អ្នកទៅកាន់ភាគីទីបី ឬប្រើប្រាស់ព័ត៌មានផ្ទាល់របស់អ្នក ដើម្បីយកទៅលក់របស់ ឬសេវាកម្មរបស់ភាគីទីបីទាំងនោះដែរ។ យើងប្រហែលជាផ្ដល់ភាគីទីបីទាំងនេះនូវព័ត៌មានសរុបតែមិនបង្ហាញអត្តសញ្ញាណ ទាក់ទងទៅនឹងការផ្សាយពាណិជ្ជកម្ម ដែលបានដាក់នៅលើគេហទំព័ររបស់ពួកគេ ហើយនិងការទាញយក YouVersion ដែលជាលទ្ធផលចេញពីការផ្សាយពាណិជ្ជកម្មអស់ទាំងនោះដែរ។

លេខសម្គាល់ឧបករណ៍ អាសយដ្ឋាន IP និងបណ្ដាញចូលប្រើប្រាស់។

នៅពេលដែលអ្នកចូលប្រើឬចាកចេញពីគេហទំព័រ YouVersion យើងទទួលបានទាំងគេហទំព័ររបស់អ្នកដែលអ្នកបានចូលនិងគេហទំព័រដែលអ្នកចូលទៅបន្ទាប់។ យើងក៏ទទួលបានព័ត៌មានអំពីម៉ាស៊ីនមេប្រូកស៊ីប្រព័ន្ធប្រតិបត្តិការកម្មវិធីរុករកគេហទំព័រនិងកម្មវិធីបន្ថែមឧបករណ៍កំណត់អត្តសញ្ញាណឧបករណ៍និង / ឬ ISP ឬក្រុមហ៊ុនបញ្ជូនទូរស័ព្ទចល័តរបស់អ្នកនៅពេលអ្នកប្រើ YouVersion ។ យើងក៏ទទួលបានទិន្នន័យពីឧបករណ៍និងបណ្តាញរបស់អ្នករួមទាំងអាសយដ្ឋាន IP របស់អ្នកផងដែរ។

យើងប្រើអាសយដ្ឋាន IP ដែលយើងប្រមូលពីអ្នកប្រើប្រាស់របស់យើង ដើម្បីដាក់ដំណើរការជាមួយព័ត៌មានរង្វាស់ទទឹងនិងរង្វាស់បណ្តោយ ដែលទាក់ទងទៅនឹងអ្នកផ្តល់សេវាអ៊ីនធឺណេត ឬអ្នកផ្តល់សេវាទូរស័ព្ទរបស់អ្នក ដើម្បីកំណត់ ហើយក្នុងករណីខ្លះបង្ហាញជាលក្ខណៈរួម និងដកអត្តសញ្ញាណ ស្ទាបស្ទង់លើតំបន់ភូមិសាស្ត្រ រាល់ពេលមានការប្រើប្រាស់កម្មវិធី YouVersion ម្ដងៗ។ ព័ត៌មានរង្វាស់ទទឹង និងរង្វាស់បណ្ដោយ ត្រូវបានរក្សាទុកដោយយើងខ្ញូំ សម្រាប់រយៈពេលប្រហែលជា ៧ ថ្ងៃ ដើម្បីដោះស្រាយបញ្ហា និងមានបំណងធ្វើរោគវិនិច្ឆ័យ ប៉ុន្តែមិនភ្ជាប់ព័ត៌មានអំពីរូបអ្នក ឬថាអាចសម្គាល់រូបអ្នកដោយផ្ទាល់នោះទេ។

យើងក៏ប្រមូលនិងប្រើសិទ្ធិឥតខ្សែ (ឬ“ វ៉ាយហ្វាយ”) នៃឧបករណ៍ចល័តរបស់អ្នកដើម្បីកំណត់ថាតើអ្នកបានភ្ជាប់ប្រព័ន្ធវ៉ាយហ្វាយឬបណ្តាញកោសិកា។ ព័ត៌មាននេះត្រូវបានប្រើដើម្បីផ្តល់នូវបទពិសោធន៍អ្នកប្រើប្រាស់ប្រសើរបំផុតដោយផ្តល់មេឌៀគុណភាពបង្ហាញខ្ពស់ដល់អ្នកប្រើដែលមានប្រព័ន្ធវ៉ាយហ្វាយល្បឿនលឿនជាជាងបណ្តាញចល័ត។ ការអនុញ្ញាតវ៉ាយហ្វាយក៏ត្រូវបានប្រើសម្រាប់ខាសមាតិកាជាមួយ Chromecast និងឧបករណ៍ស្រដៀងគ្នា។ ព័ត៌មាននេះមិនត្រូវបានរក្សាទុកឬចែកចាយដោយ YouVersion ទេ។


របៀបដែលយើងប្រើប្រាស់ព័ត៌មានរបស់អ្នក

យើងប្រើទិន្នន័យដែលយើងប្រមូលអំពីអ្នក និងអ្វីដែលអ្នកផ្តល់ដល់យើង ក៏ដូចជាការសន្និដ្ឋានដែលយើងមានពីព័ត៌មាននោះ ដូចខាងក្រោម៖

  • ដើម្បីផ្តល់ការគាំទ្រនិងធ្វើបដិរូបកម្ម YouVersion និងមុខងារ YouVersion តាមការស្នើសុំរបស់អ្នក។
  • ដើម្បីបង្កើត ថែរក្សា ប្តូរតាមបំណង និងធានាគណនី YouVersion របស់អ្នក ប្រសិនបើមាន។
  • ដើម្បីដំណើរការសំណើរបស់អ្នកនិងឆ្លើយតបចំពោះការសាកសួររបស់អ្នក។
  • ដើម្បីផ្តល់ព័ត៌មានលើផលិតផល ឬសេវាកម្មដទៃផ្សេងទៀត។
  • ដើម្បីថែរក្សាសុវត្ថិភាពសន្តិសុខនិងសុច្ចរិតភាពរបស់ YouVersion និងហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ការប្រើប្រាស់ YouVersion;
  • សម្រាប់ការអភិវឌ្ឍន៍និងការវិភាគផ្ទៃក្នុង។
  • ដើម្បីបំពេញគោលបំណងផ្សេងទៀតដែលអ្នកបានផ្តល់ឱ្យ
  • ដើម្បីអនុវត្តកាតព្វកិច្ចនិងពង្រឹងសិទ្ធិរបស់យើង បូករួមទាំងអ្វីៗមានក្នុងគោលការណ៍ច្បាប់ឯកជន និង ល័ក្ខខណ្ឌប្រើប្រាស់ របស់យើងខ្ញុំ
  • ដូចដែលបានពិពណ៌នានៅក្នុងគោលការណ៍ភាពឯកជននេះ
  • តាមវិធីផ្សេងទៀតយើងអាចពណ៌នានៅពេលអ្នកផ្តល់ព័ត៌មាន​ និង
  • សម្រាប់គោលបំណងផ្សេងទៀតជាមួយនឹងការយល់ព្រមរបស់អ្នក។

មិត្ត​ភក្តិ។

YouVersion នឹងអនុញ្ញាតឱ្យអ្នកប្រាស្រ័យទាក់ទងនិងភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ YouVersion ដទៃផ្សេងទៀត ដើម្បីចែកចាយខគម្ពីរ អាចចូលរួមចំណែករបស់អ្នកប្រើប្រាស់ និងរុករកមាតិកាផ្សេងទៀត។ វាជាជម្រើសរបស់អ្នក ថាតើត្រូវទាក់ទង ឬភ្ជាប់ជាមួយសមាជិកណាផ្សេង និងដើម្បីចែករំលែកព័ត៌មានរបស់អ្នក ឬចូលរួមចំណែករបស់អ្នកប្រើប្រាស់។

ដើម្បីជួយសម្រួលដល់ការភ្ជាប់ទំនាក់ទំនងរបស់អ្នកជាមួយសមាជិក YouVersion ផ្សេងទៀតអ្នកនឹងត្រូវបានផ្តល់ជម្រើសថាតើត្រូវចែករំលែកជាមួយយើងនូវព័ត៌មានទំនាក់ទំនងដែលផ្ទុកនៅក្នុងឧបករណ៍របស់អ្នក។ អ្នកមិនចាំបាច់ចែកចាយព័ត៌មាននេះដើម្បីប្រើ YouVersion ឬភ្ជាប់ទំនាក់ទំនងជាមួយសមាជិកណាមួយឡើយ។ ប្រសិនបើអ្នកសំរេចចិត្តចែករំលែកព័ត៌មាននេះជាមួយពួកយើងវានឹងត្រូវបានប្រើដើម្បីសាកល្បងនិងភ្ជាប់ទំនាក់ទំនងរបស់អ្នកជាមួយសមាជិក YouVersion ផ្សេងទៀតដើម្បីបង្កើត YouVersion ដែលមានសក្តានុពលហើយនឹងត្រូវបានរក្សាទុកដោយយើងដរាបណាអ្នកមានគណនីសមាជិក YouVersion ។ នៅពេលដែលអ្នកផ្តល់សិទ្ធិចូលដំណើរការទំនាក់ទំនងរបស់អ្នកនៅលើឧបករណ៍របស់អ្នកសម្រាប់គោលបំណងមិត្តភក្តិការជូនដំណឹងអំពីពេលដែលទំនាក់ទំនងចូលរួមឬផ្ញើការអញ្ជើញទៅយូវីសឺរព័ត៌មាននោះត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេរបស់យើងក្នុងទំរង់ជាគោលបំណងសម្រាប់ផ្តល់ជូនមុខងារនេះដល់អ្នក។

មុខងារ YouVersion មួយចំនួនប្រើប្រាស់ទីតាំងជាក់លាក់របស់អ្នក ប្រសិនបើអ្នកជ្រើសរើសចែករំលែកវា ដើម្បីផ្តល់ ឬណែនាំមាតិកា និងព័ត៌មាន ដូចជាជួយអ្នកក្នុងការចុះឈ្មោះចូលព្រឹត្តិការណ៍ ឬណែនាំមាតិកាពីស្ថាប័នដែលនៅក្បែរនោះ។ យើង​នឹងឱ្យឈ្មោះការទាំងនេះ​ថាជា "មុខងារ​ផ្អែក​តាម​ទីតាំង"។ ដើម្បីប្រើ ឬចូលប្រើមុខងារផ្អែកតាមទីតាំង អ្នកនឹងត្រូវផ្តល់ជាជម្រើស ដើម្បីចែករំលែកទីតាំងច្បាស់លាស់របស់អ្នកជាមួយយើងខ្ញុំ ហើយប្រសិនបើអ្នកជ្រើសរើសធ្វើដូច្នេះ យើងនឹងប្រើព័ត៌មាននោះតែដើម្បីផ្តល់នូវមុខងារផ្អែកតាមទីតាំង ជាប្រយោជន៍កំណត់បទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកជាមួយ YouVersion និងវិភាគផ្ទៃក្នុង និងអភិវឌ្ឍផលិតផល និងសេវាកម្មរបស់យើងខ្ញុំប៉ុណ្ណោះ។

បន្ទាប់ពីអ្នកបានផ្តល់ការអនុញ្ញាតនេះហើយ នោះយើងខ្ញុំនឹងសន្មតថាអ្នកបានឱ្យការយល់ព្រមរបស់អ្នក ដើម្បីដាក់ដំណើរការទីតាំងរបស់អ្នក នៅក្នុងរបៀបនេះ រហូតដល់អ្នកដកហូត ឬដាក់កំណត់ការអនុញ្ញាតរបស់អ្នក។ អ្នកអាចជ្រើសរើសដកហូត ឬកំណត់ការអនុញ្ញាតរបស់អ្នកសម្រាប់ការចែករំលែកទីតាំងតាមរយៈការកំណត់ពីឧបករណ៍ប្រើប្រាស់របស់អ្នក។

ប្រសិនបើអ្នកជ្រើសរើសមិនចែករំលែកទីតាំងច្បាស់លាស់របស់អ្នក មុខងារផ្អែកតាមទីតាំងមួយចំនួនអាចនៅតែអនុញ្ញាតឱ្យដើរក្នុងកម្រិតកំណត់មួយ (ឧទាហរណ៍ អ្នកនៅតែអាចស្វែងរកព្រឹត្តិការណ៍នៅជុំវិញអ្នកដោយក្បួនផ្ទាល់របស់អ្នក) ប៉ុន្តែ មុខងារបែបនេះផ្សេងទៀត ប្រហែលជាមិនអាចចូលប្រើបាននោះទេ។ អ្នកនឹងនៅតែអាចមានវិធី និងប្រើប្រាស់មុខងារមិនអាស្រ័យលើទីតាំងរបស់ YouVersion នោះ។

យើងចែករំលែកទីតាំងជាក់លាក់របស់អ្នកដោយមានការយល់ព្រមពីអ្នកតែប៉ុណ្ណោះ។ ប្រសិនបើអ្នកជ្រើសរើសធ្វើឱ្យព័ត៌មានទាក់ទងនឹងទីតាំងជាក់លាក់អាចមើលឃើញបាន ដល់មិត្តរបស់អ្នក ឬឃើញជាសាធារណៈ នោះអ្នកផ្តល់ការយល់ព្រមជាក់ស្ដែងសម្រាប់ឱ្យយើងខ្ញុំ ចែករំលែកព័ត៌មាននោះជាមួយទស្សនិកជនដែលអ្នកបានដាក់ចំៗ។ អ្នកអាចផ្លាស់ប្តូរការអនុញ្ញាតនេះនៅពេលណាក៏បាន តាមការកំណត់ក្នុងកម្មវិធីរបស់អ្នក។

មាតិកា YouVersion ។

វាគឺជាជម្រើសរបស់អ្នកថាតើត្រូវបង្កើត ចូលប្រើ ឬរក្សាទុកព័ត៌មាន និងមាតិកា YouVersion។ ប្រសិនបើអ្នកធ្វើ យើងនឹងរក្សាទុកវាដោយភ្ជាប់ជាមួយគណនីសមាជិករបស់អ្នក។

យើងប្រមូលរបៀបដែលអ្នកប្រើ YouVersion និងមាតិការបស់វា ដូចជាសំណូមពរអធិស្ឋាន ជំពូកព្រះគម្ពីរ និងគម្រោងអានព្រះគម្ពីរ ដែលអ្នកចូលប្រើ និងភាសាដែលអ្នកជ្រើសរើស ដើម្បីប្រើប្រាស់មាតិកានោះ។ យើងក៏ប្រមូលនិងរក្សាទុក ការចូលរួមចំណែករបស់អ្នកប្រើប្រាស់ ដែលអ្នកបង្កើត ដូចជាកំណត់ចំណាំ គំនូសពណ៌ និងកំណត់ត្រា។ យើងដាក់ដំណើរការព័ត៌មាននេះ ដើម្បីអនុញ្ញាតឱ្យអ្នកអាចមាន និងប្រើប្រាស់មាតិកាដែលអ្នកបង្កើត ឬមានបំណងចូលប្រើក្នុង YouVersion ពីមួយគ្រាទៅមួយគ្រា។

អ្នកនឹងមានជម្រើសថាតើត្រូវទាញយកមាតិកា YouVersion ជាក់លាក់ និងការរួមចំណែករបស់អ្នកប្រើទៅឧបករណ៍របស់អ្នកឬអត់។ អ្នកនឹងមានជម្រើសថាតើត្រូវអនុញ្ញាតឱ្យ YouVersion ចូលទៅកាន់កន្លែងផ្ទុកឧបករណ៍របស់អ្នកដើម្បីបន្ថែម និងកែប្រែមាតិកាដែលបានទាញយកនេះ។ ការចូលប្រើទំហំផ្ទុកឧបករណ៍របស់អ្នកគឺត្រូវបានប្រើប្រាស់ដោយ YouVersion សម្រាប់ការទាញយកមាតិកាដែលបានស្នើសុំនេះទៅកាន់ឧបករណ៍របស់អ្នក និងសម្រាប់ការវិភាគខ្លឹមសារបែបនេះដើម្បីធ្វើការណែនាំផ្សេងទៀតដល់អ្នក។

យើងអាចប្រើប្រាស់ព័ត៌មានអំពីការប្រើប្រាស់ YouVersion របស់អ្នក និងការសន្និដ្ឋានដែលយើងធ្វើ (ដោយដៃ និងជាមួយ AI) ពីការប្រើប្រាស់នោះ ដើម្បីផ្តល់ការណែនាំដល់អ្នកអំពីខ្លឹមសារ YouVersion ផ្សេងទៀត។ ដូចឧទាហរណ៍ ដោយផ្អែកលើគម្រោងអានព្រះគម្ពីរដែលអ្នកបានបញ្ចប់ យើងអាចណែនាំគម្រោងអានព្រះគម្ពីរបន្ថែមដល់អ្នក។ អ្នកអាចជ្រើសរើសចេញពីការទទួលការណែនាំទាំងនេះតាមអ៊ីមែល ដូចដែលបានពិភាក្សាខាងក្រោម

ទំនាក់ទំនងពីយើងខ្ញុំទៅដល់អ្នក។

យើងប្រាស្រ័យទាក់ទងជាមួយអ្នកតាមរយៈការជូនដំណឹងជំរុញ អ៊ីមែល សារ SMS/MMS ឬសារក្នុងកម្មវិធី។ ប្រសិនបើយើងប្រាស្រ័យទាក់ទងជាមួយអ្នកតាមអ៊ីមែល ជាទូទៅអ្នកអាចឈប់ជាវសារទាំងនេះតាមរយៈតំណឈប់ជាវនៅក្នុងអ៊ីមែលដែលផ្តល់សារទាំងនេះ។ អ្នកក៏អាចកែសម្រួលការកំណត់ការជូនដំណឹងរបស់អ្នកបានគ្រប់ពេលនៅក្នុងម៉ឺនុយការកំណត់នៃកម្មវិធី YouVersion ឬដោយចូលទៅកាន់ bible.com/settings។ តាមរយៈការផ្តល់លេខទូរស័ព្ទរបស់អ្នក អ្នកបានផ្តល់ឱ្យ YouVersion ដោយយល់ព្រមក្នុងការផ្ញើសារមកអ្នក។ ភាពញឹកញាប់នៃសារទាំងនេះអាចប្រែប្រួល ហើយអត្រាសារ និងទិន្នន័យអាចត្រូវបានអនុវត្ត។

អនុសាសន៍ និងទំនាក់ទំនងដទៃផ្សេងទៀត។

យើងប្រើទិន្នន័យដែលយើងមានអំពីអ្នក និងការសន្និដ្ឋានពីទិន្នន័យនោះ ដើម្បីណែនាំពីមាតិកា និងមុខងារជាក់លាក់ក៏ដូចជាផលិតផលនិងសេវាកម្មបន្ថែម មានផ្តល់ជូនតាមរយៈ YouVersion ។ យើងអាចបូករួមព័ត៌មានដែលអ្នកផ្តល់ឱ្យជាមួយនឹងព័ត៌មានដែលយើងប្រមូលបានតាមរយៈសេវាកម្មនិងផលិតផលរបស់ YouVersion និងការសន្និដ្ឋានពីប្រព័ន្ធអភិវឌ្ឍផ្ទៃក្នុងរបស់យើងដូចគ្នា ដើម្បីបង្កើនគុណភាពនៃសេវាកម្មនិងផលិតផល ដែលផ្តល់ជូនដោយ YouVersion ។ យើងក៏អាចផ្តល់ជាអនុសាសន៍ដល់អ្នកសម្រាប់សេវាកម្មនិងផលិតផលរបស់ YouVersion ផ្សេងទៀត ដោយផ្អែកលើព័ត៌មានដែលអ្នកផ្តល់ហើយតាមការយើងសន្និដ្ឋាន។ យើងអាចប្រើប្រាស់ទិន្នន័យ ដែលយើងមានអំពីអ្នក និងការសន្និដ្ឋានពីទិន្នន័យនោះ ដើម្បីទាក់ទងទៅកាន់អ្នក ដើម្បីជាឱកាសឱ្យអ្នកអាចចូលរួមជាមួយ YouVersion ។ យើងអាចទាក់ទងអ្នកតាមរយៈការជូនជាដំណឹងតាមអ៊ីមែល ឬសារក្នុងកម្មវិធី ដើម្បីពិភាក្សាពីអនុសាសន៍ និងឱកាសទាំងនេះ ពីរបៀបប្រើ YouVersion និងសារព័ត៌មាន ដទៃផ្សេងទៀត។

ការបោះឆ្នោត ការស្ទង់មតិ និងមតិកែលម្អ។

ការបោះឆ្នោត និងការស្ទង់មតិ ពេលខ្លះធ្វើឡើងដោយពួកយើងតាមរយៈ YouVersion។ យើងក៏អាចសួរអ្នកសម្រាប់មតិកែលម្អអំពី YouVersion ឬខ្លឹមសារ YouVersion ជាក់លាក់ផងដែរ។ អ្នកមិនមានកាតព្វកិច្ចឆ្លើយតបទៅនឹងការបោះឆ្នោត ឬការស្ទង់មតិទេ ហើយអ្នកមានជម្រើសអំពីព័ត៌មានដែលអ្នកផ្តល់។ ដោយសារគោលបំណងនៃការបោះឆ្នោត និងការស្ទង់មតិទាំងនេះ និងមតិកែលម្អអាចមានភាពខុសប្លែកគ្នា យើងនឹងផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងការបង្ហាញ និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនទាក់ទងនឹងការបោះឆ្នោត ឬការស្ទង់មតិ ឬមតិកែលម្អដែលយើងអាចស្នើសុំមុនពេលអ្នកផ្តល់ព័ត៌មានណាមួយ។

បញ្ហាលើសន្តិសុខ ច្បាប់ និងបច្ចេកទេស។

យើងអាចប្រើប្រាស់ព័ត៌មានរបស់អ្នកដើម្បីទាក់ទងអ្នកអំពីសុវត្ថិភាពគណនី ច្បាប់ផ្លូវការ និងបញ្ហាទាក់ទងនឹងសេវាកម្មផ្សេងៗ។ សូម​ជ្រាបដឹង​ថា​អ្នក​មិន​អាចដកខ្លួនចេញពី​ការ​ទទួល​សារ​បែប​នេះ​ពី​យើងខ្ញុំ​បាននោះ​ទេ។ យើងអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីស៊ើបអង្កេត ឆ្លើយតប និងដោះស្រាយបញ្ហាផ្លូវច្បាប់ សុវត្ថិភាព និងកំហុសបច្ចេកទេស និងការប្ដឹងតវ៉ា ដែលរួមមាន តាមភាពចាំបាច់ ក្នុងគោលបំណងសុវត្ថិភាព ឬរឿងក្លែងបន្លំ ទង្វើបំពានច្បាប់ ឬលើល័ក្ខខណ្ឌប្រើប្រាស់ ឬគោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ ឬការប៉ន់ប៉ងបង្កើតភាពឈឺចាប់។ តែទោះជាយ៉ាងនេះក្ដី អ្នកយល់ព្រមថាយើងមិនមានកាតព្វកិច្ច រារាំង ឬត្រួតពិនិត្យតាមដានសម្រាប់រឿងណាមួយខាងលើនោះទេ។

កំណត់​ចំណាំ

យើងអាចប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីផ្តល់ការជូនដំណឹងទាក់ទងនឹងឧប្បត្តិហេតុសន្តិសុខឬការរំលោភលើទិន្នន័យដោយ៖ (i) ការផ្ញើសារទៅអាសយដ្ឋានអ៊ីមែលដែលអ្នកផ្តល់ (ដូចដែលអាចអនុវត្តបាន); (ii) បិទផ្សាយលើទំព័រ YouVersion ដែលប្រឈមនឹងសាធារណៈឬតាមរយៈសារក្នុងកម្មវិធី។ (iii) តាមរយៈប្រព័ន្ធផ្សព្វផ្សាយទូទាំងរដ្ឋសំខាន់ៗ។ និង / ឬ (iv) មធ្យោបាយទូរគមនាគមន៍រួមទាំងការហៅទូរស័ព្ទនិង / ឬសារទោះបីជាត្រូវបានផ្ញើតាមមធ្យោបាយស្វ័យប្រវត្តិរួមទាំងអ្នកហៅទូរស័ព្ទក៏ដោយ។ អត្រាផ្ញើសារនិងទិន្នន័យស្តង់ដារអាចត្រូវបានអនុវត្តពីក្រុមហ៊ុនបញ្ជូនរបស់អ្នក។ ការជូនដំណឹងតាមអ៊ីមែលនឹងមានប្រសិទ្ធិភាពនៅពេលដែលយើងផ្ញើអ៊ីមែលការជូនដំណឹងដែលយើងបានផ្តល់ជូនតាមរយៈការផ្ញើសារនឹងមានប្រសិទ្ធិភាពនៅពេលការផ្ញើសារនិងការផ្ញើសារនៅក្នុងកម្មវិធីនៅពេលដែលសារត្រូវបានបង្កើតហើយការជូនដំណឹងដែលយើងផ្តល់តាមរយៈមធ្យោបាយទូរស័ព្ទនឹងមានប្រសិទ្ធភាពនៅពេលបញ្ជូនឬទូរស័ព្ទ។ អ្នកយល់ព្រមទទួលការប្រាស្រ័យទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិកពី YouVersion និងការប្រើប្រាស់និងការចូលប្រើប្រាស់សេវាកម្មដែលផ្តល់ជូនតាមរយៈ YouVersion ។ វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការរក្សាអាសយដ្ឋានអ៊ីមែលរបស់អ្នកនិងព័ត៌មានទំនាក់ទំនងផ្សេងទៀតដែលអ្នកបានផ្តល់ដល់យើងក្នុងពេលបច្ចុប្បន្ន ដើម្បីឱ្យយើងអាចផ្តល់នូវការទំនាក់ទំនងទាំងនេះដល់អ្នក។

ការវិភាគនិងការអនុវត្ត។

យើងវិភាគទិន្នន័យផ្ទាល់ខ្លួនដែលមានឱ្យដល់យើងខ្ញុំ និងការប្រើប្រាស់មាតិកា YouVersion ក៏ដូចជាការសន្និដ្ឋានរបស់យើងពីទិន្នន័យទាំងនោះដើម្បីផ្ដល់ជូន និងធ្វើការអាប់ដេត YouVersion ធ្វើការទាក់ទងជាមួយអ្នក និងដាក់ដំណើរការព័ត៌មាន ដូចអ្វីយើងបានពិភាក្សាក្នុងគោលការណ៍ច្បាប់នេះ ហើយនិងសម្រាប់ការវិភាគផ្ទៃក្នុង ដូចជាការសង្កេតមើលផ្នែកពេញនិយមក្នុងសង្គម សេដ្ឋកិច្ច និងភូមិសាស្ត្រ ដែលមានជាប់ទាក់ទងនឹងមាតិកា YouVersion ។ ក្នុងករណីខ្លះ យើងធ្វើការជាមួយភាគីទីបីដែលយើងទុកចិត្ត ដើម្បីធ្វើការស្រាវជ្រាវនេះ នៅក្រោមការគ្រប់គ្រងដែលតាក់តែងឡើង ដើម្បីការពារភាពឯកជនរបស់អ្នក ដូចបានពិភាក្សាខាងក្រោម។ យើងខ្ញុំអាចលាតត្រដាងការប្រើប្រាស់មាតិកា YouVersion នៅក្នុងរបៀបបូកសរុប ជាមួយនឹងព័ត៌មានមិនភ្ជាប់អត្តសញ្ញាណ និងអនាមិក ដែលមិនបង្ហាញពីអ្នកប្រើប្រាស់ច្បាស់លាស់ណា ឬព័ត៌មានដែលអាចសម្គាល់អ្នកប្រើប្រាស់ឡើយ។ ដូចឧទាហរណ៍ថា យើងអាចប្រើប្រាស់ទិន្នន័យរបស់អ្នក ដើម្បីបង្កើតស្ថិតិ អំពីការប្រើប្រាស់សរុបទាំងអស់ ពីកម្មវិធី YouVersion នៅទូទាំងពិភពលោក ឬនៅក្នុងភូមិសាស្រ្ត ឬព្រឹត្តិការណ៍ជាក់លាក់ ឬទីតាំងនានា។

យើងក៏ប្រើទិន្នន័យអ្នកប្រើប្រាស់ដែលមិនស្គាល់អត្តសញ្ញាណ និងសរុបដើម្បីទីផ្សារ YouVersion រួមទាំងការទំនាក់ទំនងដែលលើកកម្ពស់គណនីសមាជិក YouVersion និងកំណើនបណ្តាញ ដូចជាការអបអរសាទរចំនួនសរុបនៃការដំឡើង YouVersion ជាដើម។ នៅពេលអ្នកឃើញស្ថិតិដែលយើងចែករំលែកជាសាធារណៈ ដូចជាការចូលរួម YouVersion សកល យើងត្រូវប្រាកដថាវិភាគ និងបោះពុម្ពទិន្នន័យក្នុងទម្រង់ជារួម ការពារឯកជនភាពរបស់អ្នក និងរក្សាអត្តសញ្ញាណ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាសម្ងាត់។ យើងប្រើប្រាស់ទិន្នន័យ រួមទាំងព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់ដោយអ្នកប្រើប្រាស់ ការប្រមូលផ្តុំទិន្នន័យអ្នកប្រើប្រាស់ ទិន្នន័យដែលប្រមូលបានតាមរយៈការប្រើប្រាស់ YouVersion មតិសាធារណៈ និងព័ត៌មានដែលបានសន្និដ្ឋានពីទិន្នន័យនេះដើម្បីធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផ្ទៃក្នុង ដើម្បីផ្តល់នូវបទពិសោធន៍ YouVersion ទាំងមូលកាន់តែប្រសើរ វាស់ស្ទង់ដំណើរការរបស់ YouVersion និងបង្កើនការប្រើប្រាស់ YouVersion និងមុខងាររបស់វា។ នេះត្រូវបានធ្វើដោយធ្វើការផ្លាស់ប្តូរចំពោះ YouVersion ដែលជាទូទៅមាន ក៏ដូចជាការផ្ញើសារទៅកាន់អ្នកប្រើប្រាស់តាមរយៈ YouVersion ដែលណែនាំមុខងារ និងមាតិការបស់ YouVersion។

ទិន្នន័យរសើប។

ដោយបាន ដោនឡូដ និងប្រើប្រាស់ YouVersion យើងខ្ញុំមិនសន្មតថាអ្នកមានជាប់នឹងសាសនា ឬបង្ហាញថាអ្នកស្ថិតក្នុងជំនឿជាក់លាក់ណាមួយទេ។ យើងគ្រាន់តែសន្មតថាអ្នកមានចំណាប់អារម្មណ៍ទៅលើមាតិកា ដែលយើងខ្ញុំផ្ដល់ជូន។ យើងមិនតម្រូវឱ្យអ្នកប្រើប្រាស់ផ្ដល់ព័ត៌មានអំពី ជំនឿ ឬផ្ដល់ជាទិន្នន័យងាយដឹងពីអ្នក ដូចជាព័ត៌មានពី សាសន៍ សញ្ជាតិ ទស្សនៈជំនឿ ឬសុខភាពរូបកាយ ឬសតិគំនិត ដើម្បីប្រើប្រាស់ YouVersion ឬដើម្បីបង្កើត ឬរក្សាសមាជិកភាពក្នុងគណនី YouVersion នោះឡើយ។

មានមុខងារមួយចំនួនតាមកម្មវិធី YouVersion ដែលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន ដែលអាចឆ្លុះបញ្ជាំងជំនឿ ឬទស្សនៈរបស់អ្នក។ មុននឹងយើងប្រមូល ឬដាក់ដំណើរការព័ត៌មាននេះ សម្រាប់មុខងារបែបទាំងនោះ នោះយើងនឹងស្នើសុំការយល់ព្រមពីអ្នកជាមុនសិន។ បន្ថែមពីលើមុខងារទាំងនេះ អ្នកមានសិទ្ធិគ្រប់គ្រងលើអ្វីមួយចំនួន ដែលអ្នកបង្កើត ចែករំលែក និងរក្សាទុក តាមរយៈកម្មវិធី YouVersion ហើយប្រសិនបើអ្នកផ្ដល់ឱ្យយើងខ្ញុំនូវព័ត៌មានងាយដឹងពីអ្នក ក្នុងមាតិកានានាដែលអ្នកបង្កើត ចែករំលែក និងរក្សាទុក នោះយើងនឹងសន្មតថាអ្នកបានផ្ដល់ការយល់ព្រមឱ្យយើងដាក់ដំណើរការព័ត៌មានទាំងនោះ។

យើងនឹងមិនលក់ព័ត៌មានផ្ទាល់ខ្លួនដ៏រសើបរបស់អ្នកទេ ប៉ុន្តែយើងអាចចែករំលែកវាជាមួយអ្នកផ្តល់សេវាភាគីទីបី ដូច្នេះពួកគេអាចកែលម្អមាតិកា ឬសេវាកម្មរបស់ពួកគេ អនុញ្ញាតឱ្យយើងផ្តល់មុខងារជាក់លាក់នៃកម្មវិធី ហើយអ្នកផ្តល់សេវាទាំងនោះតម្រូវឱ្យរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាសម្ងាត់ ហើយប្រើវាដើម្បីកែលម្អសេវាកម្មរបស់ពួកគេ ឬផ្តល់ឱ្យយើងនូវសេវាកម្មរបស់ពួកគេប៉ុណ្ណោះ។ យើងនឹងដំណើរការព័ត៌មានរសើបដែលយើងប្រមូល និងការសន្និដ្ឋានដែលយើងធ្វើអំពីដូចគ្នានេះដោយអនុលោមតាមគោលការណ៍ឯកជនរបស់យើង និងសម្រាប់គោលបំណងនៃការអនុញ្ញាត និងសម្របសម្រួលការប្រើប្រាស់របស់អ្នកនូវលក្ខណៈពិសេសកម្មវិធីជាក់លាក់ទាំងនោះ ដើម្បីធ្វើបដិរូបកម្មបទពិសោធន៍អ្នកប្រើប្រាស់របស់អ្នក ណែនាំខ្លឹមសារ និងសេវាកម្មផ្សេងទៀត និងខាងក្នុងដើម្បីកែលម្អសេវាកម្មរបស់យើង។ ប្រសិនបើអ្នកជ្រើសរើសផ្តល់ព័ត៌មានរសើបណាមួយដល់ពួកយើង យើងអាចប្រើប្រាស់ព័ត៌មាននោះជាមួយនឹងព័ត៌មានមិនរសើបផ្សេងទៀតដែលអ្នកផ្តល់ ដើម្បីបង្កើតបទពិសោធន៍ YouVersion ដែលមានលក្ខណៈផ្ទាល់ខ្លួនជាងមុនសម្រាប់អ្នក និងដើម្បីអនុវត្តសេវាកម្ម និងសកម្មភាពដែលអ្នកស្នើសុំ ដូចជាការចែករំលែក ឬរក្សាទុកមាតិកាដែលអ្នកបង្កើត។ នៅក្នុងព្រឹត្តិការណ៍ណាមួយ YouVersion នឹងដំណើរការតែទិន្នន័យរសើបដែលអ្នកផ្តល់ឱ្យយើងសម្រាប់សកម្មភាពស្របច្បាប់របស់ YouVersion ក្នុងនាមអ្នកតែប៉ុណ្ណោះ ដោយអនុលោមតាមលក្ខខណ្ឌនៃគោលការណ៍នេះ និងសំណើបន្ថែមណាមួយដែលអ្នកធ្វើអំពីព័ត៌មាន។ យើងក៏នឹងរក្សាព័ត៌មានរបស់អ្នកទៅតាមការការពារសមស្របដែលបានពិភាក្សានៅក្នុងគោលការណ៍នេះ និងផ្តល់ដោយ YouVersion ។

អ្នកមានសិទ្ធិដកការយល់ព្រមរបស់អ្នកចំពោះការប្រមូល និងការដាក់ដំណើរការលើព័ត៌មានងាយដឹងនិងផ្ទាល់ខ្លួនរបស់អ្នក ដោយការបិទ និងបញ្ឈប់ការប្រើប្រាស់មុខងាររបស់ YouVersion ដែលប្រើប្រាស់ព័ត៌មាននេះ ឬដោយការទាក់ទងមកយើងខ្ញុំតាមរយៈការផ្ញើសំបុត្រ ទៅឯ YouVersion ក្រោមសារ Attn.: YouVersion Support, 4600 E 2nd St., Edmond, Oklahoma 73034 ឬតាមអ៊ីមែល help@youversion.com; ទោះជាយ៉ាងនេះក្ដី ការដកនូវការយល់ព្រមរបស់អ្នក អាចរារាំងសមត្ថភាពរបស់យើង ក្នុងការផ្តល់នូវមុខងារមួយចំនួនដែរ។

បញ្ញាសិប្បនិម្មិត។

YouVersion ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (“AI”) ដើម្បីសំយោគ និងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងព័ត៌មានផ្សេងទៀតដែលយើងប្រមូលបាន ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់របស់អ្នក និងបង្កើនប្រសិទ្ធភាពសេវាកម្ម និងវេទិកាដែលយើងផ្តល់ជូន។ នេះរួមបញ្ចូលទាំងការធ្វើឱ្យមុខងារកាន់តែមានប្រយោជន៍ ជួយយើងឱ្យយល់ពីរបៀបដែលមាតិកា និងវេទិកាកំពុងត្រូវបានប្រើប្រាស់ ការណែនាំមាតិកាសម្រាប់អ្នកប្រើប្រាស់ និងជួយយើងគាំទ្រកិច្ចខិតខំប្រឹងប្រែងសហគមន៍ និងការប្រើប្រាស់ YouVersion ត្រឹមត្រូវ។ ដើម្បីសម្រេចគោលបំណងទាំងនេះ AI អាចដំណើរការព័ត៌មានសាធារណៈ ព័ត៌មានដែលផ្តល់ឱ្យយើងដោយភាគីទីបី ព័ត៌មានដែលអ្នកផ្តល់ឱ្យយើង ព័ត៌មានដែលយើងប្រមូលដោយស្វ័យប្រវត្តិ និងខ្លឹមសារដែលអ្នកបង្កើត និងអន្តរកម្មដែលអ្នកមានជាមួយមាតិកាដែលយើងផ្តល់ឱ្យ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនប្រើ AI ដើម្បីបង្កើតមាតិកាដែលបង្កើតដោយ AI ថ្មីនោះទេ។

យើងប្រើប្រាស់ប្រព័ន្ធ AI ដែលផ្តល់ដោយភាគីទីបី រួមទាំងមុខងារ AI នៅលើឧបករណ៍របស់អ្នក ក៏ដូចជាអ្វីដែលបង្កើត និងអភិវឌ្ឍដោយ YouVersion ផងដែរ។ នេះអាចរួមបញ្ចូលដំណើរការ AI ដែលកើតឡើងនៅលើឧបករណ៍របស់អ្នកតាមរយៈមុខងារកម្រិតឧបករណ៍ (ដូចជា Apple Intelligence) នៅលើម៉ាស៊ីនមេ YouVersion ឬតាមរយៈអ្នកផ្តល់សេវា AI ភាគីទីបី។ គំរូ AI របស់យើងត្រូវបានបណ្តុះបណ្តាលដំបូងលើសំណុំនៃព័ត៌មានពីមួយភ្លែត ហើយបន្ទាប់មកអាចត្រូវបានបណ្តុះបណ្តាលជាមួយនឹងការធ្វើបច្ចុប្បន្នភាពតូចៗជាញឹកញាប់តាមរយៈការប្រើប្រាស់ និងដំណើរការព័ត៌មាន ដូចដែលបានពិពណ៌នានៅក្នុងផ្នែកនេះ។ សំខាន់នៅពេលដែលទិន្នន័យដែលដំណើរការដោយ AI ត្រូវបានប្រើដើម្បីបណ្តុះបណ្តាល កែលម្អ អភិវឌ្ឍ ឬកែលម្អគំរូ AI យើងរក្សាទិន្នន័យនោះនៅខាងក្នុង ហើយមិនចែករំលែក ឬវា ឬគំរូ AI ជាមួយភាគីទីបីឡើយ។

ដូចគ្នានេះផងដែរ ទោះបីជា AI ជួយយើងក្នុងការផ្តល់សេវាកម្មល្អបំផុតដល់អ្នកក៏ដោយ ការសម្រេចចិត្តណាមួយដែលអាចប៉ះពាល់ដល់អ្នកយ៉ាងខ្លាំងត្រូវបានពិនិត្យ ឬត្រួតពិនិត្យដោយមនុស្ស។ អ្នកអាចសួរយើងសម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែលដំណើរការស្វ័យប្រវត្តិរបស់យើងដំណើរការ និងរបៀបដែលពួកវាអាចប៉ះពាល់ដល់អ្នក។ អ្នកក៏អាចស្នើសុំឱ្យយើងកំណត់ប្រភេទនៃព័ត៌មានដែលយើងប្រមូល និងរបៀបដែលយើងដំណើរការវា ដូចដែលបានពិពណ៌នានៅក្នុងផ្នែក "ការលុប ការចូលប្រើ និងការកែតម្រូវព័ត៌មានរបស់អ្នក" ខាងក្រោម។ ប្រសិនបើអ្នកមានសំណួរ ឬកង្វល់ទាក់ទងនឹងការប្រើប្រាស់ AI របស់យើង អ្នកអាចទាក់ទងមកយើងតាមរយៈអ៊ីម៉ែល help@youversion.com ឬព័ត៌មានផ្សេងទៀតដែលមាននៅក្នុងផ្នែក "ព័ត៌មានទំនាក់ទំនង" ខាងក្រោម។


ការបង្ហាញព័ត៌មានរបស់អ្នក

យើងមិនលក់ ឬចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ជាមួយអ្នកផ្សាយពាណិជ្ជកម្ម ដែលជាភាគីទីបី ឬបណ្តាញផ្សាយពាណិជ្ជកម្ម សម្រាប់គោលបំណងអាជីវកម្មឡើយ។ យើងអាចបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅដល់ភាគីទីបី ដើម្បីដាក់ដំណើរការព័ត៌មាន ដូចបានបរិយាយខាងលើ ហើយនិងផ្តល់លទ្ធភាពឱ្យយើងអាចមានសមត្ថភាពផ្តល់នូវកម្មវិធី YouVersion ដូចដែលបានពិភាក្សាខាងក្រោម

ដាក់បើកបង្ហាញជួសរូបអ្នក។

យើងអាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូល ឬតាមអ្នកផ្តល់ ដូចដែលបានរៀបរាប់នៅក្នុងគោលការណ៍ច្បាប់ឯកជននេះ ដើម្បីបំពេញកាតព្វកិច្ចរបស់យើងក្រោម លក្ខ័ខណ្ឌប្រើប្រាស់ របស់យើង ដើម្បីបំពេញគោលបំណងដែលអ្នកបានផ្តល់វា សម្រាប់គោលបំណងដទៃផ្សេងទៀត ដែលអ្នកបានស្នើសុំ នៅពេលដែលអ្នកផ្ដល់ព័ត៌មាន ឬសម្រាប់គោលបំណងណាមួយផ្សេង ដែលយើងបានទទួលការយល់ព្រមពីអ្នក។

ដាក់បើកបង្ហាញដោយរូបអ្នក។

នៅពេលអ្នកចែករំលែកព័ត៌មានតាមរយៈ YouVersion ព័ត៌មាននោះអាចមើលបានដោយអ្នកនិងអ្នកផ្សេងទៀតដែលអ្នកបានជ្រើសរើសដើម្បីចែករំលែកវា។ ប្រសិនបើអ្នកអនុញ្ញាតឱ្យចូលប្រើគណនី YouVersion របស់អ្នកទៅកម្មវិធីនិងសេវាកម្មផ្សេងៗដោយផ្អែកលើការយល់ព្រមរបស់អ្នកសេវាកម្មទាំងនោះបន្ទាប់មកអាចចូលប្រើព័ត៌មានដែលអ្នកបានចែករំលែក។ ការប្រើប្រាស់ការប្រមូលនិងការការពារទិន្នន័យរបស់អ្នកដោយសេវាកម្មភាគីទីបីបែបនេះគឺស្ថិតនៅក្រោមគោលនយោបាយរបស់ភាគីទីបីទាំងនោះ។

ដាក់បើកបង្ហាញដោយប្រព័ន្ធផ្ទៃក្នុង។

យើងនឹងដាក់ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនៅខាងក្នុង YouVersion និងបណ្ដាញជាប់ទាក់ទង ដើម្បីជួយបូកបញ្ចូលព័ត៌មានផ្ទាល់ខ្លួន ដែលគ្របដណ្តប់លើផ្នែកនានានៃ YouVersion និងផលិតផលនិងសេវាកម្មផ្សេងទៀតរបស់យើង ដើម្បីជួយផ្តល់សេវាកម្មដល់អ្នក តាមលក្ខណៈចង់បានផ្ទាល់របស់អ្នក និងមានប្រយោជន៍សម្រាប់រូបអ្នក ហើយនិងអ្នកដទៃ។

អ្នកផ្ដល់សេវានិងទីតាំង។

យើងខ្ញុំអាចដាក់បង្ហាញព័ត៌មានផ្ទាល់ខ្លួន ដែលយើងប្រមូលបាន ឬអ្នកផ្តល់ឱ្យ ដូចដែលបានបរិយាយនៅក្នុងគោលការណ៍ច្បាប់ឯកជន ទៅកាន់អ្នកម៉ៅការ អ្នកផ្តល់សេវា និងភាគីទីបីផ្សេងទៀត ដែលយើងប្រើដើម្បីគាំទ្រ YouVersion (ដូចជា កន្លែងទុកឯកសារ អ្នកផ្ដល់សំណល់ទិន្នន័យ ការថែទាំ ការវិភាគ ការត្រួតពិនិត្យ ការរកទីផ្សារខាងក្រៅ ការបង់ប្រាក់ ការចាប់រឿងក្លែងបន្លំ និងការអភិវឌ្ឍន៍) ក៏ដូចជាដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់យើង (ដូចជាការប្រាស្រ័យទាក់ទងជាមួយអ្នកសម្រាប់ឱកាសការងារ)។ យើងអាចបូកបញ្ចូលព័ត៌មានដែលយើងមានជាមួយនឹងព័ត៌មានរបស់អ្នកផ្តល់សេវាទាំងនេះ ដើម្បីជួយសម្រួលដល់ការគាំទ្ររបស់ពួកគេ។ ដូចឧទាហរណ៍ ប្រព័ន្ធមួយចំនួន បានប្រើការបញ្ជូនសារជាអ៊ីមែល និងការជូនដំណឹង ដែលផ្តល់ឱ្យតាមរយៈ YouVersion ត្រូវបានបង្កើត និងគ្រប់គ្រងដោយភាគីទីបី ដូច្នេះព័ត៌មានមួយចំនួនរបស់អ្នក ត្រូវបានផ្ញើតាមរបៀបសុវត្ថិភាពទៅកាន់សេវាកម្មទាំងនោះ ដើម្បីផ្តល់មុខងារបែបដូច្នេះ។ ពួកគេនឹងមានសិទ្ធិចូលប្រើព័ត៌មានរបស់អ្នកបានតែតាមការចាំបាច់និងសមហេតុផល ដើម្បីធ្វើភារកិច្ចទាំងនេះជួសយើងខ្ញុំ ហើយគេមានកាតព្វកិច្ច មិនត្រូវបើកបង្ហាញ ឬប្រើប្រាស់ព័ត៌មានក្នុងគោលបំណងណាផ្សេងទេ។ យើងក៏អាចផ្តល់ព័ត៌មានសរុបដែលមិនកំណត់អត្តសញ្ញាណអំពីការតភ្ជាប់ដោយអ្នកប្រើប្រាស់កម្មវិធី YouVersion ជាមួយភាគីទីបី និងព្រឹត្តិការណ៍ ឬទីតាំងរបស់ពួកគេ។

អ្នកផ្តល់មាតិកាក្នុងកម្មវិធី YouVersion ។

យើងប្រើប្រាស់ភាគីទីបីជាក់លាក់ដើម្បីផ្តល់នូវមាតិកា YouVersion ដូចជាគម្រោងអានព្រះគម្ពីរ។ យើងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ YouVersion ជាមួយភាគីទីបីទាំងនេះទេ ប្រសិនបើគ្មានការយល់ព្រមច្បាស់លាស់ពីអ្នក។ ទោះយ៉ាងណា យើងក៏ផ្តល់ជូនឱ្យភាគីទីបីទាំងនេះ នូវការវិភាគសរុប ទាក់ទងទៅនឹងការប្រើប្រាស់មាតិការបស់ពួកគេ ទៅតាមប្រទេស ដោយប្រើទិន្នន័យដែលមិនកំណត់អត្តសញ្ញាណនិងជាអនាមិក។

សមត្ថភាពរបស់យើងក្នុងការផ្តល់នូវព្រះគម្ពីរជំនាន់ផ្សេងៗគ្នា ជាភាសាផ្សេងៗគ្នា នោះគឺជាលទ្ធផលនិងស្ថិតក្រោមកិច្ចព្រមព្រៀងរវាងយើងនឹងសមាគមព្រះគម្ពីរនិងអ្នកបោះពុម្ពផ្សាយមួយចំនួន ដែលយើងនឹងហៅថាគេថា "អ្នកផ្តល់ព្រះគម្ពីរក្នុង YouVersion”។ កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ ដែលយើងមានជាមួយនឹងអ្នកផ្តល់ព្រះគម្ពីរក្នុង YouVersion បានអនុញ្ញាតឱ្យយើងផ្តល់ជូនអ្នកប្រើប្រាស់ YouVersion នូវសមត្ថភាពក្នុងការទាញយកអត្ថបទព្រះគម្ពីរមួយចំនួនសម្រាប់ការប្រើប្រាស់ក្រៅបណ្តាញ ប្រសិនបើយើងផ្តល់ឈ្មោះ អាសយដ្ឋានអ៊ីមែល ឬលេខទូរសព្ទ និងប្រទេសរបស់អ្នកប្រើប្រាស់ ទៅដល់អ្នកផ្តល់ព្រះគម្ពីរក្នុង YouVersion សម្រាប់ការទំនាក់ទំនងនាពេលអនាគត។ ប្រសិនបើករណីនេះ ជាអត្ថបទដែលអ្នកចង់ទាញយកសម្រាប់ការប្រើប្រាស់ក្រៅបណ្តាញ នោះយើងនឹង (ក) ចែករំលែកតែព័ត៌មាននេះ ជាមួយអ្នកផ្តល់ព្រះគម្ពីរក្នុង YouVersion សម្រាប់ជំនាន់ព្រះគម្ពីរក្រៅបណ្តាញដូចអ្នកស្នើសុំ (ខ) ធ្វើដូច្នេះ ដោយផ្អែកលើការសម្ងាត់ ហើយលុះត្រាតែអ្នកផ្តល់ព្រះគម្ពីរក្នុង YouVersion យល់ព្រមរក្សាព័ត៌មានដែលយើងចែកចាយពីអ្នកជាការសម្ងាត់ និង (គ) ផ្តល់សាររំឭកបន្ថែមពីលក្ខខណ្ឌទាំងនេះ ដែលអ្នកត្រូវតែយល់ព្រមនៅគ្រានោះ ដើម្បីបន្តធ្វើការទាញយក។ ប្រសិនបើអ្នកមិនយល់ព្រម នៅគ្រាមានសាររំឭកបន្ថែមទេ នោះអ្នកនៅអាចប្រើប្រាស់អត្ថបទគម្ពីរ នៅពេលដែលអ្នកភ្ជាប់ក្នុងបណ្ដាញ (មានអ៊ីនធឺណេត) ប៉ុណ្ណោះ។ មិនមានព័ត៌មានផ្ទាល់ខ្លួនណាមួយរបស់អ្នកនឹងត្រូវបានចែករំលែកជាមួយអ្នកផ្តល់ព្រះគម្ពីរក្នុង YouVersion ណាមួយឡើយ ហើយក៏មិនមានព័ត៌មានណាមួយត្រូវបានចែកចាយដែរ រហូតដល់អ្នកព្រមផ្ដល់ការយល់ព្រម នៅពេលយើងខ្ញុំរំឭក ដែលនឹងផ្ដល់សិទ្ធិឱ្យអ្នកចូលទៅទាញយកជំនាន់ព្រះគម្ពីរក្រៅបណ្ដាញបាន។ ការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយអ្នកផ្តល់ព្រះគម្ពីរក្នុង YouVersion គឺស្ថិតរវាងអ្នកហើយនឹងអ្នកផ្តល់ព្រះគម្ពីរក្នុង YouVersion តែប៉ុណ្ណោះ។

វាអាចទៅរួចដែលយើងនឹងត្រូវបង្ហាញព័ត៌មានអំពីអ្នក នៅពេលដែលតម្រូវដោយច្បាប់ដីកាកោះហៅ ឬនីតិវិធីច្បាប់ផ្សេងទៀត។ យើងអាចជំទាស់នឹងការទាមទារបែបនេះនៅពេលយើងខ្ញុំជឿ ក្នុងសិទ្ធិពិចារណា ថាការស្នើទាំងនោះហួសពីការពិតមិនច្បាស់ ឬខ្វះសិទ្ធិអំណាចត្រឹមត្រូវ ប៉ុន្តែយើងមិនសន្យាថានឹងជំទាស់រាល់ការទាមទារនោះទេ។ យើងខ្ញុំក៏អាចបង្ហាញព័ត៌មានរបស់អ្នក ប្រសិនបើយើងខ្ញុំមានជំនឿជឿជាក់ថាការបង្ហាញព័ត៌មាន នោះវាចាំបាច់ដើម្បី (ក) ស៊ើបអង្កេត រារាំង ឬចាត់វិធានការទាក់ទងនឹងការសង្ស័យ ឬសកម្មភាពជាក់ស្ដែង ក្នុងទង្វើខុសច្បាប់ ឬដើម្បីជួយភ្នាក់ងារអនុវត្តច្បាប់របស់រដ្ឋាភិបាល (ខ) អនុវត្តកិច្ចព្រមព្រៀងរបស់យើងខ្ញុំជាមួយអ្នក (គ) ស៊ើបអង្កេតនិងការពារខ្លួនយើងខ្ញុំផ្ទាល់ ពីការអះអាង ឬការចោទប្រកាន់របស់ភាគីទីបីណាមួយ (ឃ) ការពារសុវត្ថិភាព ឬសុចរិតភាពរបស់កម្មវិធី YouVersion ឬ (ង) អនុវត្ត ឬការពារសិទ្ធិនិងសុវត្ថិភាពរបស់ YouVersion អ្នកប្រើប្រាស់ ក្រុមការងារ ឬអ្នកដទៃផ្សេងទៀត។ យើងខ្ញុំក៏សូមរក្សាសិទ្ធិ ក្នុងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន ដែលយើងខ្ញុំមានអំពីអ្នក ដែលប្រហែលអាច ឬមានជាប់ទាក់ទងទៅនឹងកិច្ចព្រមព្រៀង ឬការទទួលបាន ដូចជាពីការលក់ដូរនៃទ្រព្យទាំងអស់ ឬមួយចំនួនរបស់យើងខ្ញុំ។


ការលុប ការចូលមើល និងការកែព័ត៌មានរបស់អ្នក

របៀបដើម្បីធ្វើការស្នើសុំរបស់អ្នក។

សម្រាប់ទិន្នន័យផ្ទាល់ខ្លួនដែលយើងមានអំពីអ្នក អ្នកអាចស្នើសុំបានដូចខាងក្រោម៖

  • ការលុប៖ អ្នកអាចស្នើសុំឱ្យយើងសម្អាត ឬលុបទិន្នន័យទាំងអស់ ឬខ្លះៗ របស់អ្នកបាន។ សូមកត់សម្គាល់ ថាការធ្វើដូច្នេះ អាចនឹងកំណត់សមត្ថភាពរបស់អ្នក ក្នុងការប្រើប្រាស់មុខងារមួយចំនួនពី YouVersion។ សូមចំណាំថាអាសយដ្ឋានអ៊ីមែល ឬលេខទូរសព្ទ ត្រូវមានគណនីសមាជិក ដើម្បីធានា ថាយើងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអ្នកប្រើប្រាស់ ដែលអាចជាម្ចាស់គណនីនោះឬយ៉ាងណា។
  • ការកែប្រែ / ការកែសម្រួល៖ អ្នកអាចកែសម្រួលទិន្នន័យផ្ទាល់ខ្លួនមួយចំនួនតាមរយៈគណនីរបស់អ្នក ឬស្នើសុំឱ្យយើងផ្លាស់ប្តូរធ្វើបច្ចុប្បន្នភាព ឬជួសជុលទិន្នន័យរបស់អ្នក ក្នុងករណីជាក់លាក់ រួមទាំងពេលវាមិនច្បាស់លាស់។
  • ការជំទាស់ ឬព្រំដែនកំណត់ ឬការហាមឃាត់ និងការប្រើប្រាស់ទិន្នន័យ៖ អ្នកអាចសុំឱ្យយើងឈប់ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនទាំងអស់ ឬមួយចំនួនរបស់អ្នក ឬដើម្បីកំណត់ការប្រើប្រាស់របស់យើងចំពោះទិន្នន័យទាំងនោះ។
  • សិទ្ធិក្នុងការចូលប្រើ និង/ឬ ការយកទិន្នន័យរបស់អ្នក៖ អ្នកអាចស្នើសុំឱ្យយើងថតចម្លង ឬបង្ហាញអំពីទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ដែលអ្នកបានផ្តល់មកឱ្យយើង។

ច្បាប់មួយចំនួនអាចផ្តល់សិទ្ធិក្នុងការស្នើសុំនិងបន្ថែមការស្នើសុំទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើអ្នកបានផ្តល់ឱ្យយើងនូវព័ត៌មានផ្ទាល់ខ្លួន ហើយមានបំណងចង់ស្នើសុំ ក្រោមច្បាប់ស្របតាមតំបន់ជាក់លាក់ មានរួមទាំងឃ្លា «[ដាក់ឈ្មោះប្រទេសរបស់អ្នក] ការស្នើសុំលើច្បាប់ឯកជន» នៅក្នុងបន្ទាត់ប្រធានបទនៃការស្នើសុំរបស់អ្នក រួចផ្ញើការស្នើសុំរបស់អ្នក មកតាមអ៊ីមែល ទៅកាន់ help@youversion.com ឬតាមប្រៃសណីយ៍ ទៅដល់ YouVersion, attn.: YouVersion Support, 4600 E. 2nd St., Edmond, Oklahoma 73034 ។

យើងខ្ញុំស្នើសុំឱ្យបុគ្គលនីមួយៗ ដែលស្នើសុំកំណត់អត្តសញ្ញាណរបស់ពួកគេ ដោយយ៉ាងហោចណាស់មានជា ឈ្មោះ អាសយដ្ឋាន និងអាសយដ្ឋានអ៊ីមែល រួចដាក់ភិនភាគពីព័ត៌មានស្នើសុំ ឱ្យអាចចូលប្រើ កែសម្រួល ឬដកយកចេញ មុននឹងយើងខ្ញុំអាចដាក់ដំណើរការលើការស្នើសុំនោះ។ យើងអាចស្វែងរកព័ត៌មានបន្ថែម ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកស្នើសុំ។ យើងអាចបដិសេធការដាក់ដំណើរការការស្នើសុំ ប្រសិនបើយើងខ្ញុំមិនអាចផ្ទៀងផ្ទាត់លើអត្តសញ្ញាណរបស់អ្នកស្នើសុំ ឬប្រសិនបើយើងខ្ញុំជឿថាការស្នើសុំនេះនឹងនាំឱ្យប៉ះពាល់ដល់ភាពឯកជនរបស់អ្នកដទៃ បំពានលើច្បាប់ណាមួយ ឬតម្រូវការផ្លូវច្បាប់ ដែលនាំឱ្យព័ត៌មានត្រឡប់ទៅជាខុស ឬក្រោមគោលបំណងស្របតាមច្បាប់ស្រដៀងគ្នានោះ។

យើងនឹងមិនរើសអើងអ្នកចំពោះការអនុវត្តសិទ្ធិណាមួយរបស់អ្នកក្រោមច្បាប់ជាធរមាន។ យើងមិនគិតថ្លៃដើម្បីដំណើរការឬឆ្លើយតបទៅនឹងសំណើដែលអាចផ្ទៀងផ្ទាត់បានរបស់អ្នកទេលើកលែងតែវាហួសហេតុច្រំដែលឬគ្មានមូលដ្ឋានច្បាស់លាស់។ ប្រសិនបើយើងសំរេចថាសំណើនេះធានាថ្លៃឈ្នួលយើងនឹងប្រាប់អ្នកពីមូលហេតុដែលយើងធ្វើការសម្រេចចិត្តនោះហើយផ្តល់ឱ្យអ្នកនូវការប៉ាន់ស្មានតម្លៃមុនពេលបំពេញសំណើរបស់អ្នក

ព័ត៌មានមួយចំនួនដែលអ្នកបានបង្កើត បានទទួល ឬបានប្រើប្រាស់នៅក្នុង YouVersion ប្រហែលជាមិនមាននៅក្នុងទម្រង់ដែលអាចប្រើប្រាស់បាន នៅខាងក្រៅកម្មវិធី YouVersion ឡើយ។ ជាលទ្ធផល នៅពេលអ្នកស្នើសុំច្បាប់ចម្លងនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក យើងខ្ញុំនឹងអាចផ្តល់ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានផ្តល់ឱ្យយើង ដូចជា ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ និងអ្វីផ្សេងៗទៀតរបស់អ្នក។ តែទោះបីជាយ៉ាងនេះក្ដី យើងប្រហែលជាមិនអាចផ្តល់ឱ្យអ្នកនូវមាតិកា និងការចូលរួមចំណែករបស់អ្នកប្រើប្រាស់ ដែលប្រើប្រាស់មុខងារក្នុងកម្មវិធី YouVersion បានទេ។

ការលុបគណនីរបស់អ្នក។

អ្នកអាចលុបគណនី YouVersion របស់អ្នកបានគ្រប់ពេល ដោយប្រើមុខងារកំណត់ នៅក្នុងកម្មវិធី YouVersion ។ ទោះជាយ៉ាងនេះក្ដី នៅពេលអ្នកលុបគណនីរបស់អ្នក យើងនឹងលុបព័ត៌មានដែលភ្ជាប់ជាមួយគណនីរបស់អ្នក ដូចជា កំណត់ត្រា កំណត់ចំណាំ និងការចូលរួមចំណែករបស់អ្នកប្រើប្រាស់ដទៃផ្សេងទៀត ដែលអ្នកបានបង្កើត បានទទួល ឬបានចែករំលែក។ ប្រសិនបើអ្នកមិនចង់លុបគណនីរបស់អ្នក ឬព័ត៌មាននេះទេ ប៉ុន្តែចង់បញ្ឈប់ការប្រើប្រាស់កម្មវិធី YouVersion ជាបណ្ដោះអាសន្ន នោះអ្នកអាចផ្អាកប្រើប្រាស់កម្មវិធី YouVersion ហើយយើងខ្ញុំនឹងរក្សាទុកគណនីរបស់អ្នក និងព័ត៌មានដែលភ្ជាប់ជាមួយគណនីរបស់អ្នក រហូតដល់អ្នកបន្តប្រើឡើងវិញ ឬលុបគណនីរបស់អ្នក ដោយយោងលើអ្វីដែលអ្នកធ្វើវាមុនគេ។

ប្រសិនបើអ្នកជ្រើសរើសលុបគណនីរបស់អ្នក ឬស្នើសុំឱ្យយើងកែប្រែ ឬលុបចោលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬជម្រះរាល់ព័ត៌មានផ្ទាល់ខ្លួន ដែលយើងបានរក្សាទុកអំពីអ្នក ដោយវិធីបែបអេឡិចត្រូនិចដែលមិនអាចវិលត្រឡប់វិញបាន។ តែទោះជាយ៉ាងនេះក្ដី យើងខ្ញុំអាចរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប្រសិនបើអ្នកនៅមានសិទ្ធិស្របច្បាប់ ឬកាតព្វកិច្ចដើម្បីរក្សាទុកព័ត៌មាននោះ ឬដើម្បីបំពេញតម្រូវការបទបញ្ញត្តិ ឬដើម្បីបំពេញការស្នើសុំណាផ្សេងពីរូបអ្នក (ដូចឧទាហរណ៍ ដើម្បីចាក់ចេញពីការទទួលសារ ឬសម្រាប់ចម្លងទុកទិន្នន័យរបស់អ្នក)។ បើមិនដូច្នោះទេ ប្រសិនបើអ្នកស្នើសុំឱ្យយើងខ្ញុំលុបគណនីរបស់អ្នក នោះយើងនឹងលុបគណនី និងរាល់ព័ត៌មានដែលយើងមាន ភ្ជាប់ជាមួយនឹងគណនីរបស់អ្នក លើកលែងតែព័ត៌មានស្ថិតិសរុបរួម ដោយមិនកំណត់អត្តសញ្ញាណ និងការសន្និដ្ឋានដែលយើងបានធ្វើ (ដូចឧទាហរណ៍ ហេតុការណ៍ដែលអ្នកបានដោនឡូដកម្មវិធី YouVersion ដោយមិនសម្គាល់ពីរូបអ្នក ឬរក្សាទុកព័ត៌មានផ្ទាល់ខ្លួន ដែលមានភ្ជាប់ទាក់ទងជាមួយនឹងគណនីនោះ)។

ការលុបពីព័ត៌មាននិងគណនីរបស់អ្នក ជាទូទៅនឹងចំណាយពេលមិនលើសពីដប់បួនថ្ងៃ ពីថ្ងៃដែលមានការដាក់ស្នើរបស់អ្នកទេ។ ទោះបីជាយ៉ាងនេះក្ដី ព័ត៌មានសេសសល់ អាចមានរយៈពេលដល់ទៅ សាមសិបថ្ងៃ ដើម្បីធ្វើការលុបរួចរាល់។ សូមចំណាំថាយើងមិនអាចមានសមត្ថភាពគ្រប់គ្រងលើព័ត៌មានដែលអ្នកបានចែករំលែកជាមួយអ្នកដទៃ តាមរយៈកម្មវិធី YouVersion បន្ទាប់ពីអ្នកបិទគណនីរបស់អ្នក ឬបានស្នើសុំឱ្យលុបព័ត៌មាន ឬព្យាយាមលុបគណនីរបស់អ្នកដោយខ្លួនឯង នោះឡើយ។ ព័ត៌មាននិងមាតិការបស់អ្នក ដែលអ្នកបានចែករំលែកអាចបន្តបង្ហាញនៅក្នុងសេវាកម្មរបស់អ្នកដទៃ (ដូចឧទាហរណ៍ លទ្ធផលពីការស្វែងរក) រហូតដល់តែពួកគេរលាស់ឃ្លាំងរក្សាព័ត៌មានក្នុងឧបករណ៍រប្រើប្រាស់របស់គេសាជាថ្មី។


សន្តិសុខនិងការការពារ

យើងអនុវត្តការការពារសុវត្ថិភាពដែលបានរចនាឡើងដើម្បីការពារទិន្នន័យរបស់អ្នក។ ទាំងនេះរាប់បញ្ចូលទាំងការប្រើប្រាស់អ៊ីនគ្រីបសម្រាប់ទិន្នន័យរបស់អ្នកខណៈពេលដែលវាត្រូវបានបញ្ជូនរវាងឧបករណ៍ឬកម្មវិធីរុករករបស់អ្នកនិងម៉ាស៊ីនមេរបស់យើងហើយនៅពេលវាកំពុងសម្រាក។ ទិន្នន័យដែលបានផ្តល់ដល់យើងតាមរយៈយូវីសឺរក៏ត្រូវបានរក្សាទុកនៅក្នុងប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័នដែលទទួលស្គាល់ដោយអាយអេសអូ ២៧០១៧ មានន័យថាវាត្រូវបានគេធ្វើសវនកម្មនិងរកឃើញថាអនុលោមតាមតំរូវការនៃស្តង់ដារប្រព័ន្ធគ្រប់គ្រងអាយអេសអូ ២៧០១៧ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិសំរាប់ការត្រួតពិនិត្យសន្តិសុខព័ត៌មាន។ សេវាកម្មពពក។

ទោះយ៉ាងណាក៏ដោយដោយសារលក្ខណៈនៃការប្រាស្រ័យទាក់ទងនិងបច្ចេកវិទ្យាព័ត៌មានហើយការប្រើប្រាស់អ៊ីនធឺណេតមានហានិភ័យជាប់គ្នាទោះបីជាយើងឃ្លាំមើលជាប្រចាំចំពោះភាពងាយរងគ្រោះនិងការវាយប្រហារដែលអាចកើតមានក៏ដោយយើងមិនអាចធានាឬធានាថាព័ត៌មានដែលបានផ្តល់ដល់យើងតាមរយៈ YouVersion ឬរក្សាទុកនៅក្នុងប្រព័ន្ធរបស់យើងឬ បើមិនដូច្នោះទេនឹងមានសេរីភាពពីការលួចចូលដោយគ្មានការអនុញ្ញាតពីអ្នកដទៃហើយយើងក៏មិនអាចធានាឬធានាថាទិន្នន័យបែបនេះមិនអាចត្រូវបានចូលដំណើរការបង្ហាញផ្លាស់ប្តូរឬបំផ្លាញដោយការរំលោភលើសុវត្ថិភាពបច្ចេកទេសរាងកាយឬការគ្រប់គ្រងរបស់យើងឡើយ។

យើងប្តេជ្ញាអនុវត្តតាមច្បាប់ការពារទិន្នន័យកុមារដែលអាចអនុវត្តបាននៅគ្រប់ប្រទេសដែល YouVersion មាន។ អាយុអប្បបរមាដែលបុគ្គលម្នាក់អាចយល់ព្រមដោយស្របច្បាប់ចំពោះការប្រមូល ឬដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ("អាយុនៃការយល់ព្រមតាមឌីជីថល") ប្រែប្រួលទៅតាមយុត្តាធិការ។ យើងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយចេតនាពីបុគ្គលណាមួយដែលយើងដឹងពិតប្រាកដថាស្ថិតនៅក្រោមអាយុនៃការយល់ព្រមតាមឌីជីថលដោយគ្មានការយល់ព្រមពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់របស់បុគ្គលនោះទេ។

មាតាបិតា ឬអាណាព្យាបាលអាចយល់ព្រមដល់ការប្រើប្រាស់គណនី YouVersion របស់ពួកគេដែលជាអនីតិជន យោងលើប្រវត្តិរូបចម្បងរបស់មាតាបិតា ឬអាណាព្យាបាលនោះ ឬទម្រង់បន្ទាប់បន្សំនៃគណនីមាតាបិតា/អាណាព្យាបាល។ ប្រសិនបើអ្នកអនុញ្ញាតឱ្យអ្នកប្រើប្រាស់គណនីក្រោមអាយុរបស់អ្នក នោះអ្នកត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះការផ្តល់ការត្រួតពិនិត្យលើការប្រើប្រាស់ YouVersion របស់អ្នកទាំងនោះ ហើយទទួលខុសត្រូវទាំងស្រុងចំពោះការបកស្រាយ និងការប្រើប្រាស់ព័ត៌មាន ឬការផ្ដល់មតិយោបល់ណាមួយដែលគេបានបង្ហោះនៅតាម YouVersion។

ដើម្បីបង្កើតប្រវត្តិព័ត៌មានបន្ទាប់បន្សំ អ្នកតម្រូវឱ្យចូលប្រើគណនីរបស់ខ្លួនជាមួយនឹងព័ត៌មានអ្នកប្រើប្រាស់របស់អ្នក ហើយនឹងមានការគ្រប់គ្រងតែមួយគត់លើទម្រង់នោះ។ យើង​មិន​តម្រូវ​ឱ្យ​អ្នក​បង្ហាញ​ព័ត៌មាន​ដែល​អាច​កំណត់​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន​ណា​មួយ​អំពី​អ្នកប្រើក្រោមអាយុរបស់​អ្នក ​ដើម្បី​បង្កើត​ប្រវត្តិ​ព័ត៌មាន​នោះទេ។ នៅពេលបង្កើតប្រវត្តិព័ត៌មានសម្រាប់អ្នកប្រើក្រោមអាយុរបស់អ្នក នោះអ្នកតម្រូវឱ្យផ្តល់ "ឈ្មោះកុមារ" ដើម្បីកំណត់អត្តសញ្ញាណគណនី។ ទោះជាយ៉ាងណាក៏ដោយ ឈ្មោះនេះអាចជានាមអ្វីក៏ដោយដែលអ្នកបានជ្រើសរើស ហើយអ្នកមិនតម្រូវឱ្យផ្តល់នាមត្រកូល ឬនាមខ្លួនពិតប្រាកដរបស់អ្នកប្រើក្រោមអាយុនោះទេ។

នៅពេលដែលអ្នកភ្ជាប់ព័ត៌មានអ្នកប្រើក្រោមអាយុជាមួយគណនីរបស់អ្នក យើងនឹងសន្មត់ថាអ្នកយល់ព្រមក្នុងដំណើរការព័ត៌មាននោះ ដោយអនុលោមតាមគោលការណ៍នេះ និងការជូនដំណឹងអំពីឯកជនភាពផ្សេងទៀត និងលក្ខខណ្ឌដែលយើងអាចផ្តល់ឱ្យអ្នកពីពេលមួយទៅពេលមួយ។ ប្រសិនបើអ្នកអនុញ្ញាតឱ្យអ្នកប្រើក្រោមអាយុក្នុងកម្មវិធី YouVersion នោះយើងសន្មត់ថាអ្នកយល់ព្រមក្នុងការប្រើប្រាស់បែបនេះ ហើយយើងស្នើឱ្យអ្នកពិភាក្សាអំពីហានិភ័យនៃការចែករំលែកព័ត៌មានផ្ទាល់ខ្លួននៅលើអ៊ីនធឺណិតជាមួយអ្នកប្រើក្រោមអាយុ ហើយតម្រូវឱ្យពួកគេបដិសេធមិនទាក់ទងជាមួយភាគីទីបី ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួនណាមួយជាមួយ YouVersion ឬ អ្នកប្រើប្រាស់កម្មវិធី YouVersion ។ ប្រសិនបើអ្នកជឿថាយើងប្រហែលជាបានប្រមូលព័ត៌មានណាមួយពី ឬអំពីអ្នកប្រើក្រោមអាយុ ដោយយោងលើកិច្ចព្រមព្រៀងនៃអាយុប្រើប្រព័ន្ធឌីជីថល ដោយគ្មានការយល់ព្រមត្រឹមត្រូវ នោះសូមទាក់ទងមកយើងខ្ញុំតាមរយៈ help@youversion.com


ដំណើរការទិន្នន័យ

យើងនឹងប្រមូល និងដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតែប៉ុណ្ណោះ ត្រង់តាមមូលដ្ឋានស្របច្បាប់ដែលយើងមាន។ មូលដ្ឋានស្របច្បាប់នោះរួមមាន ការយល់ព្រម (ដែលអ្នកបានផ្តល់) កិច្ចសន្យា និងផលប្រយោជន៍ស្របច្បាប់ផ្សេងទៀត។ ផលប្រយោជន៍ស្របច្បាប់បែបនេះរួមមានការការពារដល់អ្នក ពួកយើង សមាជិកផ្សេងទៀត និងភាគីទីបី។ អនុលោមតាមច្បាប់ជាធរមាន; ដើម្បីបើក និងគ្រប់គ្រងដំណើរការផ្ទៃក្នុងរបស់យើង; ដើម្បីគ្រប់គ្រងប្រតិបត្តិការសាជីវកម្ម; ជាទូទៅដើម្បីស្វែងយល់ និងកែលម្អដំណើរការផ្ទៃក្នុងរបស់យើង និងទំនាក់ទំនងអ្នកប្រើប្រាស់។ ផ្តល់ ប្រតិបត្តិការ បង្កើនប្រសិទ្ធភាព និងរក្សា YouVersion; ចងក្រងស្ថិតិអនាមិកអំពីប្រតិបត្តិការ និងការប្រើប្រាស់ YouVersion ដើម្បីអនុវត្តការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងវិភាគការប្រើប្រាស់ និងផ្តល់ ថែទាំ និងកែលម្អខ្លឹមសារ និងមុខងាររបស់ YouVersion ។ និងដើម្បីឱ្យពួកយើង និងអ្នកប្រើប្រាស់ផ្សេងទៀតរបស់ YouVersion ភ្ជាប់ជាមួយអ្នកដើម្បីផ្លាស់ប្តូរព័ត៌មាន ដោយផ្តល់ ថាព័ត៌មានខាងលើការពារសិទ្ធិ និងសេរីភាពរបស់អ្នកឱ្យបានគ្រប់គ្រាន់។

នៅពេលដែលយើងខ្ញុំពឹងផ្អែកលើការយល់ព្រមរបស់អ្នក ដើម្បីដាក់ដំណើរការទិន្នន័យផ្ទាល់ខ្លួន នោះអ្នកអាចដក ឬបដិសេធការយល់ព្រមរបស់អ្នក ហើយនៅត្រង់កន្លែងណាដែលយើងខ្ញុំពឹងផ្អែកលើចំណាប់អារម្មណ៍ត្រឹមត្រូវ នោះអ្នកអាចបដិសេធបាន។ ប្រសិនបើអ្នកមានសំណួរទាក់ទងលើមូលដ្ឋានច្បាប់ ដែលស្ដីពីការយើងខ្ញុំប្រមូលនិងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក នោះសូមទាក់ទងមកយើងខ្ញុំ តាមរយៈ help@youversion.com

លុះត្រាតែអ្នកលុបវា ដោយប្រើប្រាស់កម្មវិធី YouVersion ជាទូទៅ យើងរក្សានិងដាក់ដំណើរការព័ត៌មាន និងការចូលរួមចំណែករបស់អ្នកប្រើប្រាស់ ដែលភ្ជាប់ជាមួយនឹងគណនីរបស់អ្នក ហើយប្រើវាដើម្បីជួយសម្រួលដល់មុខងារកម្មវិធី YouVersion រហូតដល់គណនីរបស់អ្នកត្រូវបានលុប។ អ្នកអាចគ្រប់គ្រង ផ្លាស់ប្តូរ និងលុបព័ត៌មាន និងការចូលរួមចំណែករបស់អ្នកប្រើប្រាស់ដោយប្រើ https://www.bible.com/settings ដោយកំណត់លើមុខងារកម្មវិធីជាក់លាក់ ឬដោយទាក់ទងមកយើងខ្ញុំ តាមអាសយដ្ឋានប្រៃសណីយ៍ ឬអាសយដ្ឋានអ៊ីមែល ដែលបានកំណត់ខាងលើ ហើយយើងខ្ញុំនឹងប្រើវា និងដាក់ដំណើរការព័ត៌មាន ដែលអ្នកបានផ្ដល់ដល់មុខងារ YouVersion ដែលអ្នកបានដាក់ស្នើ រហូតដល់យើងលុបវា និងដរាបណាអ្នកនៅតែមានកម្មវិធី YouVersion។


ការប្រមូលព័ត៌មានរបស់ភាគីទីបី

សូមចងចាំថា YouVersion អាចមានតំណភ្ជាប់ទៅកាន់គេហទំព័រឬកម្មវិធីផ្សេងទៀត។ អ្នកទទួលខុសត្រូវក្នុងការពិនិត្យមើលឡើងវិញនូវសេចក្តីថ្លែងការណ៍សិទ្ធិឯកជននិងគោលការណ៍នានានៃគេហទំព័រផ្សេងទៀតដែលអ្នកជ្រើសរើសភ្ជាប់ឬមកពី YouVersion ដូច្នេះអ្នកអាចយល់ពីរបៀបដែលគេហទំព័រទាំងនោះប្រមូលប្រើប្រាស់និងរក្សាទុកព័ត៌មានរបស់អ្នក។ យើងមិនទទួលខុសត្រូវចំពោះរបាយការណ៍ឯកជនភាពគោលការណ៍ឬខ្លឹមសារនៃគេហទំព័រឬកម្មវិធីផ្សេងទៀតរួមទាំងគេហទំព័រដែលអ្នកភ្ជាប់ឬមកពី YouVersion ។ គេហទំព័រដែលមានម៉ាកយីហោសហ (យោងឈ្មោះរបស់យើងនិងឈ្មោះភាគីទីបី) មានមាតិកាដែលផ្តល់ដោយភាគីទីបីហើយមិនមែនយើងទេ។

ប្រសិនបើអ្នកជ្រើសរើសភ្ជាប់ YouVersion ជាមួយគេហទំព័រ កម្មវិធី និងសេវាកម្មផ្សេងទៀត ឬទម្រង់ដែលអ្នកមានជាមួយកម្មវិធីភាគីទីបី អ្នកនឹងផ្តល់ទិន្នន័យផ្ទាល់ខ្លួនដែលផ្ទុកនៅលើកម្មវិធីទាំងនោះទៅ YouVersion ។ ឧទាហរណ៍ អ្នកអាចចាប់ផ្តើមគណនីសមាជិក YouVersion ថ្មីដោយភ្ជាប់គណនី Facebook របស់អ្នកទៅ YouVersion ដោយផ្តល់ព័ត៌មានផ្ទាល់ខ្លួនដែលអ្នកបានជ្រើសរើសចែករំលែកតាមរយៈ Facebook ទៅ YouVersion ។ នៅពេលអ្នកធ្វើដូច្នេះ ពួកយើងទទួលព័ត៌មានលើ Facebook របស់អ្នក ឬឈ្មោះអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអាចអនុវត្តបានផ្សេងទៀត រួមជាមួយនឹងព័ត៌មានដែលអ្នកបានអនុញ្ញាតឱ្យចែករំលែក។ យើងក៏អនុញ្ញាតឱ្យកម្មវិធីភាគីទីបីផ្សេងទៀតចូលប្រើមុខងារ YouVersion ជាក់លាក់ ហើយកម្មវិធីទាំងនោះអាចអនុញ្ញាតឱ្យអ្នកចូល ឬចូលប្រើ YouVersion ពីកម្មវិធីរបស់ពួកគេ។ នៅពេលអ្នកធ្វើដូច្នេះ អ្នកប្រហែលជាកំពុងចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយយើង ក៏ដូចជាអ្នកផ្តល់កម្មវិធីភាគីទីបីទាំងនេះ ហើយអ្នកផ្តល់កម្មវិធីភាគីទីបីក៏អាចកំពុងប្រើប្រាស់ ឬដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែលយើងមាន ហើយដែលអ្នកជ្រើសរើសចែករំលែក ដើម្បីចូលប្រើគណនី YouVersion របស់អ្នក។ ដូច្នេះ អ្នកគួរតែពិនិត្យមើលគោលការណ៍ឯកជនភាពរបស់ភាគីទីបីទាំងនេះ ដើម្បីទទួលបានព័ត៌មានអំពីរបៀបដែលពួកគេប្រើប្រាស់ ចែករំលែក និងដំណើរការព័ត៌មានផ្ទាល់ខ្លួន។ ដូចដែលបានកត់សម្គាល់ខាងលើ គេហទំព័រភាគីទីបីដែលភ្ជាប់ទៅ ឬភ្ជាប់ជាមួយគេហទំព័ររបស់យើងក៏អាចប្រមូលព័ត៌មានដោយប្រើបច្ចេកវិទ្យាស្វ័យប្រវត្តិដូចជា សំណល់ទិន្នន័យ ជាដើម។ យើងមិនមានការគ្រប់គ្រងលើការប្រមូល និងការប្រើប្រាស់បែបនេះទេ ដែលជាកម្មវត្ថុនៃគោលការណ៍ភាពឯកជនរបស់ភាគីទីបីទាំងនោះ។ អ្នកអាចដកហូតតំណ ឬការតភ្ជាប់ជាមួយគណនីបែបនេះ និងកម្មវិធីភាគីទីបីដែលចូល ឬភ្ជាប់ទៅ YouVersion ដោយកែប្រែការកំណត់របស់អ្នកជាមួយនឹងកម្មវិធីរៀងៗខ្លួន។


អ្នកប្រើប្រាស់មកពីក្រៅសហរដ្ឋអាមេរិក

YouVersion មានមូលដ្ឋានចេញពីរដ្ឋអូក្លាហូម៉ានៅក្នុងសហរដ្ឋអាមេរិកនិងការប្រើប្រាស់ YouVersion របស់អ្នកហើយគោលការណ៍ឯកជននេះត្រូវបានគ្រប់គ្រងដោយច្បាប់របស់សហរដ្ឋអាមេរិកនិងរដ្ឋអូក្លាហូម៉ា។ ប្រសិនបើអ្នកកំពុងប្រើ YouVersion មកពីខាងក្រៅរដ្ឋឬប្រទេសនេះសូមដឹងថាព័ត៌មានរបស់អ្នកអាចត្រូវបានផ្ទេរទៅរក្សាទុកនិងដំណើរការនៅសហរដ្ឋអាមេរិកដែលជាកន្លែងដែលម៉ាស៊ីនមេរបស់យើងមានទីតាំងនិងមូលដ្ឋានទិន្នន័យកណ្តាលរបស់យើងត្រូវបានដំណើរការ។ យើងដំណើរការទិន្នន័យទាំងក្នុងនិងក្រៅសហរដ្ឋអាមេរិកនិងពឹងផ្អែកលើការប្តេជ្ញាចិត្តតាមកិច្ចសន្យារវាងយើងនិងក្រុមហ៊ុនផ្ទេរទិន្នន័យផ្ទាល់ខ្លួនដែលទាមទារការការពារនិងសុវត្ថិភាពទិន្នន័យបែបនេះ។ ការការពារទិន្នន័យនិងច្បាប់ផ្សេងទៀតនៃរដ្ឋអូក្លាហូម៉ាសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតប្រហែលជាមិនមានលក្ខណៈទូលំទូលាយដូចច្បាប់នៅក្នុងរដ្ឋឬប្រទេសរបស់អ្នកទេ។ ដោយប្រើ YouVersion អ្នកយល់ព្រមលើព័ត៌មានរបស់អ្នកដែលត្រូវបានផ្ទេរទៅកន្លែងរបស់យើងនិងកន្លែងរបស់ភាគីទីបីដែលយើងចែករំលែកជាមួយដូចដែលបានពិពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ។


ការផ្លាស់ប្តូរគោលការណ៍ឯកជនភាពរបស់យើង

យើងខ្ញុំអាចធ្វើបច្ចុប្បន្នភាពច្បាប់គោលការណ៍ឯកជនរបស់យើងខ្ញុំពីពេលមួយទៅពេលមួយ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរក្នុងការអនុវត្តរបស់យើង។ YouVersion កំពុងស្វែងរកវិធីថ្មីៗនិងប្រសើរជាងមុន ដើម្បីផ្តល់ YouVersion ឱ្យ និងបង្កើនការចូលរួម។ នៅពេលយើងធ្វើឱ្យ YouVersion ប្រសើរឡើង នោះអាចមានន័យថា ជាការប្រមូលទិន្នន័យ ឬវិធីថ្មី ដើម្បីប្រើប្រាស់ទិន្នន័យ។ ដោយសារតែ YouVersion គឺមានភាពស្វាហាប់ ហើយយើងបន្តព្យាយាមផ្តល់ជូននូវលក្ខណៈថ្មីៗយើងអាចនឹងត្រូវការផ្លាស់ប្តូរការប្រមូល ឬដាក់ដំណើរការព័ត៌មានរបស់យើង។ ប្រសិនបើយើងប្រមូលទិន្នន័យផ្ទាល់ខ្លួនខុសពីមុន ឬផ្លាស់ប្តូររបៀបប្រើប្រាស់ទិន្នន័យរបស់អ្នក នោះយើងនឹងធ្វើបច្ចុប្បន្នភាពគោលការណ៍ច្បាប់ឯកជននេះ។

យើងនឹងផ្សាយការផ្លាស់ប្តូរណាមួយចំពោះគោលការណ៍ភាពឯកជនរបស់យើងនៅលើទំព័រនេះ។ ប្រសិនបើយើងធ្វើការផ្លាស់ប្តូរដំណើរការស្ដីពីរបៀបដែលយើងដាក់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើ នោះយើងនឹងផ្តល់ការជូនដំណឹងថាគោលការណ៍ភាពឯកជនត្រូវបានធ្វើបច្ចុប្បន្នភាព។ កាលបរិច្ឆេទគោលការណ៍ភាពឯកជនត្រូវបានកែប្រែចុងក្រោយត្រូវបានបញ្ជាក់នៅដើមគោលការណ៍។ អ្នកទទួលខុសត្រូវក្នុងការធានាថាអ្នកនៅមានអាសយដ្ឋានអ៊ីមែល ឬលេខទូរសព្ទសកម្ម ដែលយើងអាចផ្តល់ដំណឹងជូន និងសម្រាប់ឱ្យអ្នកអាចមកឆែកមើលគោលការណ៍ភាពឯកជននេះជាទៀងទាត់ ជាប្រយោជន៍ឱ្យអ្នកដឹងពីការផ្លាស់ប្តូរទាំងនោះ។

ជំនាន់បកប្រែដាក់ក្នុងសំណុំឯកសារចាស់។

ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥

ថ្ងៃទី 04 ខែសីហា ឆ្នាំ 2023

ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២២

ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២០


ព័ត៌មានទំនាក់ទំនង

ដើម្បីសួរសំណួរ ឬបញ្ចេញមតិ អំពីគោលការណ៍ច្បាប់ឯកជន និងការអនុវត្តភាពឯកជនរបស់យើងខ្ញុំនេះ នោះអ្នកអាចទាក់ទងមកយើងខ្ញុំ តាមសំបុត្រ៖ YouVersion, ក្រោមសារថា Attn: YouVersion Support, 4600 E. 2nd St., Edmond, Oklahoma 73034; ឬតាម help@youversion.com