ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 13 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ដាវីឌ បានទូលសូមព្រះ ឱ្យថ្វាយព្រះកាណ៌របស់ព្រះអង្គ ដើម្បីស្ដាប់ពីសេចក្ដីអធិស្ឋានរបស់គាត់ គឺឱ្យព្រះបានទតឃើញពីអ្វីដែលត្រឹមត្រូវ ហើយនិងសូមជួយសង្គ្រោះរូបគាត់ ដោយព្រះហស្ដរបស់ព្រះអង្គ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ដាវីឌ ប្រហែលជាខំរត់គេចពី ស្ដេច សូល សាជាថ្មីម្ដងទៀត នៅពេលដែលគាត់បានកត់ត្រានូវទំនុកតម្កើងនេះ។ គាត់បានប្រើប្រាស់រូបភាពនៃរូបកាយរបស់មនុស្ស ដើម្បីពិពណ៌នាអំពីសកម្មភាពរបស់ខ្មាំងសត្រូវ ការឆ្លើយតប និងសំណូមពររបស់គាត់ ថ្វាយទៅព្រះ។ គ្មានអ្នករួមដំណើររបស់ ដាវីឌ ណាម្នាក់ គេគិតអាក្រក់ពី ដាវីឌ ឡើយ ប្រសិនបើគាត់គិតចង់សម្លាប់ ស្ដេច សូល ឬព្យាយាមចង់សងសឹកនោះ ប៉ុន្តែ ដាវីឌបានរក្សាសេចក្ដីថ្លៃថ្នូររបស់គាត់ ដោយព្រោះតែគាត់បានតាំងចិត្ត ថាគាត់នឹងដើរតាមព្រះបន្ទូលព្រះ។ ទោះបីជារូបលក្ខណៈផ្ទាល់របស់ព្រះគឺជារឿងអាថ៌កំបាំងចំពោះ ដាវីឌ និងចំពោះមនុស្សដទៃផ្សេងទៀតក្ដី ក៏ ដាវីឌ មានទំនុកចិត្ត ថាព្រះអម្ចាស់អាចស្ដាប់ឮពីពាក្យអធិស្ឋានរបស់គាត់។ គឺថា ព្រះអង្គទតឃើញពីអ្វីដែលត្រឹមត្រូវ អ្វីដែលបានថ្លែងចេញមកជាសេចក្ដីពិត ហើយព្រះអង្គនឹងសង្គ្រោះរូបគាត់ ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ចាប់តាំងពីកុមារភាពមក យើងធ្លាប់មានគេនិយាយប្រាប់ថា ​ធ្វើ​គុណ​មួយរយ​សំពៅ ទោស​មួយ​ចូលទៅ​រលាយ​បាត់អស់​ ហើយមនុស្សយើងភាគច្រើន គឺយល់ស្របថាសេចក្ដីនេះ ពិតជាត្រូវមែន។ នៅពេលណាដែលមាននរណាម្នាក់ធ្វើឱ្យយើងឈឺចាប់ នោះយើងយល់ថា យើងនឹងបានសប្បាយរីករាយចិត្ត ប្រសិនបើយើងអាចធ្វើការនោះតបទៅគេវិញ បើទោះបានតែមួយគ្រាក្ដី។ យើងអាចមានអារម្មណ៍ថានៅជាប់មានទោស ដោយគិតថាយើងអាចធ្វើអ្វីៗបានដោយខ្លួនឯង ជាជាងប្រឹងទុកចិត្តលើព្រះហស្ដធ្វើការរបស់ព្រះ។ យើងប្រើប្រាស់បបូរមាត់របស់យើង ដើម្បីកាត់ផ្ដាច់ពួកមនុស្សអស់ទាំងនោះ ជាជាងប្រឹងដើរតាមព្រះបន្ទូលដែលបានថ្លែងចេញមកពីព្រះឱស្ឋរបស់ព្រះផ្ទាល់។ តើមាននរណា ដែលធ្លាប់បានធ្វើឱ្យអ្នកឈឺចុកចាប់យ៉ាងធ្ងន់ធ្ងរ ដែរឬទេ? ចូរសម្លឹងមើលទៅកាន់សេចក្ដីអធិស្ឋានរបស់ ដាវីឌ ហើយចូរអធិស្ឋានដោយយោងលើស្ថានភាពនោះ។ អ្នកអាចធ្វើទៅរួច ក្នុងការទ្រាំទ្រចំពោះភាពឈឺចុកចាប់ ទាំងអ្នកនៅតែអាចរក្សាភាពថ្លៃថ្នូរ គឺនៅពេលណាដែលអ្នកចេះរង់ចាំព្រះ ដើម្បីឱ្យព្រះអង្គរកយុត្តិធម៌សម្រាប់អ្នក។

អត្ថបទគម្ពីរ

ថ្ងៃ 12ថ្ងៃ 14

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org