ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ព្រះអម្ចាស់បានស្ដាប់នៅពេលដែល ដាវីឌ បានស្រែករកព្រះអង្គ ក្នុងគ្រាគាត់មានទុក្ខព្រួយ។ ព្រះអង្គបានផ្ដល់ជារង្វាន់នៃក្ដីសុចរិតដល់ ដាវីឌ ដោយព្រះអង្គទ្រទ្រង់ និងផ្ដល់អំណាចឱ្យគាត់អាចយកឈ្នះលើខ្មាំងសត្រូវរបស់គាត់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
នៅគ្រាចុងក្រោយ ដាវីឌ បានទទួលការតែងតាំង ធ្វើជាស្ដេចនៃពួកសាសន៍អ៊ីស្រាអែល។ ខ្មាំងសត្រូវដែលបន្តប្រឆាំងរូបគាត់ ទាំងបង្ខំឱ្យគាត់ត្រូវលាក់ខ្លួន នោះត្រូវបានកម្ចាត់ចោល បូករួមទាំង ស្ដេច សូល ផងដែរ។ ប៉ុន្តែ ព្រះបាទដាវីឌ មិនគ្រាន់តែបានបន្តទៅស្នើសុំសំណូមពរមួយថ្មីនោះទេ តែគាត់បានទូលសូមព្រះសម្រាប់ព្រះគុណ ដើម្បីឱ្យគាត់អាចគ្រប់គ្រងលើអាណាចក្ររបស់គាត់។ ព្រះបាទដាវីឌបានបង្អង់ខ្លួន រួចបានតាក់តែងចម្រៀងអំពីសេចក្ដីស្មោះត្រង់នៃព្រះ។ ព្រះមហាក្សត្រថ្មីនៃប្រជាជាតិអ៊ីស្រាអែល បានផ្ដើមការគ្រងរាជ្យរបស់ទ្រង់ ដោយប្រកាសនិងថ្វាយសិរីរុងរឿដល់ព្រះ ជាសាធារណៈ សម្រាប់ជ័យជម្នះរបស់គាត់។ គាត់បានចាប់ផ្ដើមពីពាក្យពេចន៍យ៉ាងសាមញ្ញ ប៉ុន្តែពាក្យពេចន៍ទាំងនោះ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ៖ «ទូលបង្គំស្រឡាញ់ទ្រង់ ឱ ព្រះអម្ចាស់! ទ្រង់ជាកម្លាំងរបស់ទូលបង្គំ»។ បន្ទាប់មក គាត់បានបន្តថ្លែងដល់អស់ ៥០ ខទៀត អំពីរបៀបដែលព្រះជាម្ចាស់បានមើលថែរក្សា បានផ្ដល់កម្លាំង និងបានសងសឹកជំនួសរូបគាត់ – ទាំងបញ្ចប់ដោយការសារភាពពីព្រះទ័យយ៉ាងសប្បុរស មិនចេះឈប់ឈររបស់ព្រះជាម្ចាស់ផង។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ដូចទំនុកតម្កើងជាច្រើនរបស់ ដាវីឌ នោះចូរយើងអធិស្ឋានដោយទៀងត្រង់ នៅពេលណាដែលសម្ពាធ និងភាពឈឺចាប់កើនឡើងយ៉ាងធ្ងន់ធ្ងរ។ ជារឿយៗ ពេលដែលព្រះប្រទានការសម្រាលទុក្ខភ្លាមៗ នោះយើងប្រឹងមានចលនាយ៉ាងឆាប់រហ័សដែរ។ តើមានភាពជោគជ័យណាខ្លះ ដែលព្រះបានប្រទានដល់អ្នក នៅក្នុងរយៈពេលប៉ុន្មានខែ ឬប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ? វាអាចជាអ្វីមួយដែលធំធេងខ្លាំង នៅក្នុងសាច់រឿងនៃជីវិតរបស់អ្នក ឬក៏គ្រាន់តែជារឿងតូចតាច ប៉ុន្តែជាជ័យជម្នះដ៏ចាំបាច់។ តើអ្នកមានបានប្រឹងចែករំលែកជាមួយអ្នកដទៃផ្សេងទៀត ពីអ្វីដែលបានកើតឡើង រួចហើយថ្វាយការសរសើរតម្កើងដល់ព្រះ សម្រាប់លទ្ធផលទាំងនោះ ដែរឬទេ? ភាពស្មោះត្រង់និងក្ដីសប្បុរសនៃព្រះ ពិតជាសក្ដិសមឱ្យយើងអបអរសាទរ។ ចូរធ្វើតាមគំរូរបស់ព្រះបាទដាវីឌ រួចចាប់ផ្ដើមដោយគ្រាន់តែថ្លែងទៅព្រះ ថាអ្នកស្រឡាញ់ព្រះអង្គខ្លាំងប៉ុណ្ណា នៅថ្ងៃនេះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More