ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ដាវីឌ ជ្រើសរើសយកទីប្រឹក្សានិងមរតកពីព្រះអម្ចាស់ ជាជាងបានមកពីព្រះដទៃផ្សេងទៀត។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ក្នុងពេលគាត់រត់គេចខ្លួនពី ស្ដេច សូល នោះ ដាវីឌ មានឱកាសដល់ទៅពីរដង ដើម្បីសម្លាប់ ស្ដេច សូល ប៉ុន្តែ គាត់ជ្រើសរើសមិនធ្វើដូច្នោះឡើយ។ នៅគ្រាទាំងពីរនោះ ស្ដេច សូល ក៏បានដកខ្លួនថយជាបណ្ដោះអាសន្នដែរ។ ប្រហែលជានៅក្នុងអំឡុងពេលងងុយគេងទាំងនោះហើយ ដែល ដាវីឌ បានតាក់តែងនូវទំនុកតម្កើងនេះឡើង។ ក្នុងនាមជា ស្ដេច ដែលបានទទួលការចាក់ប្រេងតាំង នោះ ដាវីឌ អាចកញ្ឆក់យករាជ្យបល្ល័ង្កនៃប្រជាជាតិអ៊ីស្រាអែល សម្រាប់រូបគាត់ផ្ទាល់បាន។ មានអ្នកខ្លះប្រហែលជាធ្លាប់ជំរុញឱ្យ ដាវីឌ ទៅស្វែងរកចម្លើយ ដោយការថ្វាយយញ្ញបូជាឱ្យទៅព្រះដទៃ ប៉ុន្តែការលះបង់ចោលព្រះ នោះប្រាកដណាស់ថានឹងបង្កើននូវទុក្ខសោកដល់គាត់ជាងមុនទៅទៀត។ ដាវីឌ បានជ្រើសរើសដើរតាមទីប្រឹក្សារបស់ព្រះអម្ចាស់ សូម្បីតែនៅពេលដែលគាត់បានដើរឆ្លងកាត់ភាពឈឺចុកចាប់ នៅលើវិថីទៅរករាជ្យបល្ល័ង្កនេះ។ ព្រះជាម្ចាស់ពុំបានទុក ដាវីឌ ចោលទេ ហើយគាត់ក៏នឹងមិនបោះបង់ចោលព្រះរបស់គាត់ដែរ។ ទុក្ខលំបាកបាននាំឱ្យ ដាវីឌ សម្គាល់ដឹង ថាគ្មានអ្វីមួយ ដែលមានតម្លៃលើសពីព្រះជាអម្ចាស់ បាននោះឡើយ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
រឿងរ៉ាវជីវិត គឺភាគតិចណាស់ ដែលវានឹងផ្ដល់ទៅតាមផលនិងការគិត ក្នុងវ័យជំទង់របស់យើង។ រឿងរ៉ាវជីវិតមានគ្រប់រសជាតិ។ តើមានគម្រោងផែនការណាខ្លះ ដែលវាដំណើរទៅយ៉ាងអាប់អួរ ទាំងទុកឱ្យអ្នកនៅខកចិត្តថែមទៀតនោះ? មិនថាជាអ្នកមានអារម្មណ៍ ស្កប់ចិត្ត ឬក៏អត់ នៅគ្រាទាំងឡាយ ដែលអ្នកបានផ្ដោតទៅលើទស្សនៈ ឬក៏ស្ថានភាពជាក់ស្ដែងទាំងប៉ុន្មាននោះ។ តើអ្នកបានផ្ដោតចិត្តទៅលើអ្វីដែលព្រះមិនទាន់ជ្រើសរើសនឹងប្រទាន ឬផ្ដោតចិត្តទៅលើអ្វីដែលព្រះបានប្រទានពេញដោយព្រះគុណ រួចទៅហើយ? មានតែការកម្សាន្តចិត្ត ហើយនិងកម្លាំងពីព្រះអម្ចាស់ប៉ុណ្ណោះ ដែលនាំឱ្យយើងមានភាពស្កប់ចិត្តយ៉ាងស្ថិតស្ថេរ ដោយមិនយោងទៅលើបញ្ហាដែលកើតមាននៅជុំវិញរូបអ្នក។ តើអ្នកអាចរួមចិត្តនិយាយជាមួយនឹង ដាវីឌ ថា៖ «ព្រះអង្គគឺជាព្រះអម្ចាស់របស់ទូលបង្គំ។ បើឃ្លាតចេញឆ្ងាយពីព្រះអង្គ នោះទូលបង្គំពុំមានអ្វីដែលល្អទាល់តែសោះ» បានដែរឬទេ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More