មួយជំនាន់កន្លងទៅ ដែលមនុស្សម្នាក់មានព្រះគម្ពីរគឺពិបាកណាស់។ ថ្ងៃនេះវាមិនមែនជារឿងដែលពិបាកបែបហ្នឹងឡើយ។ យ៉ាងណាម៉ិញ មនុស្សជាច្រើនអាចមានព្រះគម្ពីរ ហើយគិតថាសារនៅក្នុងព្រះគម្ពីរមិនមានប្រសិទ្ធិភាពនៅក្នុងការរស់នៅរបស់ពួកគេទេ។ ទន្ទឹមនេះផងដែរ ក៏មានមនុស្សខ្លះគេជឿថា ព្រះគម្ពីរគឺផ្សារភ្ជាប់នឹងបទពិសោធន៍រស់នៅប្រចាំថ្ងៃរបស់ពួកគេ។
យូរណាស់មកហើយ អ៊ីនធើណែតនាំមកនូវការផ្លាស់ប្ដូរមួយដែលប៉ះពាល់ដល់មនុស្សយ៉ាងខ្លាំង។ ជាមួយនឹងលទ្ធភាពដែលអាចចែករំលែក, អោយ, បង្កើត, ផ្សាយ និងទំនាក់ទំនង វាជាការងាយស្រួលក្នុងការនិយាយថាយើងជានរណា ហើយនឹងអ្វីដែលយើងជឿទៅកាន់មនុស្សនៅជុំវិញពិភពលោក
តាំងពីចាប់ផ្ដើមក្នុងឆ្នាំ1996 គោលបំណងរបស់Life.Church បាននាំមនុស្សអោយដើរតាមព្រះគ្រិស្តទាំងស្រុង។ ដើម្បីធ្វើការទាំងនេះ យើងបានឃើញពីរបៀបថ្មីក្នុងការជួយមនុស្សអោយប្រើព្រះគម្ពីរជាប្រចាំ។ វិធីសាស្ត្ររបស់យើងបានប្ដូរជាច្រើនឆ្នាំ ដោយយើងបានបញ្ចូលនូវយុត្តិសាស្ត្រ និងបច្ចេកវិទ្យាបញ្ចូលគ្នា។ តែអ្វីដែលសំខាន់ ការផ្ដោតរបស់យើង ទៅលើការដែលឃើញមនុស្សប្រើ និងបង្រៀនព្រះបន្ទូលទៅកាន់មនុស្សគ្រប់ៗគ្នា ទោះបីជាពួកគេនៅកន្លែអណាក៏ដោយចុះ។
YouVersion តំណាងអោយ កិច្ចខិតខំប្រឹងប្រែងថ្មីក្នុង Life.Church យើងមិនគ្រាន់តែកសាងនូវឧបករណ៍ដែលប៉ះពាល់ដល់ពិភពលោកដោយប្រើបច្ចេកវិទ្យាទេ តែសំខាន់គឺយើងផ្សារភ្ជាប់មនុស្សទៅកាន់ទំនាក់ទំនងជាមួយព្រះ និងស្វែងរកព្រះគម្ពីរដែលគេអាចប្រើប្រាស់បាន
ជាមួយក្រុមដៃគូរបោះផ្សាយព្រះគម្ពីររបស់យើង, YouVersion នឹងមិនអាចផ្ដល់ជូននូវភាពទូលំទូលាយនៃសហគមន៍ព្រះគម្ពីរជាច្រើននោះទេ។ លោកអ្នកភាគច្រើនសួរថា តើយើងអាចអរគុណដល់ក្រុមអ្នកផ្គត់ផ្គង់ក៏មានតម្លៃរបស់បេសកកម្ម YouVersion ដោយរបៀបណាទៅ។ លោកអ្នកអាចរៀនបានច្រើនថែមទៀតពីពួកគេ, ពន្ធ័កិច្ចពួកគេ និងរបៀបដែលអ្នកអាចគាំទ្រពួកគេតាមរយះតំណរភ្ជាប់ខាងក្រោម។