ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ចម្រៀងអបអរសាទររបស់ ដាវីឌ នោះបានលើកតម្កើងដល់ព្រះអម្ចាស់ ក្នុងនាមទ្រង់ជាចៅក្រមដ៏សុចរិត ចំពោះពួកមនុស្សអាក្រក់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ដាវីឌ បានថ្លែងតាមរយៈបទពិសោធន៍របស់គាត់ អំពីភាពដែលអាចទុកចិត្តបានរបស់ព្រះ។ ព្រះវត្តមានរបស់ទ្រង់គឺជាទីដែលយើងអាចលាក់ពួនបាននៅពេលទុក្ខលំបាកមកដល់។ អស់អ្នកណាដែលអំពាវនាវរកព្រះនាមរបស់ព្រះ នោះគេមិនខកចិត្តឡើយ។ តាមរយៈទស្សនៈនេះ ដាវីឌ បានសរសេរនូវការថ្លែងជាពាក្យទំនាយអំពីថ្ងៃមួយ នៅពេលដែលខ្មាំងសត្រូវរបស់ប្រជាជាតិអ៊ីស្រាអែលនឹងត្រូវបរាជ័យ។ ព្រះជាម្ចាស់នឹងប្រព្រឹត្តយ៉ាងយុត្តិធម៌ជំនួសប្រជារាស្រ្តរបស់ព្រះអង្គ ដូចដែលព្រះអង្គបានធ្វើសម្រាប់ ដាវីឌ ផ្ទាល់នោះដែរ។ ក្រោយមក គាត់បានផ្លាស់មកថ្លែងទៅកាន់បច្ចុប្បន្នកាល ត្រង់ចំណុចដែលគាត់នៅតែត្រូវការក្ដីមេត្តារបស់ព្រះ។ ដាវីឌ បានលើកសរសើរតម្កើងព្រះអម្ចាស់ ហើយទូលអង្វរសុំជំនួយពីព្រះក្នុងពេលតែមួយ ដោយថ្លែងថា៖ «ឱ ព្រះអង្គអើយ សូមកុំនៅស្ងៀមក្នុងគ្រាឥឡូវឡើយ!»។ ហេតុផលនៃការស្នើសុំរបស់ ដាវីឌ នៅគ្រានេះ នោះគឺចង់បង្ហាញពីហេតុផល ដូចដែលមានគេឱ្យនាមគាត់ជា "បុរសដេញតាមព្រះទ័យរបស់ព្រះ" – គាត់ទន្ទឹងចង់បានការលើកសរសើរតម្កើងដល់ព្រះអម្ចាស់យ៉ាងឥតលាក់លៀមនៅក្នុងទីក្រុងស៊ីយ៉ូន។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
មានមនុស្សខ្លះគេឈប់ទៅព្រះវិហារ ដោយសារតែព្រះមិនបានឆ្លើយតបទៅតាមអ្វីដែលគេចូលចិត្តចំពោះសេចក្ដីអធិស្ឋានរបស់ខ្លួននៅគ្រាណាមួយ។ ហើយពួកគេក៏សន្មតថាព្រះលែងខ្វល់ពីពួកគេបាត់ទៅហើយ។ តើអ្នកមានធ្លាប់ខកចិត្តចំពោះព្រះ ក្នុងរបៀបដែលព្រះអង្គបានដោះស្រាយវិបត្តិណាមួយដែរឬទេ? ព្រះអង្គប្រហែលជាព្យាយាមប្រទានអ្វីមួយ ដែលល្អប្រសើរឆ្ងាយជាងអ្វី ដែលជាការសម្រាលទុក្ខតែមួយភ្លែត – ដែលការនោះជាចំណេះដឹងអំពីព្រះវត្តមានដ៏ជិតស្និទ្ធរបស់ព្រះអង្គ។ ជីវិតនៅក្នុងលោកនេះ តែងតែមានវិបត្តិបញ្ហា ក្នុងទម្រង់លក្ខណៈនិងស្ថានភាពផ្សេងៗពីគ្នា ប៉ុន្តែព្រះអម្ចាស់គឺជាជម្រកដ៏គួរជាទីទុកចិត្ត។ ទោះជាយ៉ាងនេះក្ដី ការឆ្លើយតបរបស់ព្រះអង្គគឺត្រឹមត្រូវនិងយុត្តិធម៌។ ចូរប្រាប់ទៅដល់នរណាម្នាក់នៅថ្ងៃនេះ ពីអ្វីដែលព្រះបានធ្វើរួចស្រេចហើយ ដើម្បីបានជាប្រយោជន៍ដល់អ្នក ទោះបីជាអ្នកកំពុងតែអធិស្ឋានសម្រាប់ស្ថានភាពដ៏លំបាកនោះហើយក៏ដោយ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









