ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 64 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

កវីទំនុកតម្កើងរំពឹងចង់ស្នាក់នៅក្នុងព្រះដំណាក់នៃព្រះដ៏មានព្រះជន្មគង់នៅ ដែលជាព្រះប្រទានពរទៅដល់អស់អ្នកដែលទុកចិត្តលើព្រះអង្គ។ គាត់បានទូលសូមព្រះឱ្យដាស់ប្រជារាស្រ្ដរបស់ព្រះអង្គឱ្យរស់ជាថ្មី ដើម្បីឱ្យព្រះអង្គអាចបង្ហាញនូវក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យ និងប្រទាននូវការសង្គ្រោះដល់ពួកគេ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើងនៅថ្ងៃនេះផ្ដល់នូវជាគំហើញគំនិត ទៅក្នុងរបៀបដែលប្រជារាស្រ្តនៃព្រះ គួរតែឆ្លើយតបចំពោះចរិតលក្ខណៈរបស់ព្រះអង្គ។ បើអានពីក្នុងជំពូកទំនុកតម្កើងបែបបញ្ច្រាសមកវិញ នោះអ្នកអាននឹងទទួលបាននូវទស្សនៈមួយដ៏គួរឱ្យចាប់អារម្មណ៍។ កវីតាក់តែងទំនុកតម្កើង ៨៥ មានដួងចិត្តប្រកបដោយការដឹងគុណចំពោះការអត់ឱនទោស ក្ដីស្រឡាញ់ និងភាពស្មោះត្រង់នៃព្រះ ប៉ុន្តែគាត់ក៏បានយល់ថាសេចក្ដីសុចរិតនៃព្រះ តម្រូវឱ្យមានការវិនិច្ឆ័យទោសចំពោះអំពើបាបផងដែរ។ ការស្ដារជាថ្មីឡើងវិញ តម្រូវឱ្យមានការផ្លាស់ប្រែចិត្តគំនិត។ ឥឡូវនេះ ចូរសម្លឹងមើលទៅក្រោយវិញ នៅក្នុង ទំនុកតម្កើង ៨៤។ នៅពេលដែលប្រជារាស្រ្តព្រះ ប្រឹងរស់នៅដើម្បីឱ្យព្រះបានសព្វព្រះទ័យ ជាជាងរស់នៅដើម្បីតែសម្រាប់ខ្លួនឯង នោះពួកគេនឹងមានក្ដីប៉ងប្រាថ្នាដ៏ធំធេង គឺពួកគេនឹងចង់ថ្វាយបង្គំនៅក្នុងព្រះដំណាក់របស់ព្រះ។ ការសរសើរតម្កើងព្រះ រួមជាមួយនឹងអ្នកថ្វាយបង្គំព្រះដទៃទៀត ជួយស្ដារព្រលឹងវិញ្ញាណរបស់កវីទំនុកតម្កើងសាជាថ្មី ហើយការនោះថែមទាំងផ្ដល់កម្លាំង ដើម្បីឱ្យគាត់ទុកចិត្តលើព្រះថែមទៀត។ ការឆ្លើយតបដោយក្ដីគោរពស្ដាប់បង្គាប់ ចំពោះភាពសុចរិតនៃព្រះ និងចរិតលក្ខណៈដ៏បរិសុទ្ធរបស់ព្រះ នោះមានន័យថា យើងកំពុងតែរស់នៅក្រោមព្រះពររបស់ព្រះ ជាជាងរស់នៅក្រោមព្រះពិរោធរបស់ព្រះអង្គ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

វប្បធម៌សង្គមរបស់យើងបានទម្លាក់ចរិតលក្ខណៈនៃព្រះ ទៅត្រឹមតែ ក្ដីស្រឡាញ់ ក្ដីសន្ដោសមេត្តា និងចិត្តសប្បុរសតែប៉ុណ្ណោះ។ សង្គមរស់នៅនេះ បានបង្កើតវប្បធម៌មួយ ដោយចាត់ទុកព្រះ ទៅតាមតែការជឿរបស់ខ្លួន ដោយជឿនិងយកចរិតលក្ខណៈនៃព្រះ ទៅតាមតែការយល់ស្របពីមនុស្សជុំវិញ។ តែទោះជាយ៉ាងនេះក្ដី ទង្វើបែបអត់ឱននោះ ពុំស្របទៅតាមទស្សនៈក្នុងសម័យកាលរបស់អ្នកកាន់ជំនឿលើព្រះ បែបនៃសាសន៍យូដា និងរបស់គ្រីស្ទបរិស័ទដើម នាសម័យមុននោះទេ។ បញ្ហាចម្បងចំពោះទស្សនៈយល់ឃើញនៃសង្គមសព្វថ្ងៃ នោះគឺជាការយល់ខុស ដោយព្រោះព្រះមានចរិតលក្ខណៈមិនផ្លាស់ប្រែទាល់តែសោះ។ ព្រះអង្គជាព្រះយុត្តិធម៌ សុចរិត និងត្រឹមត្រូវ តាំងពីមុន ហើយឥឡូវគឺនៅតែដដែលដែរ។ តើទស្សនៈរបស់អ្នកចំពោះព្រះ មានបូករួមទាំងចរិតលក្ខណៈ ឬគុណសម្បត្តិនៃព្រះ ដែលនាំឱ្យអ្នកមានអារម្មណ៍មិនសុខស្រួលដែរឬទេ? ការរស់នៅដោយចេះចុះចូលចំពោះលក្ខណៈពិតនៃព្រះ នឹងនាំឱ្យអ្នកមានក្ដីប្រាថ្នាចង់ធ្វើអ្វី ដែលគាប់តាមព្រះទ័យរបស់ព្រះអង្គ ហើយចង់លើកសរសើរតម្កើងព្រះអង្គរួមជាមួយនឹងអ្នកជឿដទៃផ្សេងទៀតផងដែរ។ ក្នុងខណៈពេលដែលអ្នកអានព្រះគម្ពីរ ចូរទូលសូមព្រះ ឱ្យព្រះអង្គជួយកែតម្រូវរាល់ការគិតខុសឆ្គងទាំងឡាយ ដែលអ្នកធ្លាប់មានចំពោះព្រះនោះផង។

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org