ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ទំនុកតម្កើង ៨៧ លើកសរសើរតម្កើងពីក្រុងយេរូសាឡឹម ថាជាទីក្រុងដែលព្រះជាម្ចាស់ស្រឡាញ់។ កវីទំនុកតម្កើង ៨៨ បានស្រែករកព្រះ សូមឱ្យព្រះរំដោះរូបគាត់ចេញពីវិបត្តិបញ្ហាដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់គាត់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងទាំងនេះ ឈរនៅទីផ្ទុយពីគ្នា។ ទំនុកតម្កើងដើមដំបូង គឺអបអរសាទរពេញដោយអំណរចំពោះក្រុងយេរូសាឡឹម ក្នុងនាមទីកន្លែងនេះជាស្នូលកណ្ដាលនៃពិភពលោក ហើយជាមោទនភាពរបស់អស់អ្នកដែលបានកើតមកនៅត្រង់ទីកន្លែងនេះ។ ប៉ុន្តែក៏មានមនុស្សខ្លះ បានហៅ ទំនុកតម្កើង ៨៨ នេះ ថាជាទំនុកតម្កើងដ៏សោយសោកខ្លាំងជាងគេដែរ។ ខគម្ពីរចុងក្រោយក្នុងទំនុកតម្កើងនេះ បានបង្ហាញឱ្យឃើញពីស្ថានភាពផ្ទុយស្រឡះពីការនោះ។ ទំនុកតម្កើង ៨៧ បញ្ចប់ដោយចែងថា ព្រះជាម្ចាស់ជាប្រភពនៃអំណររបស់កវីទំនុកតម្កើង ហើយទំនុកតម្កើង ៨៨ បញ្ចប់ក្នុងភាពងងឹត ដូចស្ថានភាពងងឹតនោះជាមិត្តតែមួយរបស់កវីរូបនេះ។ មើលទៅគាត់ដូចជាបានឆ្លងកាត់ជំងឺដែលបៀតបៀនអាយុជីវិត សឹងតែពេញអស់មួយជីវិតរបស់គាត់។ ហើយនោះប្រហែលជាជំងឺឃ្លង់។ តែទោះជាយ៉ាងនេះក្ដី ជំនឿនៅក្នុងព្រះដ៏ខ្ពង់ខ្ពស់បំផុត បានក្លាយជាមូលដ្ឋានដ៏មាំនៃសេចក្ដីអធិស្ឋានរបស់គាត់ ដ្បិតគឺព្រះអង្គហើយ ដែលបានតាំងនូវក្រុងយេរូសាឡឹមនោះឡើង។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
អ្នកដើរតាមព្រះគ្រីស្ទពុំលែងមានភាពឈឺចាប់ដ៏អាក្រក់នោះឡើយ។ ជំងឺរុករានអាយុជីវិត ក្ដីស្លាប់ចំពោះកូនតូច និងគ្រាគ្មានការងារធ្វើយ៉ាងយូរអង្វែង អាចកើតមានឡើងចំពោះអ្នកជឿ និងអ្នកមិនជឿដូចតែគ្នា។ ប៉ុន្តែប្រៀបបីដូចជាការផ្ទៀងផ្ទាត់គ្នារវាងការដាក់បង្ហាញពីទំនុកតម្កើងទាំងពីរនៅថ្ងៃនេះ នោះគួរណាស់តែគ្រីស្ទបរិស័ទដឹង ថាខ្លួនត្រូវតទល់ និងដឹងថាត្រូវធ្វើយ៉ាងណា នៅពេលដែលរូបគេ ត្រូវដើរឆ្លងកាត់ចំពោះទុក្ខវេទនា។ តើអ្នកមានមូលដ្ឋានជំនឿ ដែលនឹងបណ្ដាលឱ្យអ្នក អាចលុតជង្គង់នៅចំពោះព្រះភក្រ្តនៃព្រះ បានដែរឬទេ? ចូរឈប់ធ្វើអ្វីៗនាពេលឥឡូវនេះ ហើយចូរនិយាយដោយភាពស្មោះទៀងត្រង់ជាមួយនឹងព្រះ អំពីរាល់គ្រប់ស្ថានភាពទាំងឡាយណា ដែលនាំឱ្យអ្នកមានភាពជ្រួលជ្រាប។ ទោះបីជាអ្វីៗដែលអ្នកមើលឃើញ មានពេញដោយភាពងងឹត នោះព្រះអម្ចាស់នៅតែអាចជាក្ដីសង្ឃឹម និងជាប្រភពនៃអំណរដល់រូបអ្នកដដែល។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









