ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ដោយសារតែការកម្សាន្តចិត្ត និងក្ដីស្រឡាញ់យ៉ាងសន្ធឹករបស់ព្រះ នោះ ដាវីឌ បានទុកចិត្តថាព្រះទ្រង់ស្ដាប់ ឆ្លើយតប ពង្រឹង និងមើលថែរក្សាការពាររូបគាត់។ គាត់បានទូលសូមព្រះ សូមឱ្យគាត់ពុំមានចិត្តវៀចវេរ សម្រាប់លើកសរសើរតម្កើងដល់ព្រះឱ្យអស់ពីចិត្ត។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងនេះ ពុំបានប្រាប់ច្បាស់ថា ដាវីឌ កំពុងតែជួបនូវខ្មាំងសត្រូវណាមួយឡើយ នៅពេលដែលគាត់បានតាក់តែងទំនុកតម្កើងឡើង។ ប៉ុន្តែ ទំនុកតម្កើងនេះបានប្រាប់យ៉ាងច្បាស់ ថាការវាយប្រហារផ្ទាល់នោះ បានបណ្ដេញឱ្យគាត់រត់ទៅរកព្រះ។ ទំនុកតម្កើងរបស់ ដាវីឌ ផ្ដោតទៅលើព្រះ ដែលគាត់កំពុងតែអធិស្ឋាន ទៅរក ជាជាងផ្ដោតទៅលើមនុស្ស និងស្ថានភាព ដែលគាត់កំពុងតែអធិស្ឋាន ចំពោះ នោះទៅទៀត។ គាត់បានរកឃើញនូវកម្លាំង និងការកម្សាន្តចិត្ត តាមរយៈព្រះបន្ទូលព្រះ ដោយយោងលើអត្ថបទគម្ពីរជាង ២០ ដែលមានចែងពីទំនុកតម្កើងដទៃផ្សេងទៀត។ ជាជាងប្រាថ្នាចង់ឱ្យទុក្ខលំបាកទាំងនោះ បានស្រាកស្រាន្ត នោះ ដាវីឌ ចង់ស្ថិតនៅជាប់នឹងព្រះ ក្រោយការអាក្រក់ទាំងនោះកន្លងផុតទៅ ដោយមិនគ្រាន់តែនៅពេលដែលវាចាប់ផ្ដើមប៉ុណ្ណោះនោះទេ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
តើមានរឿងអាក្រក់ ឬការតបតយ៉ាងអាក្រក់ណាខ្លះ ដែលអ្នកកំពុងតែប្រឈមតទល់នាពេលឥឡូវនេះ? រឿងដែលកំពុងតែនាំឱ្យអ្នកធុញថប់ និងគ្មានថ្ងៃគេងលង់លក់ នោះអាចជាមធ្យោបាយដើម្បីនាំឱ្យអ្នកអាចខិតចូលទៅកាន់តែជិតស្និទ្ធជាមួយនឹងព្រះ។ ទុក្ខលំបាកនៃជីវិតតែងតែជាទំនោរ ចង់នាំឱ្យភាពទន់ខ្សោយរបស់យើង អណ្ដែតមកផ្ទៃខាងលើក្នុងជីវិត ដោយព្រោះនៅត្រង់ចំណុចនោះ យើងពិតជាពិបាកគ្រប់គ្រង ឬលាក់លៀម ដោយព្រោះតែសម្ពាធនោះ វាធ្ងន់ធ្ងរខ្លាំងពេក។ តើអ្នកនឹងអនុញ្ញាតឱ្យព្រះបើកសម្ដែង ដើម្បីឱ្យរូបអ្នកមើលឃើញពីគ្រប់សភាពទាំងឡាយ ដែលកំពុងតែអណ្ដែតឡើង ចេញពីគ្រាដ៏លំបាកទាំងប៉ុន្មាន ដើម្បីឱ្យអ្នកអាចកាន់តែខ្លាំងឡើងខាងឯវិញ្ញាណដែរឬទេ? ជាជាងដើរចេញពីព្រះ ទាំងមានពេញដោយកំហឹង នោះចូរអ្នកបែរទៅរកព្រះបន្ទូលព្រះ ដើម្បីឱ្យអ្នកបានមកទទួលនូវកម្លាំង។ ចូរដៅលើអត្ថបទគម្ពីរដែលគាត់បានប្រើប្រាស់ ដើម្បីឱ្យអ្នកអាចបានដូចជាអ្វីដែល ដាវីឌ បានឆ្លងកាត់ នោះគឺថាអ្នកអាចសម្លឹងមើលទៅពេលវេលាខាងក្រោយវិញ ទាំងអាចថ្លែងឡើងថា៖ «ឱ ព្រះអម្ចាស់អើយ ព្រះអង្គបានជួយ និងបានកម្សាន្តចិត្តដល់ទូលបង្គំ»។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









