ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 58 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

លោក អេសាភ បានទួញយំពីស្ថានភាពនៃក្រុងយេរូសាឡឹម។ គាត់បានរាយរាប់ពីស្នាព្រះហស្ដរបស់ព្រះ តាំងពីគ្រាកន្លង ហើយបានស្រែករកព្រះ ឱ្យមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

លោក អេសាភ ពិតជាឆ្ងល់ ទាំងព្រួយក្រៃ ដោយព្រោះតែក្រុងយេរូសាឡឹមត្រូវបានរងការវាយប្រហារ ហើយព្រះវិហារត្រូវបានបំផ្លាញ។ មើលទៅហាក់បីដូចជាព្រះបានបដិសេធប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ។ ព្រះអង្គលែងថ្លែងដោយក្ដីសប្បុរស ក្នុងនាមជាអ្នកគង្វាលទៅដល់ពួកគេតទៅទៀត ប៉ុន្តែបែរជាប្រព្រឹត្តយ៉ាងឃោរឃៅ តាមរយៈខ្មាំងសត្រូវ ដោយការវិនិច្ឆ័យទោស ព្រោះតែទង្វើបាបរបស់ពួកគេ។ យ៉ាងណាមិញ លោក អេសាភ នៅតែទុកចិត្តលើព្រះ។ គាត់មានទំនុកចិត្តថាព្រះនៅតែអាច ហើយនឹងយកជ័យជម្នះទៅលើខ្មាំងសត្រូវរបស់ពួកគេបាន។ ព្រះជាម្ចាស់មានគ្រប់ទាំងសិទ្ធិអំណាច។ ព្រះអង្គគ្រប់គ្រងលើធម្មជាតិទាំងមូល ដូច្នេះហើយ ព្រះអង្គនៅតែអាចរំដោះប្រជារាស្រ្តរបស់ព្រះអង្គបាន។ លោក អេសាភ បានទូលអង្វរឱ្យព្រះនឹកចាំពីព្រះបន្ទូលសន្យារបស់ព្រះអង្គចំពោះប្រជាជាតិអ៊ីស្រាអែល។ ដោយហេតុថាព្រះវិនិច្ឆ័យទោសចំពោះអំពើបាបរបស់ប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ នោះព្រះអង្គពិតជាដាក់ទោសទៅលើការអាក្រក់ទាំងឡាយរបស់ខ្មាំងសត្រូវរបស់ពួកគេផងដែរ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ជាធម្មតាយើងគិតថាព្រះជាឪពុកដែលមានចិត្តល្អ ឬជាអ្នកគង្វាលសុភាពទន់ភ្លន់ ប៉ុន្តែយើងមិនចង់រស់នៅក្នុងគំនិតដែលគិតថាព្រះអង្គក៏ជាចៅក្រមផងដែរនោះទេ។ ព្រះជាម្ចាស់មានសិទ្ធិអំណាចចុងក្រោយ (ទាំងស្រុង)។ ព្រះអង្គនឹងរាប់នូវរាល់សកម្មភាពទាំងឡាយរបស់មនុស្ស ដែលគេបានធ្វើចំពោះព្រះអង្គ ហើយនិងចំពោះអ្នកដទៃ។ អត្ថបទគម្ពីរនៅថ្ងៃនេះ ផ្ដល់ឱ្យយើងនូវគំហើញគំនិត ទៅក្នុងព្រះបន្ទូលដែលមានចែងនៅក្នុង ហេព្រើរ ១០៖៣១ ដែលថ្លែងថា៖ «ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ នោះ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់!»។ ក្នុងខណៈពេលដែលថាព្រះបន្ទូលទាំងនេះគួរឱ្យស្ញែងខ្លាច នោះយើងត្រូវតែនឹកចាំផងដែរថា ការវិនិច្ឆ័យទោសរបស់ព្រះ នោះគឺដុតកម្ដៅដោយក្ដីមេត្តាករុណា។ នៅពេលដែលយើងពិចារណាអំពីក្ដីមេត្តារបស់ព្រះ នោះយើងស្វែងរកឃើញថាមានព្រះមួយអង្គ ដែលបានដោះស្រាយជាមួយនឹងទង្វើបាប និងការប្រព្រឹត្តខុសឆ្គងរបស់យើង ដោយប្រទាននូវព្រះរាជបុត្រាផ្ទាល់របស់ព្រះអង្គមក ដើម្បីបានជាយញ្ញបូជាជំនួសរូបយើង។ នៅថ្ងៃមួយ ព្រះអង្គនឹងវិនិច្ឆ័យទោសការអាក្រក់របស់ពិភពលោក ប៉ុន្តែប្រសិនបើអ្នកបានទទួលកាដូនៃការសង្គ្រោះ នោះអ្នកមិនត្រូវចាំបាច់ភ័យខ្លាចព្រះអង្គ ក្នុងនាមទ្រង់ជាចៅក្រមទៀតឡើយ។ អ្នកអាចសម្លឹងមើលទៅព្រះ ដែលជាព្រះវរបិតាពេញដោយក្ដីស្រឡាញ់ និងព្រះបុត្រារបស់ព្រះអង្គ ក្នុងនាមទ្រង់ជាអ្នកគង្វាលដ៏ទន់ភ្លន់ នោះវិញ។

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org