ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 59 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

លោក អេសាភ បានប្រកាសពីភាពដ៏អស្ចារ្យក្រៃលែងនៃព្រះ ដែលព្រះអង្គបានជួយសង្គ្រោះដល់ប្រជារាស្រ្តអ៊ីស្រាអែលពីខ្មាំងសត្រូវរបស់ពួកគេ។ ទាំងនឹកចាំពីទង្វើរបស់ព្រះ នោះលោកបានទូលសូមព្រះឱ្យនៅបន្តមានក្ដីមេត្តាករុណាចំពោះប្រជារាស្រ្តអ៊ីស្រាអែលសាជាថ្មី។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

មិនថាជានៅក្នុងស្ថានភាពល្អ ឬអាក្រក់នោះទេ លោក អេសាភ បានអធិស្ឋានទៅព្រះ ទាំងសរសើរតម្កើងចំពោះកិច្ចការនិងចរិតលក្ខណៈនៃព្រះ។ នៅក្នុង ទំនុកតម្កើង ៧៦ លោក អេសាភ បានអបអរចំពោះភាពដ៏ធំឧត្ដមនៃព្រះ បន្ទាប់ពីទ័ពនៃខ្មាំងសត្រូវ ត្រូវបានរងក្ដីហិនវិនាស ដោយនោះជាការរងនូវបរាជ័យរបស់ពួកអាសស៊ើរ ទាំងពួកអ៊ីស្រាអែលមិនចាំបាច់លើកដាវទៅច្បាំងផង (២ របាក្សត្រ ៣២៖១៦-២៣)។ នៅក្នុង ទំនុកតម្កើង ៧៧ លោក អេសាភ បានទទួលអារម្មណ៍ថាព្រះបានបំភ្លេចចោលពួកគេទាំងស្រុង។ នៅក្នុងអំឡុងពេលដែលគាត់សម្រាន្តពុំលក់ នោះគាត់បានបង្វែរចិត្តគំនិតរបស់គាត់ទៅកាន់ការប្រោសលោះរបស់ព្រះ កាលពីលើកមុន។ ទាំងជម្រះគំនិតរបស់គាត់ពីរឿងទុក្ខព្រួយនាពេលបច្ចុប្បន្ន ហើយទៅផ្ដោតលើភាពដ៏ធំឧត្តុងឧត្ដមនៃព្រះ នោះគាត់បានទទួលនូវការកម្សាន្តចិត្ត។ ស្ថានភាពទាំងឡាយរបស់គាត់បានផ្លាស់ប្រែ ប៉ុន្តែព្រះរបស់គាត់ពុំផ្លាស់ប្រែសោះឡើយ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ទំនុកតម្កើងនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីភាពពិតជាក់ស្ដែងនៃជីវិត – មនុស្សគ្រប់រូបទទួលបទពិសោធន៍ពីទីខ្ពស់និងពីទីនៃជ្រលងភ្នំ។ ជីវិតរស់នៅគឺប្រៀបបីដូចជាការជិះឡានហោះ វៀចវេរនៅឯសួនកម្សាន្តអញ្ចឹង ប្រសិនបើសំបកនៃរូបខាងក្រៅរបស់អ្នកវាភ្ជាប់ខ្លួនទៅនឹងអារម្មណ៍របស់អ្នក។ នៅពេលណាដែលរាល់គ្រប់អ្វីៗដែលមាននៅជុំវិញខ្លួនគ្មានស្ថិរភាព នោះព្រះយេស៊ូ(វ)នៅតែមិនប្រែប្រួល មិនរង្គើ ប្រៀបបានដូចជាយុថ្កាសម្រាប់ដួងព្រលឹងរបស់អ្នក។ តើសព្វថ្ងៃអ្នកកំពុងតែទទួលបាននូវពេលវេលាល្អ ហើយនិងអ្វីៗនៅស្ងប់ស្ងាត់មែនដែរទេ? អញ្ចឹងចូរអធិស្ឋាន ហើយលើកសរសើរតម្កើងព្រះអម្ចាស់។ តើអ្នកកំពុងតែដើរឆ្លងកាត់ទីខ្មៅងងឹត ទាំងគេងមិនលក់ដែរឬយ៉ាងណា? ចូរអធិស្ឋានហើយអនុញ្ញាតទទួលព្រះវត្តមាន និងការផ្គត់ផ្គង់នៃព្រះ ដែលអ្នកធ្លាប់មានតាំងពីគ្រាដើម ឱ្យមកកម្សាន្តដួងចិត្ត និងគំនិតរបស់អ្នក។ ព្រះអង្គបានធ្វើការតាំងពីគ្រាមុនៗមក ដូច្នេះព្រះអង្គក៏នឹងធ្វើការសាជាថ្មីដែរ។ ចូរលើកសរសើរតម្កើងដល់ព្រះអម្ចាស់!

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org