ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 3 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ដាវីឌ បានយកព្រះជាទីពឹងជ្រក ដោយរំពឹងថាព្រះអង្គនឹងឆ្លើយតបចំពោះសេចក្ដីអធិស្ឋានរបស់គាត់។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

នៅពេលដែល ដាវីឌ បានសរសេរទំនុកតម្កើងនេះ នោះគាត់កំពុងតែរត់គេចពួនពី ស្ដេច សូល ដែលជាអ្នកចោទប្រកាន់ ថាគាត់ចង់បានរាជ្យបល្ល័ង្ករបស់ស្ដេច។ ជារៀងរាល់ព្រឹក ដាវីឌ បានទូលសូមព្រះសម្រាប់ជំនួយ។ គាត់បានបន្តផ្ដោតចិត្តគំនិតទៅលើចរិតលក្ខណៈរបស់ព្រះ ហើយទន្ទឹងរង់ចាំនូវការប្រោសលោះរបស់ព្រះជាម្ចាស់។ គាត់បានរៀនពីរបៀបរបស់ព្រះ តាមរយៈទុក្ខលំបាក ដែលគាត់មិនអាចរៀនបាន តាមរយៈរឿងអ្វីណាមួយផ្សេង។ ការទទួលស្គាល់របស់ ដាវីឌ ចំពោះភាពជាម្ចាស់គ្រប់គ្រងរបស់ព្រះ និងកាលកំណត់ពេលវេលារបស់ព្រះ នោះបានក្លាយទៅជាផ្នែកធម្មជាតិមួយនៃជីវិតរបស់គាត់។ សម័យកាលនោះបានបង្កើនចំណេះដឹងដល់គាត់ ហើយឱ្យគាត់បានយល់ពីការពឹងផ្អែករបស់គាត់ចំពោះព្រះ ទាំងព្រះបានសូនគាត់ឱ្យបានក្លាយទៅជាបុរសម្នាក់ ដែលជាព្រះមហាក្សត្រដ៏ខ្លាំងក្លា និងជាទីសំណព្វរបស់ប្រជារាស្រ្តអ៊ីស្រាអែល។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ព្រះជាម្ចាស់ជ្រាបពីរាល់ភាពលំបាកទាំងឡាយដែលអ្នកកំពុងតែប្រឈមរួចស្រេចហើយ។ ទោះបីជាយ៉ាងដូច្នេះក្ដី វានៅតែជារឿងសំខាន់ ដែលអ្នកគួរតែយកស្ថានភាពនីមួយៗទៅថ្វាយព្រះ តាមរយៈសេចក្ដីអធិស្ឋាន ដោយព្រោះតែទង្វើនេះ អាចជួយកសាងជំនឿរបស់អ្នក ហើយបង្កើនការពឹងផ្អែករបស់អ្នកនៅលើព្រះអង្គ។ អ្នកប្រហែលជាត្រូវសង្កត់ចិត្តប្រឆាំងនឹងការចង់ដោះស្រាយចំពោះរឿងរ៉ាវទាំងឡាយ តាមចិត្តគំនិតផ្ទាល់ខ្លួន នៅក្នុងខណៈពេលអ្នកត្រូវរង់ចាំ។ ប៉ុន្តែចិត្តបោកបញ្ឆោតនិងការចង់ចាត់ចែងសព្វគ្រប់រឿង នោះមិនគួរក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នកជឿនោះឡើយ។ ជួសវិញ ចូរជ្រើសរើសទុកចិត្តទៅលើចរិតលក្ខណៈនៃព្រះ ដែលអ្នកបានដាក់ជំនឿរបស់អ្នករួចជាស្រេចហើយនោះវិញ។ ព្រះជាម្ចាស់នឹងប្រទានពរ ការពារ ហើយនិងបង្ហាញព្រះទ័យសន្ដោសមេត្តាទៅដល់បុត្រធីតារបស់ព្រះអង្គ ទោះបីជាការនោះមើលទៅពុំដូចជាអ្វីដែលយើងធ្លាប់យល់និងធ្លាប់ឃើញក៏ដោយ។ ប្រៀបដូចជា ដាវីឌ ព្រះអម្ចាស់អាចប្រើប្រាស់ពេលវេលារង់ចាំនេះ ដើម្បីធ្វើការអ្វីមួយនៅក្នុងចិត្តនិងចរិតលក្ខណៈរបស់អ្នក ដែលអ្នកមិនអាចរៀនបាន តាមរយៈទង្វើ ឬការណ៍ណាផ្សេងទៀត។

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org