ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 2 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ព្រះបាទដាវីឌ បានទុកចិត្តលើព្រះ ដោយសូមព្រះអង្គធ្វើជាអ្នកប្រោសលោះរូបគាត់ ទោះបីជាមានខ្មាំងសត្រូវជាច្រើនបានដេញតាមគាត់ក៏ដោយ។ គាត់បានសម្លឹងមើលទៅរកព្រះ ដោយព្រោះព្រះអង្គមានព្រះទ័យមេត្តានិងសុចរិត។ ហើយគាត់បានសម្រាកយ៉ាងសុខសាន្ត។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ស្ដេច ដាវីឌ ត្រូវរត់គេខ្លួនពីកូនអកត្តញ្ញូរបស់គាត់ ឈ្មោះ អាប់សាឡុម ដែលគេមិនគ្រាន់តែព្យាយាមលួចរាជ្យបល្ល័ង្កពីបិតាប៉ុណ្ណោះនោះទេ ប៉ុន្តែគេថែមទាំងប្រឹងព្យាយាមយកអាយុជីវិតរបស់ ស្ដេច ដាវីឌ ថែមទៀត។ នៅកណ្ដាលចំណោមស្ថានភាពយ៉ាងអន្ទះសា នោះដួងចិត្តរបស់ ស្ដេច ដាវីឌ នៅបន្តមានក្ដីសុខសាន្ត ទាំងគាត់អាចសម្រាកនៅពេលយប់បានទៀត។ តើសម្រាកបានយ៉ាងម៉េច? គាត់ដឹងថាគាត់ស្ថិតនៅខាងព្រះ ហើយគាត់មានទំនុកចិត្តថាព្រះមានសមត្ថភាពនឹងរំដោះរូបគាត់។ ក្នុងខណៈពេលគាត់ចូលសម្រាកនាពេលរាត្រី នោះ ស្ដេច ដាវីឌ បានអធិស្ឋានសុំភាពធូរស្បើយ ដោយឱ្យគាត់ផ្ដោតចិត្តទៅលើអ្វីដែលគាត់ដឹងថាជាសេចក្ដីពិត – ថាព្រះដ៏សុចរិត និងមានមេត្តារបស់គាត់ ទ្រង់ស្ដាប់ឮ ហើយព្រះអង្គការពារដល់ប្រជារាស្រ្តរបស់ព្រះអង្គ។ គ្រាខ្សត់ខ្សោយនៃជីវិតរបស់ ស្ដេច ដាវីឌ នឹងបានក្លាយទៅជាឱកាស ដើម្បីឱ្យគាត់ទទួលបាននូវព្រះវត្តមានដ៏ទ្រទ្រង់នៃព្រះអម្ចាស់របស់គាត់។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ទុក្ខព្រួយ ក្ដីកង្វល់ និងក្ដីអស់សង្ឃឹម អាចលួចយកការសម្រាក ដែលយើងត្រូវការជាចាំបាច់។ ពេលដែលអ្នកស្ថិតនៅកណ្ដាលរាត្រី ទាំងគេងពុំលក់ នោះអ្នកអាចផ្ដោតគំនិតអារម្មណ៍ទៅលើវិបត្តិបញ្ហាដែលនាំឱ្យអ្នកបិទភ្នែកមិនកើត ឬអ្នកអាចនិយាយទៅរកព្រះអម្ចាស់ ដែលជ្រាបដឹងពីរូបអ្នក ហើយនិងបញ្ហាដែលមាន ទាំងពីខាងក្នុងនិងខាងក្រៅ។ ចូរថ្លែងទៅប្រាប់ដល់ព្រះពីអារម្មណ៍របស់អ្នក។ ចូរស្វែងរកមើលពីហេតុផលដែលអ្នកអាចថ្លែងក្នុងការអរព្រះគុណដល់ព្រះ ហើយនិងលើកសរសើរតម្កើងដល់ព្រះ សម្រាប់រាល់គ្រប់ទាំងផ្នែកទាំងឡាយនៃចរិតលក្ខណៈរបស់ព្រះ ជាពិសេសចំពោះគុណសម្បត្តិដែលព្រះអង្គបានស្ដែងបង្ហាញ នៅក្នុងស្ថានភាពនាពេលសព្វថ្ងៃរបស់អ្នក។ រួចហើយ ចូរបញ្ចេញនូវរាល់ភាពថប់ព្រួយទាំងឡាយថ្វាយទៅព្រះ ទាំងស្ម័គ្រចិត្តទទួលយកពីរាល់អ្វីៗដែលព្រះនឹងធ្វើការ។ សេចក្ដីសុខសាន្តនៃព្រះ មិនមែនជាផលនៃការផ្លាស់ប្រែនៃស្ថានភាពទាំងប៉ុន្មាននោះទេ ប៉ុន្តែវាជាផលនៃការទុកចិត្តដែលមិនរុញរា នៅក្នុងចរិតលក្ខណៈរបស់ព្រះនោះទៅវិញ (ភីលីព ៤៖៦-៨)។

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org