ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 29 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

មនុស្សអាក្រក់គេពុំកោតខ្លាចព្រះនោះទេ ហើយគេក៏ពុំស្អប់ខ្ពើមចំពោះទង្វើបាបរបស់ខ្លួន ឬទទួលស្គាល់ថាអ្វីជារឿងខុសឆ្គងនោះដែរ។ សេចក្ដីស្រឡាញ់យ៉ាងឥតរសាយរបស់ព្រះ ផ្គត់ផ្ដង់ជាទីពឹងជ្រកដល់អស់អ្នកដែលមានដួងចិត្តត្រឹមត្រូវទៀងត្រង់ គឺជាមនុស្សដែលស្គាល់ព្រះ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

សារនៅថ្ងៃនេះប្រៀបធៀបរវាងមនុស្សដែលស្គាល់ព្រះ ហើយនិងមនុស្សដែលបដិសេធព្រះអង្គ។ មនុស្សដែលបរិយាយថាជា "មនុស្សអាក្រក់" គេឱបក្រសោបធម្មជាតិជាមនុស្សរបស់គេពេញដោយមោទនភាព។ ដោយសារតែគេមិនព្រមទទួលស្គាល់ព្រះ ឬក្រឹត្យវិន័យរបស់ព្រះអង្គ នោះស្តង់ដារសម្រាប់ឥរិយាបថរបស់គេ គឺបានមកតែពីចិត្តគំនិត និងក្ដីប៉ងប្រាថ្នារបស់គេតែប៉ុណ្ណោះ ហើយគ្រប់ការអស់ទាំងនោះ សុទ្ធសឹងតែជាបាប។ និយាយឱ្យស្រួលស្ដាប់ – គឺថា គេពុំគិតរឿងខុស ឬត្រូវ ក្នុងវិចារណញ្ញាណទេ។ មកប្រៀបធៀបមួយទៀត ស្ដេច ដាវីឌ បានពិពណ៌នាពីមនុស្សមួយបែបទៀត ដែលគេ "មានដួងចិត្តទៀងត្រង់ត្រឹមត្រូវ"។ គេជាមនុស្សមានការគិត និងមានសកម្មភាព ដែលចេះចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះ។ មនុស្សបែបនេះ គាត់ឱបក្រសោបចរិតលក្ខណៈរបស់ព្រះ។ គាត់តោងយ៉ាងជាប់ចំពោះក្ដីស្រឡាញ់និងភាពស្មោះត្រង់របស់ព្រះ សម្រាប់ការអាចរស់រានមានជីវិតរបស់ខ្លួន។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ទស្សនៈរបស់អ្នកចំពោះព្រះ នឹងកំណត់ពីរបៀបនៃការគិតនិងប្រព្រឹត្តរបស់អ្នក។ ចូរគិតពិចារណាពីរបៀបដែលអ្នកនឹងប្រតិកម្មចំពោះព្រឹត្តិការណ៍នៅថ្ងៃនេះ ថាតើវានឹងមានលក្ខណៈខុសប្លែកយ៉ាងណា ប្រសិនបើគំនិតដំបូងរបស់អ្នក វាយោងទៅលើចរិតលក្ខណៈមិនចេះផ្លាស់ប្រែរបស់ព្រះនោះ។ តើមាននរណាធ្លាប់ប្រព្រឹត្តខុសចំពោះអ្នកដែរឬទេ? អញ្ចឹង ចូរនឹកចាំថាព្រះជាម្ចាស់នឹងតម្រូវឱ្យមានយុត្តិធម៌សម្រាប់អ្នក។ ចូរមើលពីការខកចិត្តទាំងឡាយដែលទើបនឹងកើតឡើងនាពេលថ្មីៗ ដោយគិតពីវាតាមចំណេះដឹង ដែលថាព្រះតែងតែស្មោះត្រង់ សូម្បីតែនៅពេលយើងមើលមិនឃើញពីការនោះក៏ដោយ។ ប្រសិនបើអ្នកកំពុងតែតយុទ្ធជាមួយនឹងទម្លាប់បាបណាមួយ – ចូរមើលទៅកាន់ក្ដីស្រឡាញ់យ៉ាងឥតរសាយរបស់ព្រះ ដើម្បីឱ្យអ្នកអាចទៅស្វែងរកនូវការអត់ឱនទោស។ តែទោះជាយ៉ាងនេះក្ដី ប្រសិនបើអ្នកជ្រើសរើសបដិសេធសិទ្ធិអំណាចរបស់ព្រះ នៅលើចិត្តគំនិត និងសកម្មភាពនីមួយៗ នោះអ្នកក៏លះបង់ចោលនូវទីសន្តិសុខ និងការផ្ដល់ឱ្យចំពោះការប្រោសលោះទាំងនោះផងដែរ។ តើអ្នកនឹងឱបក្រសោបអ្វីដែរនៅថ្ងៃនេះ – បាបពីធម្មជាតិរបស់អ្នក ឬសេចក្ដីសុចរិតរបស់ព្រះអម្ចាស់?

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org