ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ក្នុងខណៈពេលដែលសត្រូវរបស់ ស្ដេច ដាវីឌ បានរង់ចាំឱ្យគាត់ស្លាប់ដោយសារតែជំងឺ និងពីទង្វើក្បត់របស់មិត្ត នោះ ស្ដេច ដាវីឌ បានទុកចិត្តលើព្រះ ដើម្បីឱ្យព្រះអង្គទ្រទ្រង់និងស្ដារគាត់ឡើងវិញ ពេញដោយក្ដីមេត្តា។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ដើម្បីឱ្យយល់ពីទំនុកតម្កើងនេះ នោះយើងត្រូវតែយល់ពីបរិបទនៃអត្ថបទ។ ឃ្លាដែលថា "អ្នកនោះ" និង "មិត្តជិតស្និទ្ធ" ដែល ស្ដេច ដាវីឌ លើកឡើងនៅក្នុងអត្ថបទ នោះគឺជាកូន ឈ្មោះ អាប់សាឡុម របស់ស្ដេច ហើយនិង អ័ហ៊ីថូផែល (ដែលជាអ្នកកាន់ខាងក្រុមទាស់ប្រឆាំងនឹង ស្ដេច ដាវីឌ បន្ទាប់ពីស្ដេចបានប្រព្រឹត្តបាបជាមួយនឹងនាងបាតសេបា និងបានសម្លាប់ លោក អ៊ូរី)។ អ័ហ៊ីថូផែល គឺជាតារបស់នាងបាតសេបា ប៉ុន្តែកំហឹងស្អប់របស់អាប់សាឡុម ចំពោះឪពុករបស់គាត់ នោះវាមានលក្ខណៈស្មុគស្មាញជាងនេះទៅទៀត។ ស្ដេច ដាវីឌ ពុំបានដាក់ទោសកូនរបស់គាត់ ឈ្មោះ អាំណូន ដែលគាត់បានវាយប្រហារយ៉ាងឃោរឃៅចំពោះប្អូនស្រីរបស់អាប់សាឡុមនោះទេ។ នៅពេលដែល អាប់សាឡុម បានសម្លាប់ អាំណូន នោះ ស្ដេច ដាវីឌ បានដកឃ្លាចេញឆ្ងាយពី អាប់សាឡុម ជាយូរឆ្នាំ ទាំងទុកឱ្យ អាប់សាឡុម រក្សាភាពជូរចត់និងពេញដោយកំហឹងសងសឹក។ ស្ដេច ដាវីឌ បានទទួលរងនូវភាពគ្រោតគ្រាតយ៉ាងឈឺផ្សា ក្នុងទំនាយដែលបានថ្លែងដោយ ហោរា ណាថាន់ ដូចសម្ដីនោះថា ដាវពុំចាកឆ្ងាយពីក្រុមគ្រួសាររបស់គាត់ឡើយ។ គាត់ប្រហែលជាគិតហើយថា គាត់ពុំមានសិទ្ធិនិយាយក្រោមក្រមសីលធម៌ និងពុំអាចដឹកនាំដោយយុត្តិធម៌បានទេ ដោយព្រោះតែទង្វើខុសឆ្គងផ្ទាល់ និងទង្វើស្រដៀងគ្នារបស់គាត់។ ទោះបីជា ស្ដេច ដាវីឌ ឈរនៅទីបានផ្សះផ្សានឹងព្រះ បន្ទាប់ពីគាត់បានកែប្រែចិត្តគំនិតហើយនោះក្ដី ក៏លទ្ធផលអាក្រក់នៃការប្រព្រឹត្តបាបរបស់គាត់ នៅតែដេញតាមពីក្រោយគាត់ និងបំបែកបំបាក់ក្រុមគ្រួសាររបស់គាត់ដែរ។
តើខ្ញុំត្រូវឆ្លើយតបដោយរបៀបណា?
ការអត់ឱនទោសនៃព្រះ នោះពិតប្រាកដជាក់ណាស់ នៅពេលដែលយើងមានការកែប្រែយ៉ាងអស់ពីចិត្ត ប៉ុន្តែលទ្ធផលអាក្រក់នៃការប្រព្រឹត្ត នោះវាអាចនាំផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើអ្នកកំពុងតែស៊ូទ្រាំចំពោះផលនៃទង្វើផ្ទាល់របស់អ្នក នោះចូរស្វែងរកការអត់ឱនទោសពីព្រះ ហើយទៅជួបមនុស្ស ដែលអ្នកបាននាំឱ្យមានភាពឈឺចាប់។ ចូរគិតពិចារណាអំពីសេចក្ដីព្រមានដែលបានចែងនៅក្នុងទំនុកតម្កើងនេះ – សេចក្ដីល្បួងដែលកំពុងតែប្រលោមទាក់ទាញចិត្តរបស់អ្នកនៅថ្ងៃនេះ វាអាចបង្កគ្រោះយ៉ាងធ្ងន់ធ្ងរដល់អ្នកនាពេលអនាគត។ តើអ្នកនឹងជ្រើសរើសយកការកែប្រែចិត្ត មុននឹងគំនិតបាប ប្រែក្លាយទៅជាទង្វើបាប ដែរឬទេ?
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More