ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ស្មៀន គាត់បាននឹកចាំដោយអំណរ ពីការដែលគាត់បានដឹកនាំប្រជារាស្រ្តរបស់ព្រះ ទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់។ ទោះបាក់កម្លាំង នោះគាត់នៅតែនឹកឃើញពីខ្លួនគាត់ ដែលគាត់ធ្លាប់មានសង្ឃឹមក្នុងព្រះជាម្ចាស់ ដើម្បីសរសើរតម្កើងដល់ព្រះ ដែលបានដឹកនាំគាត់ដោយក្ដីស្រឡាញ់ទៅរកព្រះអង្គ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើង ៤២ គឺជាទំនុកតម្កើងដំបូង ដែលសន្មតថាបានមកពីកូនចៅរបស់លោក កូរេ។ ទំនុកតម្កើងនេះ ដៅបង្ហាញពីទីចាប់ផ្ដើមនៃសៀវភៅទី ២ ក្នុងកណ្ឌគម្ពីរទំនុកតម្កើងទាំងមូល។ ពូជពង្សរបស់លោក កូរេ បានយកឈ្នះលើកេរដំណែលយ៉ាងបះបោររបស់បុព្វបុរសរបស់ពួកគាត់។ ពួកគេបានដឹកនាំប្រជារាស្រ្តអ៊ីស្រាអែលដោយភាពស្មោះត្រង់ ឱ្យមកថ្វាយបង្គំក្នុងព្រះដំណាក់របស់ព្រះ (ជនគណនា ១៦)។ កវីទំនុកតម្កើង គាត់បានស្ថិតនៅឆ្ងាយពីក្រុងយេរូសាឡឹម ទាំងបានរងការឈឺចាប់ខាងឯរូបកាយ និងបានរងការចំអកឡកឡឺយពីពួកអ្នកមិនគោរពកោតខ្លាចព្រះ។ ក្ដីប៉ងប្រាថ្នាដ៏ឆេះឆួលរបស់គាត់ក្នុងការវិលត្រឡប់មករកព្រះដំណាក់របស់ព្រះ បានដឹកនាំឱ្យគាត់ទៅស្វះស្វែងរកទិសដៅ តាមរយៈសេចក្ដីពិតនៃព្រះ។ ក្ដីស្រឡាញ់របស់ព្រះបានទ្រទ្រង់គាត់នាពេលថ្ងៃ ហើយបានប្រទានបទចម្រៀងដល់គាត់នាពេលរាត្រី។ ទុក្ខសោកសង្រេងដ៏ខ្មៅងងឹតនេះ នៅតែឱ្យគាត់មាននូវហេតុផលមួយជានិច្ច នោះគឺដើម្បីឱ្យគាត់បន្តមានសង្ឃឹម ថាគាត់នឹងបានញញឹមសាជាថ្មី – ដោយឱ្យគាត់ដឹងថា ព្រះសង្គ្រោះ និងជាថ្មដាដ៏រឹងមាំរបស់គាត់ ទ្រង់គង់នៅរួមជាមួយនឹងគាត់។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ដំណើរផ្លាស់ប្ដូរទាន់ហន់ចំពោះរឿងអ្វីមួយ នោះនឹងនាំឱ្យអារម្មណ៍របស់យើងគ្រេចថ្លោះ ទាំងនាំមកនូវទុក្ខសោក និងការធ្លាក់បាក់ទឹកចិត្តមួយគ្រា។ មានពេលខ្លះ យើងទន្ទឹងចាំឱ្យស្ថានភាពរបស់យើងមានការផ្លាស់ប្រែ ប៉ុន្តែព្រះជាម្ចាស់បែរជាអនុញ្ញាតឱ្យវានៅបន្តមានជាប្រចាំទៅវិញ។ តើអ្នកគួរធ្វើយ៉ាងណានៅពេលដែលជីវិត វានាំឱ្យអ្នកធ្លាក់នៅក្នុងភាពងងឹត និងធ្វើឱ្យអ្នកនៅមិនសុខនោះ? ចូរស្វែងរកមើលពន្លឺ និងសេចក្ដីពិត ដែលមានចែងនៅក្នុងអត្ថបទព្រះគម្ពីរ។ ព្រះគម្ពីរគឺជាត្រីវិស័យ ដែលអាចចង្អុលណែនាំដល់អារម្មណ៍របស់យើង ដើម្បីកុំឱ្យយើងឃ្លាតចាកឆ្ងាយពីមាគ៌ាខាងឯវិញ្ញាណរបស់យើងបាន។ ព្រះគម្ពីររំឭកដល់យើងពីព្រះ និងពីរបៀបដែលព្រះអង្គតែងតែស្មោះត្រង់ តាំងពីអតីតកាលរបស់យើងម្ល៉េះ។ តើក្ដីសង្ឃឹមរបស់អ្នកធ្លាប់បោះពួយរត់ចោលអ្នក មែនទេ? ចូរដាក់ក្ដីសង្ឃឹមរបស់អ្នកនៅលើព្រះជាម្ចាស់។ ចរិតលក្ខណៈរបស់ព្រះអង្គគឺមិនផ្លាស់ប្រែសោះឡើយ ទោះបីជាយើងស្ថិតនៅក្នុងស្ថានភាពយ៉ាងវឹកវរនោះក្ដី។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More