ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
មានមនុស្សជាច្រើននឹងដាក់ទំនុកចិត្តរបស់ខ្លួននៅលើព្រះអម្ចាស់ ដូចជាអ្វី ដែល ស្ដេច ដាវីឌ បានថ្លែងចេញមក ក្នុងទីស្ងប់ស្ងៀមទាំងការនោះមានពេញដោយភាពអស្ចារ្យ ក្ដីស្រឡាញ់ និងសេចក្ដីពិតរបស់ព្រះអម្ចាស់ – ដែលព្រះអង្គជាក្ដីសង្ឃឹម ជាជំនួយ និងជាអ្នករំដោះរូបគាត់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងទាំង ២ នេះ ប្រហែលជាបានតាក់តែងឡើង នៅក្នុងអំឡុងពេលនៃការបះបោររបស់ ស្ដេច អាប់សាឡុម ក្នុងខណៈពេលដែល ស្ដេច ដាវីឌ កំពុងតែរងទុក្ខពីការវិនិច្ឆ័យទោសរបស់ព្រះ ចំពោះផលបាបដែលគាត់បានប្រព្រឹត្តជាមួយនឹង នាងបាតសេបា។ ចំពោះ ស្ដេច ដាវីឌ ការណ៍ទាំងឡាយដែលបានកើតឡើង ហាក់បីដូចជាអាក្រក់ទៅៗ។ ជំនួសដោយចិត្តធុញយ៉ាងសម្បា និងជាហេតុគួរឱ្យគាត់រអ៊ូរទាំ នោះ ស្ដេច ដាវីឌ ប្រឹងព្យាយាមនៅស្ងប់ស្ងាត់ទាំងស្រុង ដើម្បីធានាកុំឱ្យខ្លួនគាត់ប្រហែសទៅប្រព្រឹត្តអំពើបាបតទៅទៀត។ ចិត្តប្រឹងប្រែងព្យាយាមនៅស្ងប់ស្ងៀមរបស់គាត់ បានរងគ្រោះជាដំណំ ដោយព្រោះតែអារម្មណ៍ សំណួរ និងចិត្តសារភាពទាំងឡាយ បានផ្ទុះឡើង ឆ្ពោះទៅរកព្រះ។ សម្ពាធយ៉ាងធំធេងនេះ បាននាំឱ្យ ស្ដេច ដាវីឌ កាន់តែដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះ សម្រាប់រាល់គ្រប់អ្វីៗដែលព្រះអង្គបានធ្វើនាអតីតកាល ទាំងបណ្ដាលឱ្យគាត់កាន់តែយល់ ថាការថ្វាយបង្គំ នោះមានន័យពិសេសប៉ុណ្ណា។ គាត់ក៏មានទំនុកចិត្ត ថាអ្នកដទៃនឹងទុកចិត្តលើព្រះ នៅពេលដែលគាត់បានថ្លែងយ៉ាងឥតលាក់លៀមអំពីក្ដីស្រឡាញ់និងក្ដីមេត្តារបស់ព្រះ។ ព្រះជាម្ចាស់ដែលបានជួយដល់គាត់ នៅគ្រាអតីតកាល ក៏ជាព្រះដែលបានអនុញ្ញាតឱ្យមានស្ថានភាពបច្ចុប្បន្នកាលនេះកើតឡើង។ រាល់គ្រប់ទាំងសេចក្ដីសង្ឃឹមសម្រាប់ការប្រោសលោះរបស់គាត់ គឺស្ថិតនៅលើព្រះជាម្ចាស់។
តើខ្ញុំត្រូវឆ្លើយតបដោយរបៀបណា?
ជារឿយៗ យើងតែងចង់នៅស្ងៀមចំពោះរឿងអ្វីសំខាន់។ ភាពរអ៊ូរទាំ និងអារម្មណ៍អវិជ្ជមានតែងបង្ហូរចេញពីខ្លួនយើង ប្រៀបបានដូចជាបំពង់ពន្លត់អគ្គីភ័យ ទាំងចិត្តចេះសរសើរតម្កើងដល់ព្រះ នៅផ្អាប់យ៉ាងតឹងណែនក្នុងធុង។ ប្រសិនបើយើងពិតជាស្មោះត្រង់ចំពោះការគិតថាហេតុអ្វីបានជាមានរឿងមិនគាប់គួរកើតឡើង នោះយើងប្រហែលជាត្រូវទទួលស្គាល់ថាយើងធ្លាប់ផ្ដោតចិត្តតែទៅលើរឿងអាក្រក់ៗ ដែលកើតមានឡើង ជាជាងសម្លឹងមើលឃើញពីក្ដីស្រឡាញ់និងក្ដីមេត្តាករុណារបស់ព្រះ។ នៅក្នុងសប្ដាហ៍នេះ តើអ្នកបានលើកឡើងពីរឿងរ៉ាវអ្វីខ្លះ? តើពាក្យពេចន៍របស់អ្នកបាននាំឱ្យមនុស្សមកកៀកជិតចំពោះព្រះគ្រីស្ទ ឬក៏ជាទង្វើដែលនាំឱ្យគេទៅប្រព្រឹត្តបាប? ចូរកុំចាំទម្រាំដល់ស្ថានភាពបច្ចុប្បន្នរបស់អ្នកបានល្អប្រសើរ ទើបអ្នកចេះថ្វាយការសរសើរនិងការថ្វាយបង្គំយ៉ាងអស់ពីចិត្តរបស់អ្នកនោះឡើយ។ ការនឹករឭកពីរាល់គ្រប់ទាំងអ្វីៗដែលព្រះបានធ្វើ តាំងពីអតីតកាល នោះនឹងនាំឱ្យអ្នកសម្លឹងមើលឃើញពីរឿងរ៉ាវ ដែលបានកើតឡើងទាំងប៉ុន្មាន នៅក្នុងស្ថានភាពល្អប្រសើរ ហើយឱ្យអ្នកមានទំនុកចិត្ត ថាព្រះនឹងអាចធ្វើអ្វីខ្លះបាន នាពេលបច្ចុប្បន្ននោះវិញ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More