ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ដាវីឌបានលើកសរសើរតម្កើងសម្រាប់ភាពស្មោះត្រង់និងក្ដីស្រឡាញ់នៃព្រះ នៅកណ្ដាលទីមានទុក្ខលំបាករបស់គាត់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងនេះ ដូចជាមិនច្បាស់ថា ដាវីឌ បានតាក់តែងនៅពេលណានោះទេ ប៉ុន្តែយើងដឹងជាក់ច្បាស់ពីស្ថានភាពទាំងឡាយរបស់គាត់។ ខ្មាំងសត្រូវបាននៅព័ទ្ធជុំជិតគាត់ ហើយគាត់នៅឃ្លាតឆ្ងាយពីក្រុងយេរូសាឡឹម ដែលទីកន្លែងគាត់កំពុងរស់នៅមានពោរពេញទៅដោយព្រះក្លែងក្លាយ។ តែទោះជាយ៉ាងនេះក្ដី នៅកណ្ដាលទីមានទុក្ខលំបាករបស់គាត់ នោះដំណើរខាងឯវិញ្ញាណរបស់ ដាវីឌ មិនត្រូវបានរងការរំខានឡើយ។ ក្ដីស្រឡាញ់មិនឈប់ឈរនៃព្រះ នៅក្នុងគ្រាដ៏លំបាក បានផ្ដល់ឱ្យគាត់នូវកម្លាំង ហើយនិងការលើកទឹកចិត្ត ដើម្បីឱ្យគាត់នៅតែបន្តថ្វាយបង្គំព្រះជាម្ចាស់ អស់ពីចិត្តនិងដួងព្រលឹងរបស់គាត់។ ស្ថានភាពទាំងឡាយរបស់គាត់ មិនបានបង្វែរនូវគោលបំណងដែលព្រះមានសម្រាប់ជីវិតរបស់គាត់នោះទេ ប៉ុន្តែការទាំងនោះបានផ្ដល់ឱ្យគាត់នូវហេតុផលកាន់តែធំធេងជាងមុន ដើម្បីលើកសរសើរតម្កើងដល់ព្រះ នៅពីមុខស្ដេច និងរូបព្រះទាំងឡាយ ថែមទៀត។ ទុក្ខលំបាកដែលកកើតមានឡើងជាច្រើនរបស់ ដាវីឌ បានពង្រឹកដល់ការយល់ដឹងរបស់គាត់ ចំពោះភាពស្មោះត្រង់ ក្ដីមេត្តា ភាពបរិសុទ្ធ និងក្ដីស្រឡាញ់នៃព្រះ ឱ្យកាន់តែធំឡើងៗ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ទុក្ខលំបាកនៃជីវិតនោះពិតជាលំបាកមែន។ តែទោះជាយ៉ាងនេះក្ដី ការអស់ទាំងនោះ មិនគួរប៉ះពាល់យើងក្នុងភាពអវិជ្ជមានឡើយ។ បើមែន ដំណើររឿងរដិបរដុបទាំងឡាយ គួរតែផ្ដល់ឱ្យយើងនូវឱកាសកាន់តែប្រសើរជាងមុន ដើម្បីឱ្យយើងអាចយល់ដឹងពីចរិតលក្ខណៈនៃព្រះថែមទៀត។ ក្នុងជីវិតរបស់អ្នកផ្ទាល់ ការទទួលបានពីបទពិសោធន៍នៃការថែទាំពីព្រះហស្ដនៃព្រះ នៅលើជីវិតរបស់អ្នក នោះគឺពិតជាមានលក្ខណៈផ្សេង ពីការអានសៀវភៅ ឬអត្ថបទអំពីព្រះគុណ និងក្ដីមេត្តារបស់ព្រះ ឬស្ដាប់ពីរឿងរ៉ាវដែលមិត្តរបស់អ្នកប្រាប់ពីភាពស្មោះត្រង់របស់ព្រះ នោះទៅទៀត។ តើមានស្ថានភាពលំបាកណាខ្លះ ដែលអ្នកកំពុងតែជួបប្រទះនៅថ្ងៃនេះ? តើអ្នកបានអនុញ្ញាតឱ្យវារំខានដល់ការថ្វាយបង្គំ ឬការដើររបស់អ្នកជាមួយនឹងព្រះដែរឬទេ? អ្វីដែលអ្នកត្រូវការ នោះគឺជាទស្សនៈគិតមួយជ្រុងផ្សេងទៀត។ ចូរបញ្ឈប់ការសម្លឹងមើលតែទៅរឿងអវិជ្ជមាន ហើយចូរមើលពីព្រះហស្ដពេញដោយក្ដីស្រឡាញ់និងស្មោះត្រង់របស់ព្រះនោះវិញ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More