ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 98 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ក្នុងខណៈពេលដែលកវីទំនុកតម្កើងយំសោក នោះពួកអ្នកចាប់ចងគាត់ ដែលជាពួកសាសន៍បាប៊ីឡូន បានទាមទារឱ្យពួកគាត់ច្រៀងចម្រៀងនៃក្រុងស៊ីយ៉ូន។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ពាក្យពេចន៍នៃទំនុកតម្កើងនេះ ត្រូវបានតាក់តែងឡើង ចេញមកពីដួងចិត្តដែលខ្ទេចខ្ទាំ នៅក្នុងខណៈពេលដែលប្រជារាស្រ្តអ៊ីស្រាអែលស្ថិតនៅក្នុងភាពជាឈ្លើយ។ វាជារឿងសំខាន់ក្នុងការឱ្យយើងនឹកចាំ ថាព្រះបានអនុញ្ញាតឱ្យអ្នកដទៃមកបណ្ដេញនិងជម្លៀសប្រជារាស្រ្តរបស់ព្រះអង្គ ចេញពីមាតុភូមិកំណើតរបស់ពួកគេ ដោយព្រោះតែពួកគេបានបដិសេធមិនព្រមសារភាពទោសកំហុស ម្ដងហើយម្ដងទៀត។ ហេតុដូច្នេះហើយបានជាកវីទំនុកតម្កើង គាត់ទន្ទឹងចង់បានយ៉ាងខ្លាំង ឱ្យគាត់ឆាប់បានទៅដល់ក្រុងយេរូសាឡឹម ដោយសារតែទីនោះជាទីក្រុងដ៏បរិសុទ្ធ ដែលជាកន្លែងព្រះគង់នៅ ឬក៏ដោយសារតែគាត់បាននឹកពីជីវិតពេញដោយបាបដែលគាត់ធ្លាប់បានប្រព្រឹត្តនៅទីនោះ? គាត់បានដាក់ពិនរបស់គាត់ចុះ រួចបដិសេធមិនព្រមច្រៀងតទៀត នៅរាល់ពេលណាដែលចម្រៀងស្ដីពីទីក្រុងស៊ីយ៉ូន បានរំឭកដល់គាត់ពីភាពស្មោះត្រង់នៃព្រះ ដែលសេចក្ដីនេះគួរបង្វែរចិត្តរបស់ពួកសាសន៍អ៊ីស្រាអែលឱ្យបែរមករកព្រះ ហើយគាត់បានមើលឃើញនឹងភ្នែកពីអ្វីដែលពួកអ្នកចាប់ចងបានសម្ដែង ដែលរូបពួកគេសុទ្ធតែជាមនុស្សគ្មានព្រះ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

វាពិតជាងាយណាស់ក្នុងការដែលយើងប្រឹងច្រៀងតាមអត្ថបទចម្រៀងសរសើរតម្កើង នៅពេលមានគេចាក់បទតាមវិទ្យុ នៅគ្រាដែលព្រះបានប្រទានព្រះពរមកដល់ជីវិតយើងយ៉ាងច្បាស់ គឺជាជាងពេលដែលយើងកំពុងតែជ្រួលជ្រាវជាមួយនឹងទុក្ខសោក ឬកំហឹង។ តើមានរឿងអ្វីមួយដែលបានលួចនូវអំណរចេញពីរូបអ្នកដែរឬទេ? ចូរកុំរង់ចាំរហូតដល់អ្នកមានអារម្មណ៍ល្អឡើងវិញ – ចូរស្ដាប់តន្រ្តី ដែលជួយរំឭកដល់អ្នកពីក្ដីស្រឡាញ់ និងក្ដីស្មោះត្រង់របស់ព្រះ នៅថ្ងៃនេះ ។ ប្រសិនបើសមត្ថភាពរបស់អ្នកក្នុងការសរសើរតម្កើងព្រះ វាអាស្រ័យទៅលើស្ថានភាពរបស់អ្នក នោះនឹងមានពេលជាច្រើន ដែលស្ថានភាពអស់ទាំងនោះ នឹងនាំឱ្យដួងចិត្តរបស់អ្នកទៅជាត្រជាក់។ ប្រសិនបើអំណររបស់អ្នកបានហូរហៀរដោយការស្គាល់ពីព្រះគ្រីស្ទ និងការរស់នៅដើម្បីធ្វើឱ្យព្រះអង្គគាប់ព្រះទ័យ នោះអ្នកនឹងតែងតែមានបទចម្រៀងសរសើរជានិច្ចនៅក្នុងដួងចិត្តរបស់អ្នក (កិច្ចការ ១៦៖២៥)។ អ្នកនឹងបានក្លាយទៅជាប្រភពលើកទឹកចិត្តទៅដល់អស់អ្នកជឿដទៃផ្សេងទៀត ហើយនឹងបានក្លាយទៅជាទីបន្ទាល់ដ៏មានអំណាច ទៅដល់អស់អ្នកដែលមិនទាន់បានស្គាល់ពីព្រះគ្រីស្ទផងដែរ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org