ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ទោះបីជាកវីទំនុកតម្កើងត្រូវរងការបៀតបៀន ដោយគ្មានហេតុផល នោះគាត់នៅស្វែងរកឃើញភាពសុខសាន្តនៅក្នុងក្រឹត្យវិន័យរបស់ព្រះ។ គាត់បានទូលសូមព្រះឱ្យស្ដាប់ពីការទូលអង្វររបស់គាត់ ដើម្បីឱ្យគាត់អាចច្រៀងសរសើរតម្កើងពីបទបញ្ញត្តិដ៏សុចរិតរបស់ព្រះ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ពេញមួយទំនុកតម្កើង ១១៩ សេចក្ដីថ្លែង និងសំណូមពររបស់កវី នោះសុទ្ធតែមានលក្ខណៈដូចគ្នា។ គាត់បានស្រឡាញ់ បានទុកចិត្ត និងបានស្ដាប់បង្គាប់ព្រះបន្ទូលព្រះ។ គាត់បានរងការទាស់ប្រឆាំងពីអស់អ្នកដែលមិនអើពើចំពោះព្រះបន្ទូលព្រះ។ គាត់បានទូលសុំព្រះឱ្យមានការប្រោសលោះ ហើយបានលើកសរសើរតម្កើងព្រះ ទោះជាមានរឿងអ្វីក៏ដោយ។ នៅចំកណ្ដាលភាពវឹកវរ និងដោយឡែកពីការបៀតបៀន កវីទំនុកតម្កើងនៅតែបានតាំងចិត្តរស់នៅ ដោយការស្ដាប់បង្គាប់ ដោយការតយុទ្ធក្នុងសេចក្ដីអធិស្ឋាន និងដោយការបន្តសរសើរតម្កើងព្រះជានិច្ច។ ក្ដីសុខសាន្ត និងអំណរត្រូវបានរកឃើញដោយការយល់ដឹង និងការស្រឡាញ់ចំពោះព្រះបន្ទូលព្រះ លើសពីអ្វីៗដែលមនុស្សអាចជ្រាបនិងយល់ដឹងយ៉ាងជាក់ច្បាស់ – ព្រោះការនោះគឺលើសពីធម្មជាតិទៅទៀត។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
របៀបនៃការប្រព្រឹត្តរបស់យើង ក្នុងនាមជាអ្នកចូលរួមក្រុមជំនុំ និងជាអ្នកដើរតាមព្រះគ្រីស្ទ នោះគឺត្រូវចេះហ៊ានសួរពីមិត្ត និងសមាជិកក្រុមតូចរបស់យើង ដើម្បីឱ្យពួកគាត់អធិស្ឋានសម្រាប់ពួកយើង នៅពេលណាដែលអ្វីៗវាពិបាក រួចហើយយើងចេះថ្វាយការសរសើរតម្កើងដល់ព្រះ នៅពេលដែលការនេះបានដោះស្រាយរួចហើយ។ នៅក្នុងពេលវេលាកំពុងរង់ចាំនៅឡើយ ជារឿយៗ យើងតែងមានភិរុទ្ធភាព (ចិត្តជាប់មានទោស) ដោយរឿងព្រួយបារម្ភ ឬប្រឹងប្រើអ្នកដទៃ ជាជាងខំតយុទ្ធក្នុងសេចក្ដីអធិស្ឋាន។ តើនៅក្នុងស្ថានភាពណា ដែលអ្នកសម្គាល់ឃើញថាខ្លួនអ្នកកំពុងតែស្រែកអង្វររកជំនួយ ដូចកវីទំនុកតម្កើង នៅក្នុងមេរៀនដែលយើងបានសិក្សាក្នុងទំនុកតម្កើង ១១៩? តើអ្នកនឹងប្រព្រឹត្តតាមគំរូរបស់គាត់ ក្នុងការរស់នៅដោយស្ដាប់បង្គាប់ ចេះតយុទ្ធក្នុងសេចក្ដីអធិស្ឋាន ហើយនិងបន្តសរសើរតម្កើងព្រះ – ដោយមិនគិតពីអ្វីដែលអ្នកកំពុងតែជួបប្រទះ និងរយៈពេលយូរប៉ុណ្ណា ដែលអ្នកនៅរង់ចាំឱ្យព្រះធ្វើការអ្វីមួយ ដែរឬទេ? ស្ថានភាពទាំងឡាយរបស់អ្នកអាចជំរុញឱ្យអ្នកចូលកាន់តែជ្រៅទៅក្នុងព្រះបន្ទូលព្រះ ជាជាងពេលណាៗទាំងអស់ដែលអ្នកធ្លាប់បានឆ្លងកាត់ ដោយផ្ដល់ដល់អ្នកនូវសេចក្ដីស្រឡាញ់យ៉ាងខ្លាំងក្រៃចំពោះអត្ថបទព្រះគម្ពីរ និងផ្គត់ផ្គង់ដល់អ្នកនូវភាពសុខសាន្តនិងអំណរលើសពីធម្មជាតិ។ ចូរកុំឈប់អធិស្ឋានទៅព្រះ និងស្ដាប់បង្គាប់ព្រះបន្ទូលព្រះនោះឡើយ។ ចូរកុំនៅរង់ចាំទាល់តែអ្វីៗបានល្អប្រសើរ ទើបអ្នកថ្វាយការសរសើរតម្កើងដល់ព្រះនោះអី។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









