ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 87 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

អស់អ្នកដែលសញ្ជឹងគិតពីព្រះបន្ទូលព្រះ និងរស់នៅស្របតាមក្រឹត្យវិន័យរបស់ព្រះបន្ទូល នោះនឹងស្វែងរកឃើញទីប្រឹក្សា កម្លាំង អំណរ និងសេរីភាព។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ខ្លឹមសារសំខាន់ចម្បងរបស់ ទំនុកតម្កើង ១១៩ ដែលជាទំនុកតម្កើង និងជាសេចក្ដីអធិស្ឋានយ៉ាងវែង នោះគឺជាព្រះបន្ទូលនៃព្រះ។ ទំនុកតម្កើងដែលភ្ជាប់មកជាមួយខ្លឹមសារដើមនេះ ប្រើពាក្យកាព្យចំនួន ៨ ជួរ សម្រាប់អក្សរទាំង ២២ តួរ នៅក្នុងភាសាហេព្រើរ ដើម្បីលើកតម្កើងនូវអត្ថបទព្រះគម្ពីរ។ ពាក្យន័យដូចគ្នា នឹងពាក្យ ព្រះបន្ទូលព្រះ នៅក្នុងអត្ថបទនៅថ្ងៃនេះ នោះមានដូចជា៖ ច្បាប់ ក្រឹត្យវិន័យ ព្រះឱវាទ បទបញ្ជា និងសេចក្ដីបង្គាប់។ ពាក្យទាំងនេះបង្ហាញចេញពីចំណុចផ្សេងៗពីគ្នានៃព្រះបន្ទូលរបស់ព្រះ។ ថែមពីនេះ មានចរន្តពីរបីនៃការធ្វើការរបស់ព្រះ នៅក្នុងជីវិតរបស់អ្នកជឿ ដែលត្រូវលើកឡើងមកនិយាយ នោះគឺជា ការលាងសម្អាត ការណែនាំ ការពង្រឹង និងការការពារ។ ក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់កវីទំនុកតម្កើងចំពោះច្បាប់របស់ព្រះ បានដឹកនាំឱ្យគាត់ហ៊ានប្ដេជ្ញាចិត្ត ឱ្យរូបគាត់យកព្រះបន្ទូលទាំងប៉ុន្មានយកទៅដាក់ក្នុងចិត្ត។ គាត់ពុំរកឃើញថាព្រះបន្ទូលព្រះ ជាសេចក្ដីបង្ខិតបង្ខាំងនោះទេ។ តែជួសវិញ ព្រះបន្ទូលផ្ដល់មកនូវសេរីភាពដល់ជីវិតរស់នៅ ដោយកុំឱ្យយើងមានវិប្បដិសារី និងបាននៅជាប្រភពនៃអំណរបន្តទៅមុខទៀត។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ជារឿយៗ មានមនុស្សគេតែងតែមើលទៅកាន់ព្រះគម្ពីរថាជាសៀវភៅមួយ ដែលដាក់កំហិតទៅលើសេរីភាពរបស់ពួកគេ ដោយមិនអនុញ្ញាតឱ្យពួកគេធ្វើតាមអ្វីដែលពួកគេប៉ងប្រាថ្នាចង់ធ្វើនោះឡើយ។ ប៉ុន្តែអ្វីមួយ ដែលអត្ថបទគម្ពីរឃាត់ឃាំង ឬកំណត់មិនឱ្យប្រព្រឹត្ត នោះគឺជាទង្វើបាបតែប៉ុណ្ណោះ។ វាគឺជាទង្វើបាប ដោយរួមមានទាំងលទ្ធផលនិងកំហុសដក់ជាប់ក្នុងចិត្តតែប៉ុណ្ណោះ ដែលឃុំរូបយើងឱ្យនៅជាប់នោះ (២ ពេត្រុស ២៖១៩)។ ព្រះបន្ទូលព្រះគឺជាផែនទីឱ្យយើងដើរទៅរកជីវិតដែលមានន័យ និងឱ្យមានគ្រឹះយ៉ាងរឹងមាំ ដើម្បីឱ្យយើងអាចកសាងជីវិតមួយ ដែលមានសេរីភាពចេញពីវិប្បដិសារី។ តើអ្នកបានព្រមព្រៀងនិងតាំងចិត្ត ក្នុងការដើរតាមមាគ៌ារបស់ព្រះ ហើយឬនៅ? ចូរប្ដេជ្ញាចិត្ត ដើម្បីអានព្រះគម្ពីរជាប្រចាំថ្ងៃ រួចហើយចូរសញ្ជឹងគិតថាព្រះបន្ទូលនោះ មានន័យយ៉ាងណា និងគិតពីរបៀបដែលអ្នកគួរតែឆ្លើយតប ចំពោះសេចក្ដីព្រមាន និងសេចក្ដីណែនាំទាំងប៉ុន្មាន នោះវិញ។ ចូរទូលសូមព្រះ ឱ្យអ្នកមានចិត្តឆេះឆួលចំពោះព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះបន្ទូលព្រះគឺជាសេចក្ដីពិត ដែលប្រទានឱ្យអ្នកមានសេរីភាពដល់ដួងព្រលឹង (យ៉ូហាន ៨៖៣២)។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org