ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
កវីទំនុកតម្កើងស្រែកថ្ងូរទាំងឈឺចុកចាប់ ដោយទូលអង្វរដល់ព្រះ សូមព្រះអង្គស្ដាប់នូវពាក្យអធិស្ឋាន និងសម្រែកសុំជំនួយរបស់គាត់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
កវីនិពន្ធទំនុកតម្កើង ១០២ ត្រូវបានលេបត្របាក់ដោយទុក្ខសោកយ៉ាងក្រៀមក្រំ រហូតដល់ថ្នាក់គាត់លែងអាចបន្តទៅមុខរួច។ គាត់ធ្លាប់បានគិតថាព្រះប្រហែលជាបោះបង់ចោលរូបគាត់ហើយ។ ប៉ុន្តែនៅក្នុងភាពឈឺចាប់ នោះគាត់បានចាប់ផ្ដើមផ្ដោតចិត្តទៅលើព្រះ៖ គឺផ្តោតទៅលើ ចរិតលក្ខណៈរបស់ព្រះ ភាពជាម្ចាស់គ្រប់គ្រង និងក្ដីសង្ឃឹមដែលព្រះនឹងចាក់បង្ហូរនៅលើទុក្ខវេទនារបស់គាត់។ បន្ទាប់មក គាត់បានរំឭកដល់ខ្លួនឯង ថាមានអ្នកដទៃផ្សេងទៀត កំពុងតែសម្លឹងមើលចំពោះការឆ្លើយតបរបស់គាត់។ គាត់បានសម្លឹងមើលទៅកាន់សតវត្សនៃជំនាន់មនុស្សជាច្រើន ដែលគេធ្លាប់បានដឹងនិងទទួលស្គាល់ថាព្រះធ្លាប់ស្មោះត្រង់យ៉ាងណា នៅក្នុងគ្រាអតីតកាល និងបច្ចុប្បន្នកាល។ ហើយគាត់ជឿថាព្រះនៅតែបន្តស្មោះត្រង់ នាពេលអនាគតនោះផងដែរ។ បន្តិចម្ដងៗ គាត់បានត្រឡប់ចូលទៅក្នុងសភាពនៃការសរសើរតម្កើងព្រះ ទាំងបញ្ចប់នៅក្នុងសេចក្ដីប្រកាសទៅកាន់ជំនាន់ក្រោយៗ ថាព្រះជាម្ចាស់ គឺជាព្រះដ៏សែនល្អ!
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
តើអ្នក – ដូចជាកវីនិពន្ធនៃទំនុកតម្កើង ១០២ – ស្វែងរកឃើញថាខ្លួនឯងស្ថិតនៅក្នុងគ្រាដ៏ខ្មៅងងឹត កំពុងតែរស់នៅក្នុងវិបត្តិដែលនាំឱ្យអ្នកអស់កម្លាំង នឿយណាយ ដែរឬទេ? ដោយហេតុនេះ អ្នកប្រហែលជាគ្មានសល់កម្លាំងអ្វី ដើម្បីលើកសរសើរតម្កើងដល់ព្រះ សម្រាប់ភាពសប្បុរស និងភាពស្មោះត្រង់របស់ព្រះអង្គនោះទេ។ តែយ៉ាងណាមិញ ក្នុងខណៈពេលដែលអ្នកពិចារណាអំពីចរិតលក្ខណៈនៃព្រះ នោះសិរីរុងរឿងនៃព្រះ នឹងចាប់ផ្ដើមបំពេញរូបអង្គរបស់អ្នក ដើម្បីឱ្យអ្នកអាចផ្ដោតទៅលើខ្លួនអ្នក រួចបន្តិចម្ដងៗ អ្នកនឹងបែរទៅជាថ្វាយការសរសេរតម្កើងដល់ព្រះ នៅក្នុងរូបកាយខាងក្រៅរបស់អ្នកជាក់ជាមិនខាន។ ការសរសើរតម្កើងគឺជាជម្រើស។ ក្នុងខណៈពេលដែលអ្នករស់នៅចំពោះមុខក្រុមគ្រួសារ មិត្តភក្តិ និងអ្នករួមការងារ នោះចូរចងចាំថាពួកគេកំពុងតែសម្លឹងមើលមករូបអ្នក ដោយគិតថាអ្នកកំពុងតែព្រួយបារម្ភឬក៏កំពុងតែថ្វាយបង្គំ ស្ដាយស្រណោះឬសរសើរតម្កើង ច្រៀងសរសើរឬយំសោក។ ចូរជ្រើសរើសនៅថ្ងៃនេះ ថាអ្នកនឹងសរសើរតម្កើងដល់ព្រះ សម្រាប់រាល់គ្រប់អ្វីៗដែលព្រះកំពុងតែធ្វើ ហើយនឹងធ្វើនៅក្នុងជីវិតរបស់អ្នក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









