ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
អស់អ្នកដែលដឹងថាព្រះ ជាព្រះអាទិករ នោះគេអាចលើកសរសើរតម្កើងពីសេចក្ដីសប្បុរស ក្ដីស្រឡាញ់ និងភាពស្មោះត្រង់របស់ព្រះអង្គ។ ដាវីឌ បានច្រៀងពីក្ដីស្រឡាញ់ និងភាពយុត្តិធម៌របស់ព្រះ ហើយបន្ទាប់មក គាត់បានសន្យាថាគាត់នឹងប្រឹងប្រព្រឹត្តរាល់ទង្វើទាំងឡាយរបស់គាត់ ដោយគ្មានលាក់នូវបំណងអាក្រក់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ប្រជារាស្រ្តនៃព្រះ គួរតែមានដួងចិត្តពោរពេញដោយអំណរ នៅពេលដែលពួកគេថ្វាយបង្គំព្រះ។ ព្រះអង្គជាព្រះគ្រងរាជ្យ និងជាព្រះអាទិករ ដែលបានផ្គត់ផ្គង់រាល់គ្រប់អ្វីៗទាំងអស់ដល់តម្រូវការរបស់ប្រជារាស្រ្តរបស់ព្រះអង្គ។ ក្នុងចិត្តយ៉ាងជ្រួលជ្រាប មានពេញដោយការដឹងគុណសម្រាប់សេចក្ដីសប្បុរស ក្ដីស្រឡាញ់យ៉ាងឋិតថេរ និងពេញដោយភាពជាម្ចាស់ការ នោះការយល់ដឹងរបស់កវីទំនុកតម្កើងចំពោះព្រះ ក៏បានចម្រើនឡើងកាន់តែខ្លាំងឡើងៗ។ ជាលទ្ធផល ក្ដីប៉ងប្រាថ្នារបស់គាត់ សម្រាប់ការប្រព្រឹត្តរាល់អ្វីៗ ដើម្បីឱ្យព្រះសព្វព្រះទ័យក្នុងជីវិត នោះក៏បានក្លាយទៅជាសម្រែកនៃដួងចិត្តរបស់គាត់ផង។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
អ្នកជឿព្រះនាពេលសព្វថ្ងៃនេះ អាចចូលទៅក្នុងព្រះវត្តមាននៃព្រះ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ក្នុងខណៈពេលដែលអ្នកខិតចូលទៅជិតព្រះនៅថ្ងៃនេះ ចូរបង្ហាញចេញនូវការសរសើរតម្កើង ដោយរាយនាមពីចរិតលក្ខណៈជាក់លាក់ (ដូចជា ភាពសប្បុរស ក្ដីស្រឡាញ់ ភាពបរិសុទ្ធ និងសេចក្ដីស្មោះត្រង់របស់ព្រះអង្គ) ដែលទង្វើនេះ គឺជាសេចក្ដីប្រកាសថាព្រះទ្រង់ជានរណា។ ការសរសើរតម្កើងព្រះ ដោយដួងចិត្តរបស់អ្នក នោះបង្កើតចិត្តប៉ងប្រាថ្នា ដើម្បីឱ្យអ្នកប្រព្រឹត្តអ្វីដែលព្រះសព្វព្រះទ័យ នៅក្នុងរាល់គ្រប់ផ្នែកទាំងឡាយនៃជីវិតរបស់អ្នក។ ក្នុងខណៈពេលដែលអ្នកគិតពិចារណាអំពីភាពបរិសុទ្ធរបស់ព្រះ តើអ្នកស្វែងរកឃើញថាអ្នកមានចិត្តចង់រស់នៅក្នុងជីវិតដែលបរិសុទ្ធ (១ ពេត្រុស ១៖១៥-១៦) ដែរឬទេ? តើមានកត្តាអ្វីដែលកំពុងតែអូសទាញរូបអ្នកឱ្យចេញពីដួងចិត្ត ដែលដាក់ព្រះនៅត្រង់ចំណុចកណ្ដាលនៃជីវិតនោះ? រាល់គ្រប់អ្វីៗដែលជាចម្រើសមិនគោរពកោតខ្លាចព្រះ ដែលមាននៅក្នុងការកម្សាន្តអារម្មណ៍ ឬទំនោរចង់និយាយដើមអ្នកដទៃ នោះនឹងរារាំងសមត្ថភាព មិនឱ្យអ្នកថ្វាយការសរសើរតម្កើង និងថ្វាយព្រះកិត្តិនាមទៅដល់ព្រះ។ ចូរឈប់ធ្វើអ្វីៗនាពេលឥឡូវនេះ ដើម្បីត្រួតពិនិត្យមើលរូបខ្លួនអ្នកផ្ទាល់ ថាមានផ្នែកណាខ្លះនៃជីវិតរបស់អ្នកដែលត្រូវការព្រះ ដើម្បីសូមព្រះអង្គជួយលាងជម្រះសម្អាតផ្នែកអស់ទាំងនោះ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









