ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ព្រះអម្ចាស់ទ្រង់ល្អ! ក្ដីមេត្តារបស់ព្រះអង្គនៅស្ថិតស្ថេរជាដរាប។ អស់អ្នកដែលបានការសង្គ្រោះក្នុងព្រះអម្ចាស់ គួរតែថ្វាយការអរព្រះគុណសម្រាប់ក្ដីស្រឡាញ់មិនចេះរីងស្ងួត និងទង្វើដ៏អស្ចារ្យរបស់ព្រះ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
កវីនិពន្ធបានរៀបរាប់ពីទង្វើយ៉ាងប្រពៃរបស់ព្រះ សម្រាប់ប្រជារាស្រ្តដែលទទួលបានការប្រោសលោះពីព្រះ។ ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់នៅក្នុងគ្រប់ស្ថានភាពដែលនាំឱ្យយើងព្រួយភ័យទាំងឡាយ។ ដោយហេតុនេះ ពួកគេនៅតែមិនព្រមឈប់ថ្វាយការអរព្រះគុណដល់ព្រះ និងលើកសរសើរតម្កើងដល់ព្រះអង្គ ឬប្រាប់ដល់មនុស្សដទៃអំពីក្ដីស្រឡាញ់ដែលមិនចេះរីងស្ងួតរបស់ព្រះនោះឡើយដែរ។ ប្រជារាស្រ្តអ៊ីស្រាអែលត្រូវការការរំឭក ឱ្យពួកគេនៅចេះថ្វាយការដឹងគុណ ដែលព្រះបានធ្វើកិច្ចអន្តរាគមន៍នៅក្នុងបទពិសោធន៍ទាំងឡាយនៃជីវិតរបស់ពួកគេ។ ព្រះអង្គបានធ្វើការនៅក្នុងស្ថានភាពទាំងឡាយរបស់បុត្រធីតារបស់ព្រះអង្គ ដើម្បីសម្រេចនូវគម្រោងផែនការរបស់ព្រះអង្គនៅក្នុងជីវិតរបស់ពួកគេ។ ការទទួលដឹងពីក្ដីស្រឡាញ់របស់ព្រះ ដោយរួមជាមួយនឹងដួងចិត្តនៃការដឹងគុណ នោះគឺជាសញ្ញានៃប្រាជ្ញា។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
ព្រះជាម្ចាស់យកចិត្តទុកដាក់ចំពោះចំណុចលម្អិតទាំងឡាយដែលមាននៅក្នុងជីវិតរបស់អ្នក។ ប៉ុន្តែនេះមិនមែនមានន័យថាជីវិតរបស់អ្នកពុំមានវិបត្តិបញ្ហានោះឡើយ ដ្បិតព្រះជាម្ចាស់អាចប្រើប្រាស់រាល់គ្រប់ស្ថានភាពនីមួយៗ – មិនថាវាលំបាកយ៉ាងណានោះទេ – ដើម្បីសម្រេចគោលបំណងរបស់ព្រះ នៅក្នុងនិងតាមរយៈជីវិតរបស់អ្នក។ តាមរយៈទុក្ខវេទនា ព្រះអម្ចាស់អាចបង្កើនជំនឿរបស់អ្នក ឱ្យអ្នកនៅបន្តពឹងអាងលើព្រះអង្គ ហើយនិងចេះថ្វាយការអរព្រះគុណ សម្រាប់ការរួមដំណើររបស់ព្រះអង្គ ក្នុងស្ថានភាពរបស់អ្នក។ តើនៅក្នុងស្ថានភាពណាខ្លះ ដែលអ្នកបានមើលឃើញពីកិច្ចអន្តរាគមន៍របស់ព្រះ? តើព្រះជាម្ចាស់បានផ្គត់ផ្គង់ដល់អ្នកនូវអ្វីខ្លះ នៅក្នុងសប្ដាហ៍នេះ? ចូរចំណាយពេលនៅថ្ងៃនេះ ដើម្បីអរគុណព្រះ រួចហើយប្រាប់ទៅដល់នរណាម្នាក់ផ្សេងទៀត ថាក្ដីស្រឡាញ់ដ៏អស្ចារ្យនៃព្រះ នោះមានន័យយ៉ាងណាចំពោះរូបអ្នក។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More









