ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 70 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

មនុស្សឆោតល្ងង់ពុំអាចជញ្ជឹងគិតដល់ចិត្តគំនិតរបស់ព្រះដ៏ខ្ពង់ខ្ពស់បានឡើយ ប៉ុន្តែចំពោះមនុស្សសុចរិត គេសរសើរតម្កើងពីក្ដីស្រឡាញ់និងភាពស្មោះត្រង់របស់ព្រះ។ ព្រះអង្គគ្រងរាជ្យក្នុងសិរីរុងរឿង អំណាចចេស្ដា និងភាពបរិសុទ្ធយ៉ាងអស់កល្បជានិច្ច។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ប្រៀបដូចជាការដុតថ្វាយយញ្ញបូជា ដែលបានរៀបចំនៅថ្ងៃសប្ប័ទ នោះប្រជារាស្រ្តនៃព្រះ ត្រូវបានរំឭកពីភាពរុងរឿងនិងភាពបរិសុទ្ធនៃព្រះ ដោយតាមទង្វើគាប់គួរ គ្រានេះបានបណ្ដាលឱ្យពួកគេច្រៀងសរសើរតម្កើងព្រះ ទាំងប្រកាសពីភាពដ៏អស្ចារ្យនៃព្រះ ហើយនិងពិចារណាគិតពីរាល់អ្វីៗដែលព្រះអង្គបានធ្វើជំនួសពួកគេផង។ មានកិច្ចការខ្លះរបស់ព្រះ ដែលធ្វើឱ្យមនុស្សពិបាកយល់ ប៉ុន្តែប្រសិនបើពួកគេអាចឈ្វេងយល់ពីព្រះយ៉ាងពេញលេញ នោះព្រះអង្គក៏ពុំអាចជាព្រះដែលគ្មានដែនកំណត់ នៅអស់កល្បជានិច្ច ប្រកបដោយគ្រប់ព្រះចេស្ដា ដែលជាព្រះពួកគេគួរថ្វាយបង្គំនោះដែរ។ ដោយសារតែព្រះទ័យនិងគំនិតរបស់ព្រះពិតជាអស្ចារ្យជាងមនុស្សលោក នោះប្រជារាស្រ្តនៃព្រះ អាចដាក់ជីវិតរបស់ពួកគេទៅក្នុងព្រះហស្ដប្រកបដោយក្ដីស្រឡាញ់ នៅពេលដែលពួកគេត្រូវចាប់ផ្ដើមថ្ងៃនីមួយៗរបស់ខ្លួន។ ហើយគេអាចសម្លឹងមើលទៅកាន់ភាពស្មោះត្រង់នៃព្រះ ក្នុងខណៈពេលថ្ងៃនីមួយៗរបស់ខ្លួន នឹងត្រូវបញ្ចប់ផងដែរ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

មានពេលខ្លះ មាគ៌ានិងគោលបំណងរបស់ព្រះ នោះពិតជាជាក់លាក់ ហើយមានពេលខ្លះទៀត យើងពិតជាពិបាកយល់ចំពោះរឿងទាំងប៉ុន្មានណាស់។ ហេតុអ្វីបានជាមនុស្សទៅថ្វាយបង្គំព្រះ (ក្លែងក្លាយ) ដែលគេអាចងាយយល់ធ្វើអ្វី? យើងអាចទុកចិត្តលើព្រះយ៉ាងជាក់ច្បាស់ ដោយសារតែចិត្តគំនិតរបស់ព្រះអង្គជ្រៅជាងយើង ហើយមាគ៌ារបស់ព្រះអង្គក៏ខ្ពង់ខ្ពស់ជាងយើងផង។ ចូរពិចារណាគិតអំពីទំហំនៃក្ដីស្រឡាញ់របស់ព្រះចំពោះរូបអ្នក (យ៉ូហាន ៣៖១៦) ហើយនេះក៏ដោយសារតែវាអាចក្លាយទៅជាទម្លាប់បែបធម្មជាតិ ដើម្បីឱ្យអ្នកអាចថ្វាយអ្វីគ្រប់យ៉ាងដែលអ្នកមានពីមួយថ្ងៃទៅមួយថ្ងៃ ទៅក្នុងព្រះហស្ដនៃព្រះ ជារៀងរាល់ព្រឹកផងដែរ។ ចូរសម្លឹងមើលពីព្រះហស្ដរបស់ព្រះ នៅក្នុងជីវិតរបស់អ្នក នៅថ្ងៃនេះ ដើម្បីឱ្យអ្នកអាចអរព្រះគុណដល់ព្រះអង្គ នៅគ្រាដែលថ្ងៃរបស់អ្នកបានមកដល់ទីបញ្ចប់។ ចូរសរសើរតម្កើងចំពោះភាពស្មោះត្រង់ និងក្ដីស្រឡាញ់របស់ព្រះ ទាំងទទួលស្គាល់ថាព្រះអង្គជានរណា ទោះបីជាអ្នកពុំយល់ពីគ្រប់ការទាំងឡាយនៃសកម្មភាពរបស់ព្រះក៏ដោយចុះ។

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org