ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 72 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ចូរច្រៀងដោយអំណរ ហើយឱនលំទោនចំពោះព្រះអម្ចាស់ ដោយថ្វាយការអរព្រះគុណ។ ចូរសរសើរតម្កើងព្រះនាមទ្រង់។ ចូរប្រកាសពីសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។ ចូរស្រែកប្រាប់ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ។ ហើយចូរថ្វាយបង្គំក្នុងទីដ៏រុងរឿងនៃភាពបរិសុទ្ធរបស់ព្រះអង្គ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើងនៅថ្ងៃនេះបរិយាយប្រាប់ពីលក្ខណៈពិតនៃការថ្វាយបង្គំព្រះ។ ប្រសិនបើប្រជាជាតិណាមានហេតុផលសមគួរដើម្បីច្រៀងដោយអំណរ ឬប្រកាសថាព្រះរបស់ខ្លួនសក្ដិសមនឹងទទួលបានការលើកតម្កើង នោះគឺជាប្រជាជាតិអ៊ីស្រាអែល។ តែទោះជាយ៉ាងនេះក្ដី ពីមួយគ្រាទៅមួយគ្រា ពួកគេនៅតែបន្តប្រព្រឹត្តបាបដដែលៗ ដូចបុព្វបុរសរបស់ពួកគេ ដោយពួកគេបានបែរទៅរកព្រះក្លែងក្លាយ ហើយបានដាក់ចិត្តខ្លួនឱ្យរឹងទទឹង ចំពោះព្រះអាទិករ និងអ្នកគង្វាលរបស់ពួកគេ។ ទោះបីជាពួកគេច្រៀងនូវពាក្យពេចន៍សរសើរតម្កើងជាប្រចាំនៅឯក្រុមជំនុំក្ដី ក៏ពួកគេពុំបានប្រព្រឹត្តតាមអ្វីដែលបទចម្រៀងនោះបានថ្លែងឡើយ – ដែលនោះប្រៀបបាននឹងការថ្វាយបង្គំដ៏ពិតចំពោះព្រះអម្ចាស់។ ចិត្តស្រទន់ចំពោះព្រះ នោះគឺជាផលបានមកពីការទទួលស្គាល់ពីភាពដ៏អស្ចារ្យនៃព្រះ ដោយការអរព្រះគុណព្រះជាប្រចាំ ទាំងបន្ទន់ចុះចូលចំពោះព្រះ និងសម្លឹងទៅកាន់ការយាងត្រឡប់មកវិញយ៉ាងជាក់របស់ព្រះអង្គ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ការចូលរួមថ្វាយបង្គំជារៀងរាល់សប្ដាហ៍ក្នុងវេនថ្វាយបង្គំនោះពិតជាល្អណាស់ ប៉ុន្តែវាមិនមែនមានន័យថាអ្នកពិតប្រាកដជាបានថ្វាយបង្គំព្រះនោះទេ។ ការថ្វាយបង្គំនោះគឺជារបៀបរស់នៅ ដែលមានដំណើរលើសពីការច្រៀងសរសើរនៅថ្ងៃអាទិត្យទៅទៀត។ វាតម្រូវឱ្យមានការសម្លឹងមើលទៅរកព្រះ ថាព្រះអង្គជានរណា ទោះបើព្រះអង្គបានអនុញ្ញាតឱ្យមានស្ថានភាពអ្វីកើតឡើងនៅក្នុងជីវិតរបស់អ្នកក៏ដោយ។ ប្រៀបដូចជាតិសាសន៍អ៊ីស្រាអែល យើងរស់នៅក្នុងព្រះពរនៃព្រះ ប៉ុន្តែជារឿយៗ យើងតែងគិតខ្លី ដោយឈប់បំពេញការបន្ទន់ខ្លួនចុះចូលចំពោះព្រះបន្ទូលរបស់ព្រះអង្គ។ នៅពេលណាដែលអ្នកមានអារម្មណ៍ថារឿងរ៉ាវយ៉ាងដូច្នេះកើតឡើង នោះចូរស្វែងរកហេតុផលដើម្បីអរព្រះគុណ និងសរសើរតម្កើងដល់ព្រះ ភ្លាមទៅ។ ក្នុងខណៈពេលដែលអ្នកបែរចិត្តគំនិតរបស់អ្នកទៅរកព្រះយេស៊ូ(វ) នៅគ្រាទាំងឡាយ នោះអ្នកនឹងទទួលបានការរំឭកថាការថ្វាយបង្គំព្រះ នោះជាហេតុផលដែលយើងមានជីវិតរស់នៅ ហើយវាជាការដ៏សំខាន់តែមួយប៉ុណ្ណោះ ដែលយើងនឹងធ្វើអស់កល្បជានិច្ច។ តើអ្នកនឹងទទួលយកការអញ្ជើញរបស់កវីទំនុកតម្កើង ដើម្បីថ្វាយបង្គំព្រះអម្ចាស់នៅថ្ងៃនេះ ដែរឬទេ?

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org