ព្រះអម្ចាស់ជាព្រះមហាក្សត្រ ប្រកបដោយភាពថ្កុំថ្កើងរុងរឿង ព្រះអម្ចាស់ប្រកបទៅដោយព្រះចេស្ដា ដូច្នេះ ផែនដីនឹងបានរឹងមាំឥតរង្គើសោះឡើយ។ បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរយ៉ាងមាំ តាំងពីដើមរៀងមក ព្រះអង្គមានព្រះជន្មគង់នៅ តាំងពីអស់កល្បជានិច្ច។ ឱព្រះអម្ចាស់អើយ មហាសាគរទាំងឡាយបន្លឺសំឡេងឡើង មហាសាគរទាំងឡាយបន្លឺសំឡេងឡើង យ៉ាងគគ្រឹកគគ្រេង។ ក៏ប៉ុន្តែ នៅស្ថានបរមសុខ ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គឧត្ដម ព្រះអង្គមានមហិទ្ធិឫទ្ធិខ្លាំង ជាងសំឡេងមហាសាគរ ព្រះអង្គមានបារមីខ្លាំងជាង រលកសមុទ្រទៅទៀត។ ឱព្រះអម្ចាស់អើយ ក្រឹត្យវិន័យរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវទាំងស្រុង ហើយព្រះដំណាក់របស់ព្រះអង្គជាកន្លែងដ៏វិសុទ្ធ អស់កល្បតរៀងទៅ។
អាន ទំនុកតម្កើង 93
ស្ដាប់នូវ ទំនុកតម្កើង 93
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 93:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ