ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 56 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ព្រះមហាក្សត្រនឹងវិនិច្ឆ័យប្រជារាស្រ្ដ ការពារពួកអ្នករងទុក្ខ គ្រប់គ្រងលើប្រជាជាតិ ប្រោសលោះអ្នកក្រខ្សត់ និងរំដោះពួកអ្នកដែលត្រូវបានគេគាបសង្កត់។ ព្រះនាមរបស់ព្រះអង្គនឹងគង់នៅជាដរាប ហើយព្រះអង្គនឹងប្រទានពរដល់អស់ប្រជាជាតិ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើងនេះ បានសន្មតថាតាក់តែងឡើងដោយ ព្រះបាទដាវីឌ សម្រាប់ជាសេចក្ដីអធិស្ឋានឱ្យ ព្រះបាទសាឡូម៉ូន ដែលជាអនាគតព្រះមហាក្សត្រនៃប្រជាជាតិអ៊ីស្រាអែល។ គាត់បានទូលសូមព្រះឱ្យប្រទានពរដល់កូនរបស់គាត់ ហើយឱ្យអាណាចក្ររបស់កូន បានប្រកបដោយភាពសុចរិតដែលបានមកពីស្ថានសួគ៌ ហើយនិងភាពយុត្តិធម៌។ រូបលក្ខណៈសម្បត្តិនៃសេចក្ដីអធិស្ឋានរបស់ ព្រះបាទដាវីឌ បានបរិយាយអំពីអ្នកគ្រប់គ្រងប្រកបដោយក្ដីសន្ដោសមេត្តា ដែលជាក្សត្រនាំមកនូវសន្តិសុខ និងភាពចម្រុងចម្រើនទៅដល់នគរ ហើយនិងផែនដីទាំងមូល។ ក្រោមការគ្រប់គ្រងនៃនគរបែបយ៉ាងដូច្នេះ នោះមនុស្សនឹងលើកតម្កើង និងថ្វាយព្រះកិត្តិនាមដល់ព្រះអម្ចាស់ ជាក់ជាមិនខាន។ ក្នុងខណៈពេលដែលព្រះបាទសាឡូម៉ូនបានចម្រើនឡើងប្រកបដោយប្រាជ្ញានិងទ្រព្យសម្បត្តិ នោះគាត់ពុំអាចរស់នៅ ឱ្យស្របតាមភាពដ៏ឧត្ដុងឧត្ដមដូចអ្នកដឹកនាំ ដែលបានបរិយាយនៅក្នុងសេចក្ដីអធិស្ឋានរបស់បិតារបស់គាត់នោះឡើយ។ មានតែពូជពង្សដែលនឹងត្រូវយាងមករបស់ព្រះបាទដាវីឌ ដែលជាអង្គព្រះយេស៊ូ(វ) តែប៉ុណ្ណោះ ដែលនឹងអាចបំពេញនូវពាក្យទំនាយ ក្នុងនាមទ្រង់ជាព្រះមហាក្សត្រដ៏សុចរិត ប្រកបដោយភាពយុត្តិធម៌នៃព្រះជាម្ចាស់តែប៉ុណ្ណោះ។ នៅក្នុងអំឡុងពេលនៃការយាងមកជាលើកទីមួយរបស់ព្រះយេស៊ូ(វ) ព្រះអង្គបានមើលថែពួកអ្នកក្រីក្រ ពួកអ្នកក្រខ្សត់ និងពួកអ្នកដែលមានគេជិះជាន់។ ព្រះអង្គនឹងយាងត្រឡប់មកវិញសាជាថ្មី ដើម្បីរំដោះដោយឫទ្ធិអំណាច ដល់អស់អ្នកដែលដើរតាមព្រះអង្គ ហើយនិងគ្រប់គ្រងលើពិភពលោក ដោយបណ្ដាលឱ្យប្រជារាស្រ្តនៅក្នុងប្រជាជាតិទាំងមូល ថ្វាយការសរសើរថ្វាយដល់ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

តើអ្នកធ្លាប់បានទទួលនូវក្ដីសន្ដោសមេត្តារបស់ព្រះគ្រីស្ទដោយរបៀបណាខ្លះ? តើព្រះអង្គមានបានបង្ហាញនូវក្ដីប្រោសប្រណីដល់អ្នក នៅពេលដែលអ្នកកំពុងតែត្រូវការ ឬបានការពាររូបអ្នក នៅពេលដែលអ្នកទន់ខ្សោយ ដែរឬទេ? ព្រះយេស៊ូ(វ) បានយកមករកយើង ពេញដោយព្រះទ័យសប្បុរស ហើយនិងក្ដីសន្ដោសមេត្តា ហើយព្រះអង្គអាចសង្គ្រោះរូបយើង និងប្រទានការផ្គត់ផ្គង់មកឱ្យយើងបានថែមទៀត។ ប្រសិនបើយើងបានទទួលនូវក្ដីមេត្តាករុណារបស់ព្រះអង្គ នោះយើងគួរតែបង្ហាញពីក្ដីមេត្តានោះដូចគ្នា។ មានមនុស្សតិចណាស់ ដែលនឹងបែរខ្នងចំពោះទង្វើសប្បុរស។ តើអ្នកអាចជួយដល់នរណាម្នាក់បាន ដោយរបៀបណា នៅក្នុងសប្ដាហ៍នេះ? អ្វីដែលយើងអាចធ្វើទៅបាន នោះគួរណាយើងត្រូវតែធ្វើ។ នៅថ្ងៃនេះ ចូរសម្រាកនៅក្នុងភាពយុត្តិធម៌របស់ព្រះមហាក្សត្ររបស់យើង ហើយចូរចែករំលែកនូវក្ដីមេត្តាករុណា និងក្ដីសន្ដោសមេត្តារបស់ព្រះអង្គជាមួយនឹងមនុស្សដទៃផ្សេងទៀត។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org