ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 55 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ព្រះបាទដាវីឌ បានស្រែករកព្រះ ដើម្បីរកយុត្តិធម៌ និងការការពារ នៅពេលដែលគាត់មានវ័យចំណាស់។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

នៅក្នុងសេចក្ដីអធិស្ឋានរបស់ ព្រះបាទដាវីឌ ទាំងមូល នោះមាននូវការរំពឹងជាអាថ៌មួយ គឺថាព្រះជាម្ចាស់នឹងឆ្លើយតប ហើយរំដោះរូបគាត់ពីទុក្ខលំបាករបស់គាត់។ ទំនុកចិត្តរបស់ ព្រះបាទដាវីឌ នោះគឺថាព្រះនឹងប្រព្រឹត្តយ៉ាងយុត្តិធម៌ ដើម្បីការពារនិងរំដោះរូបគាត់ ដ្បិតគាត់បានដើរដោយគោរពចំពោះព្រះ ពេញអស់មួយជីវិតរបស់គាត់រួចជាស្រេចហើយ។ គាត់បានរៀនទុកចិត្តលើព្រះ នៅគ្រាគាត់នៅវ័យជំទង់ ហើយបានទទួលពីភាពស្មោះត្រង់របស់ព្រះពេញអស់មួយជីវិត ហើយគាត់បានប្រកាសពីព្រះ ថាព្រះអង្គគឺជាអ្នកការពាររបស់គាត់ នៅគ្រាដែលគាត់មានវ័យចំណាស់។ ចរិតលក្ខណៈរបស់ព្រះបានស្ដែងយ៉ាងជាក់ ថាព្រះអង្គគឺជាព្រះដែលគួរឱ្យទុកចិត្តពីមួយគ្រាទៅមួយគ្រា។ ព្រះបាទដាវីឌ បានពឹងផ្អែកលើព្រះសម្រាប់ការប្រោសលោះ ដ្បិតគាត់ជឿយ៉ាងជាក់ថាព្រះមិនបរាជ័យសោះឡើយ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

អ្នកប្រហែលជាធ្លាប់រស់នៅក្នុងដំណើរជីវិត ដែលបានស្គាល់ពីគ្រប់រសជាតិ ទាំងរឿងជោគជ័យ និងវិបត្តិបញ្ហា នោះហើយ។ ប្រសិនបើអ្នកបានដើរតាមព្រះយេស៊ូ(វ) តាំងពីពេលអ្នកនៅវ័យក្មេង ចូរគិតពីពេលវេលាដែលព្រះអង្គបានយាងមក ដើម្បីធ្វើជាជំនួយដល់អ្នក។ ប្រសិនបើអ្នកបានមកជឿលើព្រះអង្គនៅវ័យរៀងចាស់បន្តិច អ្នកប្រហែលជាកំពុងតែរៀន ដឹងថាព្រះជាម្ចាស់អាចជាទីទុកចិត្តបាន នៅក្នុងគ្រប់និងរាល់ស្ថានភាពទាំងអស់។ មិនថាអ្នកស្ថិតនៅត្រង់ចំណុចណានៃជីវិតនោះទេ ចូរបង្កើតទម្លាប់នៃការពឹងផ្អែកលើព្រះ ដ្បិតការនោះនឹងជួយឱ្យអ្នកមានទំនុកចិត្តនៅក្នុងចរិតលក្ខណៈរបស់ព្រះ នៅពេលណាដែលអ្វីៗមិនដើរទៅតាមគម្រោងផែនការ ឬការគិតរបស់អ្នក។ តើអ្នកកំពុងតែប្រឈមមុខចំពោះរឿងអ្វីខ្លះដែរនៅថ្ងៃនេះ – តើជាវិបត្តិ ឬរឿងជោគជ័យ? ព្រះជាម្ចាស់ទ្រង់ស្មោះត្រង់ ហើយអ្នកអាចពឹងផ្អែកលើព្រះអង្គបាន។ តើអ្នកនឹងទុកចិត្តលើព្រះវរបិតាជាមួយនឹងវិបត្តិបញ្ហារបស់អ្នកដែរឬទេ នៅថ្ងៃនេះ?

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org