ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
កវីទំនុកតម្កើងបានកោះហៅឱ្យប្រជារាស្រ្តអ៊ីស្រាអែលលើកសរសើរតម្កើងដល់ព្រះ សម្រាប់ការប្រោសលោះ និងសេចក្ដីសង្គ្រោះ ហើយអរគុណព្រះអង្គសម្រាប់ក្ដីមេត្តាករុណា និងការផ្គត់ផ្គង់។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ព្រះជាម្ចាស់គឺពិតជាគួរឱ្យស្ញប់ស្ញែងក្នុងព្រះអំណាចចេស្ដា ហើយនិងក្នុងការការពាររបស់ព្រះអង្គ។ អំណាចចេស្ដារបស់ព្រះអង្គត្រូវបានបើកសម្ដែងនៅក្នុងធម្មជាតិដែលព្រះអង្គបង្កើត ហើយនិងក្នុងសមត្ថភាពរបស់ព្រះអង្គ ដើម្បីរំដោះប្រជារាស្រ្តរបស់ទ្រង់។ សេចក្ដីស្មោះត្រង់របស់ព្រះអង្គបានបង្ហាញដល់ប្រជាជាតិអ៊ីស្រាអែល នៅគ្រាដែលព្រះអង្គរំដោះពួកគេពីស្រុកអេស៊ីព្ទ និងតាមរយៈការការពារដែលព្រះអង្គកំពុងតែធ្វើជាបន្តបន្ទាប់។ ព្រះជាម្ចាស់មិនមែនគ្រាន់តែជាអ្នកការពារតែប៉ុណ្ណោះ ប៉ុន្តែព្រះអង្គក៏ជាគ្រូបង្រៀនផងដែរ។ ព្រះអង្គអនុញ្ញាតឱ្យប្រជារាស្រ្តរបស់ព្រះអង្គឆ្លងកាត់ស្ថានភាពទាំងឡាយ ដើម្បីល្បងលការស្ដាប់បង្គាប់របស់ពួកគេ ហើយនិងបានបង្រៀនពួកគេឱ្យចេះទុកចិត្ត ទាំងបន្សុទ្ធប្រជារាស្រ្តអ៊ីស្រាអែល ដើម្បីឱ្យសិរីរុងរឿងរបស់ព្រះអង្គបានបង្ហាញតាមរយៈពួកគេ។ ព្រះអង្គសក្ដិសមនឹងទទួលរាល់សិរីរុងរឿង និងការលើកសរសើរតម្កើង។ ចូរឱ្យពិភពលោកទាំងមូលសរសើរតម្កើងដល់ព្រះអម្ចាស់!
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
មានពេលខ្លះ យើងបានមើលរំលងពីមេរៀនដែលព្រះចង់បង្រៀនដល់យើង ដោយសារតែយើងប្រឹងផ្ដោតទៅលើស្ថានភាពអវិជ្ជមាន ដែលយើងគិតឈ្វេងយល់ថាជាបញ្ហា។ ឧបសគ្គទាំងអម្បាលម៉ាននោះអាចជាឧបករណ៍របស់ព្រះ ដើម្បីបង្រៀនដល់យើងពីសិទ្ធិអំណាច ហើយនិងពីការផ្គត់ផ្គង់របស់ព្រះអង្គ។ តើយើងគួរឆ្លើយតបយ៉ាងដូចម្ដេច នៅពេលដែលយើងត្រូវបានល្បងល? ចូរស្ដាប់បង្គាប់និងលើកសរសើរតម្កើងដល់ព្រះ។ តើអ្នកជាកូនសិស្សដ៏ល្អដែរឬទេ? តើមានមេរៀនអ្វីដែលព្រះកំពុងតែព្យាយាមបង្រៀនដល់រូបអ្នក? ចូរស្ដាប់បង្គាប់ – នោះអ្នកនឹងឈរក្នុងភាពស្ញប់ស្ញែងពីរបៀបដែលព្រះនឹងធ្វើការតាមរយៈរូបអ្នក ក្នុងខណៈពេលដែលព្រះអង្គប្រទានដល់អ្នកនូវឱកាសជាច្រើន ដើម្បីសាយភាយពីព្រះនាមព្រះអង្គ ដោយការថ្លែងប្រាប់របស់អ្នកទៅដល់អ្នកដទៃ អំពីភាពស្មោះត្រង់របស់ព្រះអង្គ។ មុននឹងអ្នកចាប់ផ្ដើមមានអារម្មណ៍បែបអវិជ្ជមាននៅថ្ងៃនេះ ចូរអ្នកនឹកចាំថាឧបសគ្គជាច្រើន ទោះបីជាវាពិបាកនឹងឆ្លងកាត់ ក៏មិនមែនជាបញ្ហាទាំងអស់នោះដែរ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More