ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 48 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ជាមួយចិត្តយ៉ាងស្រទន់ នោះ ស្ដេច ដាវីឌ បានស្រែករកព្រះ ដែលជាទីជម្រករបស់គាត់។ គាត់បានអធិស្ឋានសូមឱ្យព្រះបង្កើនចំនួនថ្ងៃ ដល់អាយុជីវិតរបស់ព្រះមហាក្សត្រ ទាំងការពាររូបគាត់ក្នុងភាពស្មោះត្រង់និងក្ដីស្រឡាញ់។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ព្រះជាម្ចាស់បានឆ្លើយតបចំពោះការទូលអង្វរសុំរក្សាជីវិតរបស់គាត់ ពីទង្វើក្បត់របស់កូនរបស់គាត់ ដែលមាននាមថា អាប់សាឡុម។ ឥឡូវ អាប់សាឡុម ត្រូវបានស្លាប់ ហើយការបះបោរប្រឆាំងក៏បញ្ចប់ដែរ។ ស្ដេច ដាវីឌ បានធូរស្បើយ តែមានពេញដោយក្ដីទុក្ខសោក ក្នុងគ្រាតែមួយ។ ចាកចេញពីផ្ទះសំបែង និងឃ្លាតឆ្ងាយពីព្រះពន្លាដែលជាកន្លែងព្រះគង់នៅ នោះស្ដេចត្រូវការទីរឹងមាំមួយ ដើម្បីឱ្យគាត់អាចឈរមាំបាន។ រឿងមួយដែលជួយឱ្យគាត់បានការកម្សាន្តចិត្ត នោះគឺជាចិត្តគំនិតដែលដឹងថាព្រះវត្តមានរបស់ព្រះគង់នៅជាមួយ។ ស្ដេច ដាវីឌ ជ្រាបថាមានតែមហាបូជាចារ្យតែមួយប៉ុណ្ណោះ ដែលអាចចូលទៅក្នុងព្រះវត្តមានព្រះ នៅក្នុងព្រះពន្លាបាន គឺនៅគ្រាមួយឆ្នាំម្ដងនោះ តែទោះជាយ៉ាងនេះក្ដី គាត់នៅតែប្រាថ្នាចង់រស់នៅទីកន្លែងដែលសិរីរុងរឿងនៃព្រះគង់នៅ ហើយជាទីដែលក្ដីមេត្តាករុណារបស់ព្រះ ហូរទៅដល់ប្រជារាស្រ្តរបស់ព្រះអង្គ។ ក្នុងខណៈពេលដែល ស្ដេច ដាវីឌ ទន្ទឹងរង់ចាំការយាងត្រឡប់ទៅកាន់ទីក្រុងយេរូសាឡឹមវិញ នោះគាត់ក៏បានសម្លឹងមើលទៅកាន់ថ្ងៃដែលគាត់នឹងអាចរស់នៅក្នុងព្រះវត្តមាននៃព្រះដ៏អស់កល្បជានិច្ច ដើម្បីឱ្យគាត់បានថ្វាយបង្គំ និងបម្រើព្រះអង្គនៅឯនគរស្ថានសួគ៌។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

យើងតែងគិត និងទទួលរបស់ ហើយនិងមនុស្សមួយចំនួនក្នុងជីវិត ថាជាអ្វីយើងគួរតែបាន ឬមិនគិតថាបាន ដោយសារតែព្រះគុណនោះទេ – ជាពិសេសគឺនៅពេលណាដែលយើងអាចទៅរកអ្នកនោះ ឬអាចប្រើរបស់នោះបានគ្រប់ពេល។ ព្រះវត្ដមានគង់នៅនិងស្ថិតស្ថេរនៃព្រះ នោះក៏ដូចគ្នាផងដែរ។ ដោយសារតែយើងរស់នៅក្នុងសម័យកាល ដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមកហើយ តាំងពីថ្ងៃបុណ្យទីហាសិប ជាថ្ងៃដែលព្រះវិញ្ញាណបរិសុទ្ធបានចាក់បង្ហូរលើអស់ទាំងពួកសាវ័ក នោះយើងអាចរស់នៅជារៀងរាល់ថ្ងៃ ក្នុងព្រះវត្តមានរបស់ព្រះអម្ចាស់។ ព្រះជាម្ចាស់មិនគ្រាន់តែឮពីការអធិស្ឋានរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែការកម្សាន្តចិត្ត ក្ដីសុខសាន្ត និងកម្លាំងរបស់ព្រះអង្គ គឺគង់នៅក្នុងគ្រប់អស់អ្នកដែលដើរតាមព្រះគ្រីស្ទ។ តើអ្នកចង់ក្លាយទៅជានរណានៅពេលដែលអ្នកតានតឹង ធុញថប់ ខូចចិត្ត ឬហត់នឿយយ៉ាងខ្លាំងបំផុតនោះ? តើអ្នកប្រាថ្នាចង់បានព្រះវត្តមាននៃព្រះនៅក្នុងអំឡុងពេល ដែលអ្នកប្រឈមនឹងអារម្មណ៍អស់ទាំងនោះដែរឬទេ? ចូររស់នៅថ្ងៃនេះ ទាំងជ្រាបដឹងថាព្រះតែងតែគង់នៅជាមួយអ្នក។ អ្នកអាចចូលមករកព្រះអាទិករនិងព្រះសង្គ្រោះនៃពិភពលោកបានគ្រប់ពេលវេលា។ ចូរកុំយកព្រះវត្តមានព្រះ ដោយគិតថាវាជារឿងមិនចាំបាច់នោះឡើយ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org