ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 49 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ដាវីឌ បានស្វែងរកឃើញការសម្រាកសម្រាប់ព្រលឹងរបស់គាត់ នៅពេលគាត់កំពុងតែរង់ចាំព្រះ ដែលជាព្រះគួរឱ្យទុកចិត្ត។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើងនេះបើកសម្ដែងពីទំនុកចិត្តរបស់ ដាវីឌ ដែលគាត់មាននៅក្នុងភាពគួរឱ្យទុកចិត្តរបស់ព្រះ នៅពេលដែលមានអ្នកដទៃ បានមកវាយប្រហារ ឬទុកគាត់ចោល។ ដាវីឌ មានទំនុកចិត្តខ្ពស់លើសមត្ថភាពរបស់ព្រះ ថាព្រះអង្គនឹងសង្រ្គោះរូបគាត់ រហូតដល់ឱ្យគាត់អាចស្វែងរកឃើញនូវការសម្រាក នៅក្នុងខណៈពេលដែលគាត់កំពុងរង់ចាំព្រះ ដោយអនុញ្ញាតឱ្យព្រះសម្រេចរាល់អ្វីៗទាំងឡាយដែលព្រះអង្គបានមានបន្ទូលសន្យា។ ពាក្យថា "រង់ចាំ" និងពាក្យថា "សម្រាក" នោះត្រូវបានប្រើប្រាស់ដោយអាចផ្លាស់ប្ដូរគ្នាបាន នៅក្នុងន័យថា យើងអាចស្វែងរកឃើញសន្តិសុខនៅក្នុងព្រះ ហើយនិងសមត្ថភាពរបស់ព្រះអង្គ។ ការសម្រាកបែបយ៉ាងដូច្នេះ គឺជាការស្នាក់នៅក្នុងក្ដីរំពឹង ដែលជាលទ្ធផលនៃការមានក្ដីសង្ឃឹម ហើយថាយើងអាចស្វែងរកឃើញនូវការសម្រាកនោះបាន ដោយការទុកចិត្តនៅលើព្រះតែមួយប៉ុណ្ណោះ។ ចំណុចសំខាន់របស់ ដាវីឌ នោះគឺសាមញ្ញទេ៖ ព្រះជាម្ចាស់អាចទុកចិត្តបាន ដ្បិតព្រះអង្គនឹងសម្រេចចំពោះរាល់អ្វីៗដែលព្រះអង្គបានចាប់ផ្ដើម។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

មនុស្សយើងភាគច្រើននឹងមិនប្រើប្រាស់ពាក្យ "រង់ចាំ" និងពាក្យ "សម្រាក" នៅក្នុងគ្រាតែមួយនោះទេ។ ដូចជាឧទាហរណ៍ថា យើងស្អប់ការរង់ចាំនៅក្នុងជួរនៅពេលយើងត្រូវគិតលុយសម្រាប់ទំនិញដែលយើងបានទិញរួចហើយ ប៉ុន្តែយើងសម្លឹងមើលទៅកាន់ពេលវិស្សមកាលដែលយើងនឹងបានសម្រាកនៅឯឆ្នេរសមុទ្រនោះវិញ។ ទំនុកតម្កើងនៅថ្ងៃនេះ រំឭកឱ្យយើងដឹងថា ទោះបីជាមានរឿងអ្វីៗមិនល្អកើតឡើងក៏ដោយ ក៏យើងអាចស្វែងរកឃើញនូវការសម្រាកពិតប្រាកដ នៅពេលដែលយើងកំពុងរង់ចាំឱ្យគម្រោងផែនការរបស់ព្រះបានសម្រេច។ នៅពេលណាដែលអ្នករកឃើញថាខ្លួនមានចិត្តខ្វះការអត់ធ្មត់ នោះចូរអ្នកទៅរកព្រះដោយផ្ទាល់។ ចូរលាតត្រដាង និងបញ្ចេញរាល់អ្វីៗដែលអ្នកមាននៅក្នុងដួងចិត្តថ្វាយទៅព្រះចុះ។ ព្រះអង្គតែងតែស្ដាប់។ ព្រះអង្គមិនដែលមកយឺតពេលនោះទេ ឬក៏ប្រញាប់ប្រញាលពេកដែរ។ ព្រះទ្រង់គឺជាព្រះដ៏គួរឱ្យទុកចិត្ត។ អ្នកអាចដាក់ទំនុកចិត្តនៅលើព្រះអម្ចាស់ និងគម្រោងផែនការរបស់ព្រះអង្គ។ ការរង់ចាំគឺមិនដែលងាយស្រួលនោះទេ ប៉ុន្តែក្ដីសង្ឃឹមដែលអ្នកបានទុកចិត្តនៅលើព្រះ នោះនឹងប្រទានឱ្យអ្នកមកវិញយ៉ាងសក្តិសម ទៅតាមការខិតខំប្រឹងប្រែងរបស់អ្នក។ ចូរដកខ្លួនថយបន្តិច។ ចូរសម្រាក។ ព្រះវរបិតារបស់អ្នក ទ្រង់ជាម្ចាស់គ្រប់គ្រងនិងចាត់ចែងលើរាល់គ្រប់អ្វីៗទាំងអស់។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org