ទំនុកតម្កើង 61:1-8

ទំនុកតម្កើង 61:1-8 គខប

ព្រះ‌ជាម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សម្រែក ទូល‌អង្វរ​របស់​ទូលបង្គំ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំ​ផង!។ ពេល​ទូលបង្គំ​នៅ​ទី​ដាច់​ស្រយាល ហើយ​អស់​សង្ឃឹម ទូលបង្គំ​ស្រែក​រក​ព្រះអង្គ សូម​ដឹក​នាំ​ទូលបង្គំ​ទៅ​កាន់​ថ្ម‌ដា ដែល​ទូលបង្គំ​មិន​អាច​ទៅ​ដល់​ដោយ​ខ្លួន​ឯង!។ ព្រះអង្គ​ជា​ទី​ជម្រក​របស់​ទូលបង្គំ និង​ជា​ប៉ម​មួយ​ដ៏​រឹង‌មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។ ទូលបង្គំ​ចង់​រស់​នៅ​ក្នុង​ព្រះ‌ពន្លា របស់​ព្រះអង្គ​រហូត​ត​ទៅ ទូលបង្គំ​នឹង​ជ្រក​កោន​ក្រោម​ម្លប់ ព្រះ‌បារមី​របស់​ព្រះអង្គ។ - សម្រាក ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​តែងតែ​ព្រះ‌សណ្ដាប់ ពាក្យ​អង្វរ​របស់​ទូលបង្គំ​ជានិច្ច ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ​នូវ​មត៌ក ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះអង្គ។ សូម​ប្រទាន​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ សូម​ឲ្យ​ព្រះ‌ជន្មាយុ​របស់​ព្រះ‌រាជា ស្ថិត​នៅ​ជា​ច្រើន​តំណ​ត​រៀង​ទៅ! សូម​ឲ្យ​ព្រះ‌រាជា​បាន​គ្រង​រាជ្យ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់​រហូត​ត​ទៅ! ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សា​ព្រះ‌រាជា ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ដ៏​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ! ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង សរសើរ ព្រះ‌នាម​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ឥត​ឈប់​ឈរ ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ បាន​សន្យា​ចំពោះ​ព្រះអង្គ!។