ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 40 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ព្រះជាម្ចាស់ស្ដីបន្ទោសពួកមនុស្សអាក្រក់នៅក្នុងប្រជាជាតិអ៊ីស្រាអែល ដែលបានធ្វើយញ្ញបូជា និងសូត្ររំឭកពីក្រឹត្យវិន័យរបស់ព្រះ ប៉ុន្តែពួកគេបានស្អប់នូវការណែនាំរបស់ព្រះអង្គ។ ព្រះជាម្ចាស់នឹងកោះហៅស្ថានសួគ៌ និងផែនដី ដើម្បីវិនិច្ឆ័យទោសចំពោះប្រជារាស្រ្តរបស់ព្រះអង្គ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

នេះជាទំនុកតម្កើងមុនដំបូងទាំង ១២ ជំពូក ដែលតាក់តែងឡើង ដោយ លោក អេសាភ ដែលជាមេកើយម្នាក់នៃក្រុមតន្ត្រីរបស់ព្រះមហាក្សត្រ។ ពាក្យពេចន៍របស់ លោក អេសាភ បានគូរជារូបភាពអំពីបន្ទប់សវនាការ ដែលនៅទីនោះ ព្រះជាម្ចាស់ ជាម្ចាស់ដើមចោទ ជាសាក្សី ជាចៅក្រម និងជាគណៈវិនិច្ឆ័យ។ ការចោទប្រកាន់មានពីរស្រទាប់៖ ការថ្វាយបង្គំឥតន័យ ព្រមទាំងការរស់នៅបែបមានពុតត្បុត។ មានមនុស្សខ្លះគេបានមកថ្វាយបង្គំ ថែមទាំងប្រើប្រាស់ពាក្យសម្ដីយ៉ាងត្រឹមត្រូវ ប៉ុន្តែគ្មានអ្វីតាមរបៀបដែលគេរស់នៅ សបញ្ជាក់ពីអ្វីដែលគេបានថ្លែងនិងជឿនោះទេ។ ពួកគេបានចូលមករកព្រះ ដូចជាព្រះត្រូវការយញ្ញបូជា ដោយពួកគេមិនមើលឃើញពីតម្រូវការពិតរបស់ខ្លួន ដើម្បីបានការអត់ឱនទោសសម្រាប់បាបរបស់ពួកគេនោះទៅវិញ។ អត្ថបទគម្ពីរនេះក៏ជាពាក្យទំនាយផងដែរ។ ព្រះបន្ទូលថ្លែងពីការវិនិច្ឆ័យទោសរបស់ព្រះ ចំពោះជាតិសាសន៍អ៊ីស្រាអែលនៅគ្រានៃថ្ងៃចុងក្រោយ ដែលមានពេញដោយទុក្ខវេទនាយ៉ាងធំក្រៃ។ រហូតដល់គ្រានោះ ប្រជារាស្រ្តដែលព្រះបានជ្រើសរើស ពួកគេរស់នៅក្រោមព្រះគុណ – គឺសេចក្ដីសង្គ្រោះនៅតែមានដល់អស់មនុស្ស ដែលប្រាថ្នាថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

អត្ថបទគម្ពីរថ្ងៃនេះ គឺចង់ស្រែកអង្វរឱ្យមនុស្សបានឈប់ រួចមកត្រួតពិនិត្យទៅលើរបៀបថ្វាយបង្គំរបស់ខ្លួនចំពោះព្រះ ហើយរស់នៅក្នុងការបម្រើ និងមើលថែពីព្រះ។ ចំណុចទាំងពីរនេះ សុទ្ធតែផ្សាភ្ជាប់គ្នា ហើយសំខាន់ទាំងពីរ។ របៀបដែលអ្នកថ្វាយបង្គំ នោះប៉ះពាល់ទៅលើរបៀបដែលអ្នករស់នៅ។ ហើយរបៀបរស់នៅរបស់អ្នក គួរតែចម្រើនដល់ការថ្វាយបង្គំរបស់អ្នក។ តើមានការចោទប្រកាន់ណាខ្លះ ដែលព្រះអាចលើកឡើងបាន ដោយយោងលើចំណុចទាំងប៉ុន្មាននៃជីវិតរបស់អ្នកនេះ? តើការថ្វាយបង្គំរបស់អ្នកបានក្លាយទៅជារឿងបែបទម្លាប់ និងមិនស្មោះត្រង់ដែរឬយ៉ាងណា? តើអ្នកបានក្លាយទៅជាក្រអឺតក្រទម ដោយគិតថាព្រះត្រូវការតែឱ្យអ្នកធ្វើអ្វីសម្រាប់ព្រះអង្គ ជាជាងឱ្យអ្នកមើលឃើញពីរបៀបដែលព្រះអង្គចង់ប្រើប្រាស់ការបម្រើនោះ ដើម្បីសូននិងកែច្នៃចរិតលក្ខណៈ និងការពឹងផ្អែករបស់អ្នកចំពោះព្រះអង្គ ដែរឬយ៉ាងណា? នៅក្នុងសប្ដាហ៍នេះ ចូរយកចិត្តទុកដាក់ទៅលើពាក្យពេចន៍ដែលអ្នកច្រៀង នៅអំឡុងពេលវេនថ្វាយបង្គំ ហើយកិច្ចសន្ទនាដែលអ្នកនឹងមាននៅក្នុងក្រុមតូច។ ចូរដាក់គោលដៅ ចំពោះចំណុចអស់ទាំងនោះ រួចអនុវត្ត ក្នុងខណៈពេលអ្នកចាកចេញពីអគារក្រុមជំនុំ ហើយទៅបម្រើនៅឯទីវាលបេសកកម្ម នៅតាមទីក្រុងរបស់អ្នក។ ការថ្វាយបង្គំដោយភាពស្មោះត្រង់ នោះដឹកនាំទៅរកភាពឥតកាឡៃនៃជំនឿរបស់គ្រីស្ទបរិស័ទ។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org