ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 45 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ដាវីឌ បានចោទប្រកាន់ចំពោះអ្នកគ្រប់គ្រងអយុត្តិធម៌និងមានពេញដោយអំពើហិង្សា ហើយគាត់បានថ្លែងពីការទុកចិត្តក្នុងភាពជាក់លាក់នៃការវិនិច្ឆ័យទោសរបស់ព្រះ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ដាវីឌ បានប្រើរូបភាពដ៏គួរឱ្យតក់ស្លុត ដើម្បីបរិយាយពីកំហឹងរបស់គាត់ចំពោះទង្វើអយុត្តិធម៌ ដែលគាត់បានពិនិត្យឃើញពីអ្នកដឹកនាំរបស់រាស្រ្តអ៊ីស្រាអែល។ គាត់ពុំបានទូលសុំដោយព្រោះតែពួកគេបានទាស់ខុសនឹងរូបគាត់ផ្ទាល់នោះទេ ប៉ុន្តែគាត់បានស្រែករកព្រះសម្រាប់ការសងសឹក ដោយសារតែពួកគេបានប្រព្រឹត្តទាស់នឹងព្រះដ៏បរិសុទ្ធរបស់រាស្រ្តអ៊ីស្រាអែល នោះវិញ។ ដាវីឌ បានខឹងនោះត្រឹមត្រូវហើយ – ដោយព្រោះតែទង្វើនោះ គឺជារឿងអាក្រក់ឃោរឃៅ។ គាត់ដឹងថានៅថ្ងៃណាមួយ ព្រះនឹងវិនិច្ឆ័យទោសមនុស្សអាក្រក់ ប៉ុន្តែគាត់នៅទន្ទឹងរង់ចាំពីភាពសុចរិតនៃព្រះ ដើម្បីឱ្យមកសោយរាជ្យនៅលើប្រជាជាតិរបស់គាត់ នៅគ្រាដែលគាត់នៅរស់រានមានជីវិតនៅលើផែនដីនេះនៅឡើយ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

តើមានរឿងអ្វីខ្លះដែលនាំឱ្យអ្នកខឹង? ជារឿយៗ យើងតែងតែក្ដៅក្រហាយចំពោះវិបត្តិតិចតួច ហើយរឿងទាំងនោះនាំឱ្យយើងខឹង ក្នុងខណៈពេលយើងនៅស្ងាត់ស្ងៀមចំពោះរឿងរ៉ាវធំៗ ដែលនាំឱ្យព្រះខ្ញាល់។ តើអ្នកអាចប្រឆាំងនឹងទង្វើអាក្រក់នៅក្នុងសហគមន៍របស់អ្នក និងក្នុងប្រជាជាតិរបស់អ្នក ដោយរបៀបណា? ចូរគិតមើលថាអ្នកគួរតែចូលរួមក្នុងក្រុមណាមួយ ដែលកំពុងតែនាំការផ្លាស់ប្រែ ដូចជាក្រុមអ្នកស្ម័គ្រចិត្ត នៅតាមមជ្ឈមណ្ឌលជួយស្រ្តីមានវិបត្តិ ឬក្រុមអ្នកម្ដាយប្រឆាំងនឹងអ្នកបើកបរស្រវឹង។ ចូរចូលរួមកិច្ចពិភាក្សាក្នុងសហគមន៍ ដែលអ្នកអាចចែករំលែក ដើម្បីប្រឆាំងទាស់នឹងបញ្ជាការ ដែលខុសឆ្គងនិងផ្ទុយពីការបង្រៀនរបស់ព្រះបន្ទូលព្រះ។ កុំគ្រាន់តែអង្គុយ ហើយទទួលយកសេចក្ដីទាំងឡាយ នៅពេលដែលពិភពលោកទាំងមូលកំពុងតែធ្លាក់ទៅក្នុងអំពើបាប។ ចូរមានចិត្តខឹងយ៉ាងត្រឹមត្រូវចំពោះរឿងនិងបញ្ហាអាក្រក់ទាំងឡាយ រួចហើយចូរនិយាយប្រឆាំងទាស់នឹងការអស់ទាំងនោះ!

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org