ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
ស្មៀនគាត់បាននឹកចាំពីរបៀបដែលព្រះបានបណ្ដាលឱ្យបុព្វបុរសរបស់គាត់បានចម្រុងចម្រើន និងបានសោយសោក រហូតដល់ព្រះលែងយាងរួមដំណើរជាមួយនឹងកងទ័ពរបស់ពួកគាត់ ទោះបីជាពួកគាត់មិនបានភ្លេចនូវព្រះនាមរបស់ព្រះអង្គនោះក្ដី។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងនេះ គឺបានប្រើនៅក្នុងការថ្វាយបង្គំ ក្នុងលក្ខណៈជាក្រុម ដើម្បីកាន់ទុក្ខនិងសោយសោកនៅគ្រាដែលមានការបរាជ័យក្រោមកណ្ដាប់ដៃរបស់ពួកខ្មាំងសត្រូវ។ ប្រជារាស្រ្តនៃព្រះ បានរងការវាយប្រហារទាំងនាំឱ្យគេត្រូវខ្ចាត់ខ្ចាយ ទោះបីជាពួកគេបានថ្វាយបង្គំតែព្រះនាមរបស់ព្រះ និងមិននឹកនាដល់ព្រះដទៃនោះក៏ដោយ។ សេចក្ដីប្រកាសពីភាពស្មោះស្ម័គ្រចំពោះព្រះ អាចចង្អុលបង្ហាញថា ទំនុកតម្កើងនេះ ប្រហែលជាអាចសរសេរឡើងនៅក្នុងគ្រានៃការគ្រងរាជ្យរបស់ ស្ដេច ហេសេគា។ ថ្វីបើពួកគេបានបំផ្លាញរូបសំណាកព្រះក្លែងក្លាយឱ្យអស់ពីស្រុកយូដា ហើយដំឡើងការថ្វាយបង្គំព្រះដ៏ពិត ឱ្យប្រជាជាតិទាំងមូលគោរពតាមនោះក្ដី ក៏គាត់នៅតែមើលឃើញពីការបំផ្លាញនៃពួកទ័ពរបស់សាសន៍អាសស៊ើ ទៅលើអាណាចក្ររបស់គាត់ ដោយគ្មានត្រាប្រណីដែរ។ ការតាំងចិត្តរបស់កវីទំនុកតម្កើង នោះមានតែនៅបន្តស្មោះត្រង់ចំពោះព្រះជាអម្ចាស់ ដោយការតវ៉ាក្នុងភាពអង់អាចក្លាហានរបស់គាត់ ដោយស្នើឱ្យព្រះតើនក្រោកឡើង ហើយមកជួយរំដោះពួកគេ – នេះគឺជាសេចក្ដីអំពាវនាវ ដោយពឹងផ្អែកទាំងស្រុង ទៅលើក្ដីស្រឡាញ់ដ៏ឥតរង្គើរបស់ព្រះ ដែលទ្រង់មានចំពោះប្រជារាស្រ្តរបស់ព្រះអង្គ។
តើខ្ញុំត្រូវឆ្លើយតបដោយរបៀបណា?
ជ័យជម្នះលើអំពើបាប ដែលវាកំពុងតែដាក់ក្រញាំជាប់នៅលើជីវិតរបស់អ្នក នោះគឺវាកំពុងតែដកខ្លួនចេញហើយ។ ប្រាកដមែនថា ជ័យជម្នះខាងឯវិញ្ញាណមិនគួរនាំឱ្យយើងមានអារម្មណ៍ ថាខ្លួនយើងជាអ្នកយកឈ្នះ នៅចំពោះព្រះនោះទេ។ យើងបានមកស្គាល់ពីព្រះពរឥតស្រាកស្រាន្តនៃព្រះ ប្រៀបដូចជាសិស្សសាលាទទួលបានរង្វាន់ នៅពេលណាដែលគេអាចធ្វើអ្វីៗបាន ទៅតាមការបង្គាប់របស់គ្រូ។ តើអ្នកហ៊ានតាំងចិត្តថានឹងទុកចិត្តលើព្រះ ទោះបើព្រះអង្គអនុញ្ញាតឱ្យមានរឿងអ្វីកើតឡើងនៅក្នុងជីវិតរបស់អ្នក ឬក៏ថាការស្ដាប់បង្គាប់របស់អ្នក គ្រាន់តែពឹងផ្អែកទៅលើការប្រទានពររបស់ព្រះ នោះឬយ៉ាងណា? ចូរអធិស្ឋានដោយចិត្តក្លាហាន អំពីរាល់ការលំបាកទាំងឡាយណា ដែលអ្នកកំពុងតែប្រឈមតទល់ រួចហើយចូរតាំងចិត្ត ដើម្បីឱ្យអ្នកអាចដាក់ក្ដីសង្ឃឹមនៅក្នុងព្រះតែមួយ (យ៉ូប ១៣៖១៥) ជាមួយនឹងជំនឿដែលបង្ហាញចេញមកដោយឥតការឡៃ (១ ពេត្រុស ១៖៦-៧)។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More