ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 24 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ស្ដេច ដាវីឌ ស្រែករកព្រះសម្រាប់ការដឹកនាំ និងសម្រាប់ក្ដីមេត្តាករុណា ក្នុងខណៈពេលដែលគាត់កំពុងសរសើរតម្កើងពីក្ដីសប្បុរស និងពីក្ដីស្រឡាញ់ឥតរសាយរបស់ព្រះ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើងនេះឆ្លាស់ចុះឡើងរវាងចិត្តបង្ហាញពីការកាន់ទុក្ខ និងការសរសើរតម្កើង។ ហេតុផលនៃដួងចិត្តសោកសង្រេងទាំងនេះ គឺមានហេតុទីទៃពីគ្នា ដោយព្រោះបញ្ហាជំងឺក្នុងរូបកាយ ការគប់គិតចង់យកអាយុជីវិត ហើយនិងទង្វើក្បត់ពីមិត្តរបស់គាត់។ ដោយព្រោះតែទុក្ខកង្វល់ក្នុងផ្នែកជាច្រើននៃជីវិត នោះស្ដេច ដាវីឌ បានផ្ទុកដោយអារម្មណ៍យ៉ាងណែនណាន់។ តែទោះបីជាយ៉ាងនេះក្ដី ការទុកចិត្តលើព្រះ របស់ ស្ដេច ដាវីឌ បានគ្របបាំងទៅលើទុក្ខកង្វល់មិនថិតថេរដែលមានក្នុងជីវិតរបស់គាត់។ នៅពេលដែល ស្ដេច ដាវីឌ បានចុះចូលអារម្មណ៍របស់គាត់ចំពោះក្ដីស្មោះត្រង់របស់ព្រះ នោះគាត់បានទទួលក្ដីសង្ឃឹមសាជាថ្មីវិញ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

នៅត្រង់ចំណុចខ្លះ អ្នកប្រហែលជាអាចប្រើសេចក្ដីថ្លែងឡើងថា៖ «នៅពេលដែលមានភ្លៀង នោះវានឹងបង្អោរ» ដើម្បីយកមកពណ៌នាអំពីអ្វីដែលបង្កឱ្យមានភាពតានតឹងនិងទុក្ខសោក នៅក្នុងជីវិតរបស់អ្នក។ នៅពេលមានវិបត្តិមួយហើយមួយទៀត ចង់បន្តជាន់ពន្លិចរូបអ្នក នោះអារម្មណ៍របស់អ្នកអាចតក់ស្លុត ហើយរូបអ្នកក៏ងាយបង្ហាញពីកំហឹង។ ទោះបើថាព្រះបង្កើតយើងមក ឱ្យមានអារម្មណ៍ជាច្រើន ក៏ព្រះអង្គពុំដែលមានព្រះទ័យចង់ឱ្យអារម្មណ៍ទាំងនោះ វាមកគ្រប់គ្រងទៅលើរូបយើងទេ។ តើមានអារម្មណ៍ណាខ្លះ ដែលអ្នកត្រូវការយកវាមកដាក់ចុះចូលចំពោះព្រះ នាពេលឥឡូវនេះ – តើជាចិត្តព្រួយបារម្ភ ជាកំហឹង ជាក្ដីភ័យខ្លាច ជាចិត្តច្រណែន? ការទុកចិត្តលើព្រះ ដើម្បីអនុញ្ញាតឱ្យព្រះអង្គជួយដល់អ្នកនៅក្នុងគ្រប់ស្ថានភាព នោះនឹងរំដោះអ្នកឱ្យរួចផុតពីចលនាចុះឡើងនៃអារម្មណ៍ ហើយជួយរក្សាអ្នក ឱ្យអាចឈរយ៉ាងមាំនៅក្នុងសេចក្ដីសង្ឃឹមបាន។

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org