ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 20 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ស្ដេច ដាវីឌ នៅរក្សានិងបានផ្ដោតការទុកចិត្ត និងក្ដីសង្ឃឹមរបស់គាត់ជានិច្ច នៅលើព្រះ នៅគ្រាដែលវិបត្តិបញ្ហានិងខ្មាំងសត្រូវរបស់គាត់បានកើនឡើងជាបន្តបន្ទាប់។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ព្រឹត្តិការណ៍ដ៏សង្វេគបានរំឭកនិងដាស់ឱ្យ ស្ដេច ដាវីឌ តាក់តែងទំនុកតម្កើងទាំងនេះ ដោយសេចក្ដីទាំងនោះ ថ្លែងបង្ហាញពីរឿងក្បត់របស់កូនរបស់គាត់ អាប់សាឡុម (ទំនុកតម្កើង ២៥) ហើយនិងគ្រោះទុរភិក្ស ឬរោគចង្រៃ (ទំនុកតម្កើង ២៦)។ សំណូមពររបស់ ស្ដេច ដាវីឌ ចំពោះព្រះ ហើយនិងសេចក្ដីសន្និដ្ឋានដែលគាត់ទទួលបាន អំពីវិបត្តិបញ្ហារបស់គាត់ នោះបើកសម្ដែងអំពីជីវិតរស់នៅត្រឹមត្រូវ និងជំនឿទុកចិត្តពីព្រះអម្ចាស់ ដែលមានក្ដីស្រឡាញ់និងភាពស្មោះត្រង់។ ទោះបីជាគាត់បានទូលសូមព្រះនូវការកែតម្រូវ តែសេចក្ដីអធិស្ឋានភាគច្រើនរបស់គាត់ គឺផ្ដោតទៅលើក្ដីប៉ងប្រាថ្នា ដែលគាត់មានចិត្តចង់បន្តរស់នៅក្នុងភាពស្អាតស្អំចំពោះព្រះភក្រ្តព្រះ ក្នុងខណៈពេលដែលគាត់នៅរង់ចាំព្រះ ដើម្បីឱ្យព្រះអង្គធ្វើការ។ គាត់នៅតែលើកសរសើរតម្កើងព្រះ ហើយអាចឈរយ៉ាងមាំ ទោះបើស្ថានភាពមិនអំណោយផល ដោយសារតែគាត់បានទូលសូមព្រះជាមុនថា៖ «សូមព្រះអង្គបើកបង្ហាញមាគ៌ារបស់ព្រះអង្គមកដល់ទូលបង្គំ។ សូមបង្រៀនទូលបង្គំនូវរបៀបរបស់ព្រះអង្គ។ ហើយសូមដឹកនាំទូលបង្គំនៅក្នុងសេចក្ដីពិត»។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

តើអ្នកនឹងអធិស្ឋានដោយរបៀបណា នៅពេលដែលវិបត្តិបញ្ហាវាហូរចូលមកក្នុងជីវិតរបស់អ្នក ដោយសារតែទង្វើបាបរបស់អ្នកដទៃនោះ? ចុះបើគ្រោះធម្មជាតិវាបង្កភាពលំបាក ដែលវាហួសពីដែនសមត្ថភាពគ្រប់គ្រងរបស់មនុស្សនោះ? ក្នុងខណៈពេលដែលវិបត្តិទាំងឡាយវាកើនឡើងនៅក្នុងសប្ដាហ៍នេះ ចូរអធិស្ឋានជាមុន សម្រាប់ការឆ្លើយតបដោយផ្ទាល់របស់អ្នក ចំពោះវិបត្តិបញ្ហាអស់ទាំងនោះ។ ចូរទូលសូមព្រះ ដើម្បីឱ្យព្រះអង្គបើកបង្ហាញដល់អ្នកពីមាគ៌ារបស់ព្រះអង្គ ឱ្យព្រះអង្គបង្រៀនដល់អ្នកពីរបៀបរបស់ព្រះអង្គ ហើយនិងដឹកនាំអ្នកនៅក្នុងសេចក្ដីពិតរបស់ព្រះអង្គ – មុននឹងអ្នកផ្ដោតកម្លាំងកាយចិត្ត និងអារម្មណ៍របស់អ្នក ទៅលើមនុស្ស ឬបញ្ហានោះ។ ភាពជាក់ស្ដែងនៃជីវិត នោះជាធម្មតា គឺមានន័យថា បញ្ហាប្រឈមកំពុងតែនៅរង់ចាំយើងនៅផ្លូវខាងមុខ បន្ទាប់ពីវិបត្តិបញ្ហាបច្ចុប្បន្នរបស់យើងត្រូវបានដោះស្រាយរួចរាល់ហើយ។ អ្វីដែលនៅស្ថិតស្ថេរ នោះគឺថាយើងនៅតែមានតម្រូវការ ហើយយើងត្រូវការការដឹកនាំនិងការណែនាំផ្លូវពីព្រះ។ នៅក្នុងសប្ដាហ៍នេះ តើពេលវេលាអធិស្ឋានរបស់អ្នកនឹងបើកបង្ហាញពីអ្វីខ្លះ ស្ដីពីជីវិត ជំនឿ និងព្រះជាអម្ចាស់ របស់អ្នក?

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org