ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 17 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ដាវីឌ បានស្រែករកព្រះអម្ចាស់ សម្រាប់ការរំដោះពីពួកមនុស្សអាក្រក់ ហើយគាត់បានសរសើរតម្កើងព្រះ ដែលព្រះអង្គកំពុងតែស្ដាប់រូបគាត់។ ជំនាន់ទាំងឡាយនាពេលអនាគតនឹងថ្វាយបង្គំព្រះ ហើយប្រកាសពីសេចក្ដីសុចរិតរបស់ព្រះអង្គ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើងជំពូកទី ២២ គឺជា "ទំនុកតម្កើងអ្នកគង្វាល"។ ទាំងបីជំពូកដំបូង នោះជាការបរិយាយពីព័ន្ធកិច្ចនៅលើផែនដីរបស់ព្រះយេស៊ូ(វ)។ ក្នុងខណៈពេលកំពុងតែអធិស្ឋានសម្រាប់រឿងទុក្ខសោកផ្ទាល់របស់គាត់ នោះ ដាវីឌ បានពិពណ៌នាអំពីការឆ្កាង ការរស់ឡើងវិញ និងការគ្រងរាជ្យនាពេលអនាគតរបស់ព្រះគ្រីស្ទ។ សេចក្ដីសម្រេចនូវពាក្យទំនាយ នៅក្នុងខទី ១៨ ដោយពួកទាហានរ៉ូម៉ាំង នោះគឺជាចំណាប់អារម្មណ៍ដ៏ច្បាស់លាស់មួយ ដែលមានការថ្លែងឡើងវិញ នៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំង ៤ (ម៉ាថាយ ២៧៖៣៥, ម៉ាកុស ១៥៖២៤, លូកា ២៣៖៣៤, យ៉ូហាន ១៩៖២៣-២៤)។ ខគម្ពីរចុងក្រោយទាំង ៥ ត្រូវបានសម្រេច ហើយកំពុងតែបានសម្រេច និងត្រូវសម្រេច ក្នុងខណៈថាជំនាន់មនុស្សនីមួយៗ ត្រូវការឮពីអ្នកគង្វាលដ៏ល្អ ដែលទ្រង់បានប្រទានជីវិតរបស់ព្រះអង្គមក សម្រាប់កូនចៀមទាំងឡាយរបស់ព្រះអង្គ (យ៉ូហាន ១០៖១១)។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ក្នុងខណៈពេលដែលអ្នកអានពីអត្ថបទគម្ពីរនេះ តើអ្នកមានបានពិចារណាពីរបៀប ដែលអ្នកធ្លាប់បានក្លាយជាផ្នែកមួយនៃការសម្រេច ចំពោះពាក្យទំនាយ អស់ទាំងនោះដែរឬទេ? នៅត្រង់ចំណុចមួយ អ្នកធ្លាប់ក្លាយជាផ្នែកនៃ "មនុស្សជំនាន់នាពេលអនាគត [ដែលគេបាន] ប្រាប់អំពីព្រះអម្ចាស់"។ តើអ្នកធ្លាប់ឆ្លើយតបដោយរបៀបណាដែរ អំពីដំណឹងរបស់អ្នកគង្វាលដ៏ល្អ ដែលទ្រង់បានប្រទានជីវិតរបស់ព្រះអង្គ សម្រាប់អ្នក? ប្រសិនបើអ្នកបានជ្រើសរើសដើរតាមព្រះអង្គ នោះចូរឱ្យផ្នែកនៃអត្ថបទពាក្យទំនាយ ដែលមាននៅក្នុងទំនុកតម្កើង ខទី ៣១៖ «ចូរប្រកាសពីសេចក្ដីសុចរិតទៅដល់អស់មនុស្សដែលមិនទាន់កើតនៅឡើយ» នោះបានបន្តជាការត្រាស់ហៅរបស់អ្នក។ វាគឺជាទំនួលខុសត្រូវរបស់អ្នកជឿគ្រប់ជំនាន់ ដើម្បីឱ្យគេនៅតែបន្តថ្លែងប្រាប់ពីរឿងរបស់ព្រះយេស៊ូ(វ) ទៅដល់អស់អ្នករស់នៅ នាជំនាន់ក្រោយៗ។ តើអ្នកនឹងប្រកាសពីព្រះនាមរបស់ព្រះ ដោយចេតនា នៅថ្ងៃនេះ ដោយរបៀបណា?

អត្ថបទគម្ពីរ

ថ្ងៃ 16ថ្ងៃ 18

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org