ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?
សន្តនិករដែលព្រះបានបង្កើត បង្ហាញឱ្យឃើញពីចរិតលក្ខណៈនៃព្រះ ហើយបញ្ញត្តិរបស់ព្រះអង្គ ផ្ដល់រង្វាន់ដល់អស់អ្នកដែលដើរតាមសេចក្ដីថ្លែងទាំងនោះ។ ការថ្លឹងថ្លែងរបស់ព្រះ លាតត្រដាងពីអំពើបាប ដើម្បីឱ្យមនុស្សអាចឈរដោយគ្មានទោស និងបានជាទីគាប់ព្រះទ័យនៅក្នុងព្រះនេត្ររបស់ព្រះអង្គ។
តើទំនុកតម្កើងនេះមានន័យយ៉ាងណា?
ទំនុកតម្កើងនេះបើកសម្ដែងពីហេតុផលដែល ដាវីឌ បានដើរតាមព្រះអម្ចាស់។ គាត់បានចាប់ផ្ដើមដោយប្រើទស្សនៈយ៉ាងត្រឹមត្រូវ ក្នុងនាមព្រះអង្គជាព្រះដែលបានបង្កើតរាល់គ្រប់អ្វីៗទាំងអស់ នៅក្នុងខណៈពេលដែលប្រជាជាតិជិតខាង គេទៅថ្វាយបង្គំរាល់វត្ថុធាតុផ្សេងៗ ដែលមាននៅក្នុងធម្មជាតិ ដែលព្រះបានបង្កើតទៅវិញ។ ដាវីឌ ក៏បានមើលឃើញពីផលប្រយោជន៍ទាំងឡាយនៃការប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះផងដែរ។ អស់ជាច្រើនឆ្នាំ ដែលគាត់ត្រូវរស់នៅ ដោយខំរត់គេចពី ស្ដេច សូល ។ ការណ៍ទាំងនេះបានបង្រៀនឱ្យគាត់ចេះស្ដាប់បង្គាប់ព្រះ ហើយបានឱ្យគាត់ចេះរៀនស្កប់ចិត្ត ជាជាងមានទ្រព្យសម្បត្តិ ឬមាននគរយ៉ាងរុងរឿងនិងស្កឹមស្កៃនោះវិញ។ ជាចុងក្រោយ ស្ដេច ដាវីឌ បានរៀនអបអរយ៉ាងរីករាយនៅក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះ។ គាត់ទទួលស្គាល់ថាគាត់ធ្លាប់ពិការភ្នែក ចំពោះរាល់កំហុស ដែលមានតែព្រះប៉ុណ្ណោះ ដែលអាចបើកសម្ដែងឱ្យគាត់មើលឃើញវិញ។ ការឆ្លុះបញ្ចាំងជាប្រចាំពីព្រះបន្ទូលនៃព្រះ បានចាំងពន្លឺទៅក្នុងទីងងឹតទាំងឡាយនៃដួងចិត្តរបស់គាត់ ទាំងធ្វើឱ្យគាត់បានដឹងពីរាល់គ្រប់អ្វីៗ ដែលធ្វើឱ្យព្រះជាម្ចាស់មិនសព្វព្រះទ័យ។
តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?
យើងបាននិយាយច្រើនអំពីរបៀបដែលព្រះជាម្ចាស់បើកសម្ដែងឱ្យឃើញពីអង្គទ្រង់ នៅក្នុងអត្ថបទគម្ពីរ។ តើហេតុអ្វីបានជារឿងនេះវាសំខាន់? ទស្សនៈត្រឹមត្រូវពីព្រះ នោះវាពិតជាសំខាន់ចាំបាច់ ដើម្បីឱ្យយើងអាចមានទស្សនៈត្រឹមត្រូវពីខ្លួនឯង។ ដូចឧទាហរណ៍ថា ការទទួលស្គាល់ព្រះ ក្នុងនាមព្រះអង្គជាព្រះអាទិករពេញដោយព្រះចេស្ដា នោះនឹងជួយយើងឱ្យសម្គាល់ពីសិទ្ធិអំណាចរបស់ព្រះ ដើម្បីឱ្យយើងបានចេះស្ដាប់បង្គាប់ចំពោះមាគ៌ារបស់ព្រះអង្គទាំងស្រុង។ តើមានការជឿណាខ្លះអំពីព្រះ ដែលអ្នកទើបតែបានជួបប្រទះនាពេលថ្មីៗនេះ? តើមានអត្ថបទគម្ពីរណា ដែលគាំទ្រ ឬប្រឆាំងទាស់ ចំពោះការជឿអស់ទាំងនោះ? ប្រសិនបើអ្នកចាប់ផ្ដើមថ្ងៃនីមួយៗ ដោយការសិក្សាព្រះបន្ទូលរបស់ព្រះ ហើយថ្វាយសិរីរុងរឿងដល់ព្រះនាមព្រះអង្គ ក្នុងសេចក្ដីអធិស្ឋាន នោះចិត្តគំនិតនិងសកម្មភាពពេញមួយថ្ងៃរបស់អ្នក នឹងប្រព្រឹត្តទៅ ក្នុងទង្វើដែលគាប់ព្រះហឫទ័យព្រះ ជាប្រយោជន៍បានជាការថ្វាយទៅដល់ព្រះ ជាផលដំបូងនិងមុនគេបង្អស់នោះផងដែរ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។
More