ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 82 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ខ្មាំងសត្រូវរបស់ព្រះ នឹងក្លាយទៅជាកំណល់បាទារបស់ព្រះអង្គ។ ហើយព្រះអង្គនឹងគ្រងរាជ្យលើពួកគេ ក្នុងនាមព្រះអង្គជាមហាបូជាចារ្យ ក្នុងកងគណៈរបស់ ម៉ិលគី‌ស្សាដែក។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ទំនុកតម្កើង ១១០ ទស្សទាយពីភាពជាមហាបូជាចារ្យដ៏គង់នៅអស់កល្បរបស់ព្រះគ្រីស្ទ។ ព្រះគ្រីស្ទត្រូវបានតាំងឡើង ជាតំណាងរបស់ព្រះជាម្ចាស់ ជាព្រះមហាក្សត្រ ជាបូជាចារ្យ ជាចៅក្រម និងជានាយចម្បាំងដ៏អង់អាច។ ទំនុកតម្កើងដែលជាពាក្យទំនាយនេះ មានលក្ខណៈទាក់ទងទៅនឹងកិច្ចសន្ទនារវាងព្រះវរបិតា ហើយនិងព្រះរាជបុត្រា។ ដាវីឌ ដោយទទួលបានការបណ្ដាលយ៉ាងអស្ចារ្យពីព្រះវិញ្ញាណ បានថ្លែងអំពីព្រះមហាក្សត្រដែលនឹងត្រូវយាងមក ដែលស្ដេចនោះ មិនគ្រាន់តែជាពូជពង្សរបស់គាត់ ប៉ុន្តែជាព្រះអម្ចាស់ផងដែរ។ ទំនុកតម្កើងនេះត្រូវបានលើកឡើងនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី ច្រើនជាងទំនុកតម្កើងណាៗទាំងអស់។ ព្រះយេស៊ូ(វ) បានថ្លែងពីទំនុកតម្កើងនេះ នៅពេលដែលព្រះអង្គបានចោទសួរទៅក្រុមអ្នកដឹកនាំរបស់ពួកសាសន៍យូដា ពីរបៀបដែលព្រះគ្រីស្ទ អាចជាពូជពង្សរបស់ព្រះបាទដាវីឌ ហើយនិងជាព្រះអម្ចាស់របស់គាត់ (ដាវីឌ) នោះផង (ម៉ាថាយ ២២)។ ក្រុមគ្រូក្រឹត្យវិន័យពុំអាចមានចម្លើយតបតមកវិញបានទេ ដោយសារតែពួកគេពុំយល់ថា ព្រះមេស្ស៉ី (ព្រះគ្រីស្ទ) អាចជាមនុស្សផង ហើយនិងជាព្រះផង បានយ៉ាងណា។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

ផ្នែកនៃពាក្យទំនាយនៅក្នុងទំនុកតម្កើង ១១០ ត្រូវបានសម្រេចដោយការសុគត ការយកទៅដាក់ក្នុងផ្នូរ ការរស់ឡើងវិញ និងការលើកឡើងទៅស្ថានសួគ៌ របស់បុត្រមនុស្ស និងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដែលជាអង្គព្រះយេស៊ូ(វ) គ្រីស្ទ។ ផ្នែកដទៃផ្សេងទៀតនៃពាក្យទំនាយ – ដែលជាការវិនិច្ឆ័យទោសចំពោះអស់អ្នកដែលបដិសេធព្រះគ្រីស្ទ ហើយនិងរង្វាន់សម្រាប់ដល់អស់អ្នកដែលទទួលយកព្រះគ្រីស្ទ – នឹងត្រូវបានសម្រេច ទៅតាមសេចក្ដីដែលបានសន្យា។ ព្រះអង្គកំពុងតែធ្វើសកម្មភាពនៅក្នុងជីវិតរបស់អ្នកដើរតាមទ្រង់ ក្នុងនាមព្រះអង្គជាព្រះមហាក្សត្រផង និងជាមហាបូជាចារ្យផង។ តើអ្នកមានដែលធ្លាប់ស្គាល់ព្រះអង្គនៅក្នុងមុខតំណែងយ៉ាងដូច្នេះដែរទេ? សារសំខាន់សម្រាប់យើងនៅថ្ងៃនេះ នោះគឺច្បាស់ណាស់ – ព្រះជាម្ចាស់នឹងយាងមកវិញ ក្នុងនាមជាចៅក្រម ហើយគម្រោងផែនការរបស់ព្រះអង្គនឹងបានសម្រេច។ តើសេចក្ដីពិតនេះ បាននាំមកនូវការផ្លាស់ប្រែយ៉ាងណាដែរ ទៅក្នុងជីវិតរបស់អ្នក? តើអ្នកនឹងប្រើប្រាស់ពេលវេលានៃជីវិតនៅលើផែនដីរបស់អ្នក ឱ្យមានន័យ និងមានតម្លៃសម្រាប់គ្រាដ៏នៅអស់កល្បជានិច្ច យ៉ាងដូចម្ដេច?

អត្ថបទគម្ពីរ

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org