ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 81 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

ក្នុងការសរសើរតម្កើងព្រះជាម្ចាស់ សម្រាប់ក្ដីស្រឡាញ់និងភាពស្មោះត្រង់របស់ទ្រង់ នោះ ដាវីឌ បានដាក់ស្នើសុំជំនួយពីព្រះ ហើយបានស្រែកទូលអង្វរទៅព្រះ សូមព្រះអង្គសងសឹកចំពោះខ្មាំងសត្រូវរបស់គាត់។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

ដាវីឌបានចាប់ផ្ដើមនូវទំនុកតម្កើងនីមួយៗ ដោយការលើកសរសើរតម្កើង ដែលទង្វើនេះជួយរំឭកឱ្យគាត់ចាំពីព្រះដែលគាត់កំពុងតែអធិស្ឋានទៅដល់។ គាត់បានចាក់បង្ហូរដួងចិត្តរបស់គាត់ទៅដល់ព្រះ នៅក្នុងសេចក្ដីថ្លែងដែលបង្ហាញពីកំហឹងត្រឹមត្រូវមួយ ចំពោះខ្មាំងសត្រូវរបស់គាត់ ដែលពួកគេ – គ្មានហេតុផលទាល់តែសោះ – បានមកវាយប្រហាររូបគាត់ និងប្រជារាស្រ្តដែលព្រះបានជ្រើសរើស។ ដាវីឌបានងឿងឆ្ងល់ ថាហេតុអ្វីបានជាព្រះ ដូចជានៅបង្អង់មិនឆ្លើយតបទៅកាន់រាល់អ្វីៗ ដែលកំពុងតែកើតមានឡើងយ៉ាងដូច្នេះ។ មានអ្នកប្រាជ្ញខ្លះ ពួកគេគិតថា តាមទង្វើនៃពួកបរិសុទ្ធនាសម្ពន្ធមេត្រីចាស់ នោះពួកគេពុំដឹងអំពីថ្ងៃនៃគ្រាជំនុំជម្រះនោះទេ ហេតុដូច្នេះហើយបានជាពួកគេទូលសូមឱ្យព្រះកំណត់សេចក្ដីយុត្តិធម៌ ទៅតាមកម្រិតនៃទង្វើមនុស្សឱ្យបានភ្លាមៗ។ នៅទីបញ្ចប់ ដាវីឌ ពុំបានស្វែងរកការសងសឹកដោយខ្លួនគាត់នោះទេ ប៉ុន្តែគាត់បានបែរទៅរកព្រះសម្រាប់ជាជំនួយ ទាំងដឹងថានៅក្នុងកម្លាំងរបស់មនុស្សតែមួយមុខ នោះវាពិតជាមិនល្មមគ្រប់គ្រាន់មែន។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

តើអ្នកកំពុងតែទទួលរងការប្រឆាំងទាស់ ទាំងអ្នកគ្មានខុសអ្វី ដែរឬទេ? ស្ថានភាពរបស់អ្នកពុំនាំឱ្យព្រះជ្រួលច្រាល់ព្រះទ័យឡើយ។ អ្នកមិននៅតែឯកឯងក្នុងវិបត្តិនោះទេ។ ទោះបីជាស្ថានភាពមិនអាចផ្លាស់ប្រែភ្លាមៗក្ដី ឬក៏ប្រសិនបើមើលទៅព្រះ ហាក់បីដូចជានៅស្ងប់ស្ងៀម នោះចូរឱ្យអ្នកចងចាំថាព្រះទតឃើញ ព្រះជ្រាប និងព្រះយកព្រះទ័យទុកដាក់។ ចូរអធិស្ឋាន ចូរប្រាប់ទៅព្រះឱ្យបានច្បាស់ពីរាល់អ្វីដែលអ្នកមានអារម្មណ៍ ហើយចូររង់ចាំព្រះអង្គធ្វើការ ដើម្បីបានជាប្រយោជន៍ដល់អ្នក។ នៅថ្ងៃនេះ តើអ្នកនឹងពឹងផ្អែកទៅលើកម្លាំងរបស់អ្នក ឬក៏កម្លាំងរបស់ព្រះ ដើម្បីជួយនាំអ្នកឱ្យដើរឆ្លងផុតស្ថានភាពទាំងឡាយរបស់អ្នក? ជំនួសឱ្យការផ្ដោតចិត្តទៅលើតែបញ្ហា នោះចូរទុកចិត្ត និងលើកសរសើរតម្កើងដល់ព្រះអម្ចាស់ ដែលជាព្រះមាននូវដំណោះស្រាយ – ទ្រង់ហើយដែលជាព្រះអម្ចាស់យេស៊ូ(វ) គ្រីស្ទ។

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org