ការថ្វាយបង្គំ៖ មេរៀនសិក្សាតាមទំនុកតម្កើងគំរូ

Worship: A Study in Psalms

ថ្ងៃទី 105 ក្នុងចំណោម 106 ថ្ងៃ

តើទំនុកតម្កើងនេះថ្លែងពីអ្វី?

កវីទំនុកតម្កើងនឹងលើកសរសើរតម្កើង និងទុកចិត្តព្រះអម្ចាស់ អស់មួយជីវិតរបស់គាត់ ដោយសារតែក្ដីស្មោះត្រង់របស់ព្រះអង្គនៅស្ថិតស្ថេរជានិច្ច។ គាត់បានជំរុញឱ្យសាសន៍អ៊ីស្រាអែល លើកសរសើរតម្កើងព្រះ ដោយព្រោះតែការបើកសម្ដែងពីក្រឹត្យវិន័យ ហើយនិងព្រះបន្ទូលរបស់ព្រះអង្គ។

តើទំនុកតម្កើងនេះមានន័យយ៉ាងណា?

នេះជារឿងដែលមនុស្សទូទៅបានសន្មត ចំពោះទំនុកតម្កើង ៥ ជំពូកចុងក្រោយនេះ ដោយថា វាបានសរសេរឡើង បន្ទាប់ពីព្រះវិហារទីពីរត្រូវបានសាងសង់រួច ហើយជញ្ជាំងនៃក្រុងយេរូសាឡឹមត្រូវបានសាងសង់ឡើង។ ហើយនេះគឺជាការពន្យល់ចំៗ សម្រាប់ហេតុផល ថាហេតុអ្វីបានជាទំនុកតម្កើងទាំងនោះ បានចាប់ផ្ដើមដោយពាក្យពេចន៍ជាក់លាក់មួយចំនួនទាំងនេះ៖ «សូមសរសើរតម្កើងព្រះ»។ នៅអំឡុងពេលដែលប្រជារាស្រ្តអ៊ីស្រាអែលនៅជាប់ជាឈ្លើយ ហើយបានវិលត្រឡប់មកវិញ នោះស្មៀនគាត់បានរៀនទុកចិត្ត និងដាក់សេចក្ដីសង្ឃឹមរបស់គាត់នៅលើព្រះ ជាជាងដាក់ទំនុកចិត្តនៅលើមនុស្ស។ ប្រជារាស្រ្តអ៊ីស្រាអែលមានបុព្វហេតុមួយដ៏ពិសេស ដើម្បីសរសើរតម្កើងព្រះអម្ចាស់។ គ្មានជាតិសាសន៍ដទៃណាផ្សេង ដែលទទួលបានការបើកសម្ដែងពីព្រះប្រាជ្ញាញាណ និងពីរូបអង្គរបស់ព្រះ តាមរយៈក្រឹត្យវិន័យ ហើយនិងបទបញ្ញត្តិរបស់ព្រះអង្គនោះទេ។ នេះពិតជារឿងសក្តិសមណាស់ ក្នុងការលើកសរសើរតម្កើងដល់ព្រះ។

តើខ្ញុំត្រូវឆ្លើយតបយ៉ាងណា?

តើអ្នកកំពុងមានវិបត្តិបញ្ហាណាខ្លះ ដែលអ្នកកំពុងតែប្រឈមនាពេលឥឡូវនេះ? តើនឹងមាននរណាដែលអ្នកទុកចិត្ត សម្រាប់ឆ្លើយតបចំពោះវិបត្តិអស់ទាំងនោះ? អ្នកអាចទុកចិត្តព្រះ ដ្បិតព្រះទ្រង់នឹងប្រទានឱ្យទៅដល់រាល់តម្រូវការរបស់អ្នក នៅពេលដែលអ្នកចំណាយពេលនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ហើយនិងនៅក្នុងការអធិស្ឋាន។ ប្រសិនបើអ្នកព្រួយបារម្ភ អ្នកអាចបែរទៅរកព្រះអង្គសម្រាប់សេចក្ដីសុខសាន្ត។ ប្រសិនបើអ្នកនៅឯកោ នោះអ្នកអាចបែរទៅរកព្រះអង្គ សម្រាប់មិត្តភាព។ ប្រសិនបើដួងចិត្តរបស់អ្នកខ្ទេចខ្ទាំ នោះអ្នកអាចបែរទៅរកព្រះអង្គសម្រាប់ការព្យាបាល។ ប្រសិនបើអ្នកមានអារម្មណ៍ថាមិនអាចធ្វើអ្វីបាន នោះអ្នកអាចបែរទៅរកព្រះអង្គសម្រាប់កម្លាំង។ អ្នកអាចអរព្រះគុណព្រះ ហើយសរសើរតម្កើងព្រះអង្គ មុននឹងអ្នកទទួលបានការឆ្លើយតបទៅទៀត។ នេះគឺដោយសារតែព្រះជាម្ចាស់ ទ្រង់តែងតែស្មោះត្រង់ជារៀងរហូត ទៅកាន់អស់អ្នកដែលជ្រើសរើសដាក់ក្ដីសង្ឃឹមរបស់ខ្លួននៅក្នុងព្រះអង្គ។

អំពី​គម្រោងអាន​នេះ

Worship: A Study in Psalms

ទំនុកតម្កើងគឺជាបណ្ដុំនៃកំណាព្យនិងចម្រៀងដែលបានសរសេរឡើងជាង ១០០០ ឆ្នាំមុន។ ក្នុងខណៈពេលដែលថា ទំនុកតម្កើង មានចំណុះដោយការសរសើរតម្កើងដ៏រស់រវើក និងភាពសោយសោកយ៉ាងសង្រេង កណ្ឌគម្ពីរទាំងមូល បានផ្ដល់ជាសក្ខីភាពពីក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះ ចំពោះប្រជារាស្រ្តរបស់ព្រះអង្គ ក្នុងរាល់គ្រប់ស្ថានភាពទាំងឡាយ។ ក្នុងនាមជាកណ្ឌគម្ពីរនៃការថ្វាយបង្គំ ដែលស្ថិតនៅចំស្នូលកណ្ដាលនៃកណ្ឌគម្ពីរសញ្ញាចាស់ (សម្ពន្ធមេត្រីចាស់) នោះទំនុកតម្កើងនីមួយៗប្រមើលឃើញពីការសរសើរតម្កើងព្រះ រហូតដល់ទីដ៏ខ្ពង់ខ្ពស់បំផុត ដែលមានស្ដែងបង្ហាញចេញពីការសុគតនិងការរស់ឡើងវិញរបស់អង្គព្រះយេស៊ូ(វ) គ្រីស្ទ។

More

យើងខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមជំនុំបាទីស្ទ ថូម៉ាស រ៉ូត (Thomas Road Baptist Church) ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.trbc.org