៦ ថ្ងៃជាមួយនឹងព្រះនាមរបស់ព្រះជាម្ចាស់គំរូ

Six Days Of The Names Of God

ថ្ងៃទី 6 ក្នុងចំណោម 6 ថ្ងៃ

ថ្ងៃទី ៦៖ អេល ស៊ីមឆាក ហ្គីលី (EL SIMCHATH GILI) – ព្រះជាម្ចាស់នៃអំណរយ៉ាងហូរហៀររបស់ខ្ញុំ

ចូរគិតអំពីអំណរដែលអ្នកធ្លាប់ទទួលបាននៅពេលដែលអ្នកបានចេះយ៉ាងស្ទាត់ជំនាញទៅលើអ្វីមួយជាលើកដំបូង។ ប្រហែលជាអ្នករៀនចេះស្ទាត់នូវភាសាបរទេស គឺបានយ៉ាងល្អ រហូតដល់អ្នកអាចទំនាក់ទំនងជាមួយជនបរទេសដែលនិយាយភាសានោះ។ ឬប្រហែលជាអ្នកបានរត់ទៅដល់ទីគោលដៅ បន្ទាប់ពីប្រឹងរត់ពីមួយគីឡូម៉ែត្រទៅមួយគីឡូម៉ែត្រ ទាំងសឹងនឹងអស់ខ្យល់ក្នុងវិញ្ញាសារម៉ារ៉ាតុង។ ប្រហែលជាអ្នកព្យាយាមសិក្សាឱ្យបានសញ្ញាបត្រពីសកលវិទ្យាល័យ ហើយរហូតដល់អ្នកអាចដើរឆ្លងកាត់ឆាក ដើម្បីទៅទទួលយកវិញ្ញាប័នបត្ររបស់អ្នក។ អ្នកទទួលបានអារម្មណ៍ជាច្រើនយ៉ាងលើសលន់ ប៉ុន្តែអំណរគឺជាអារម្មណ៍ដែលនាំមុខគេជានិច្ច។

រាល់ការល្អបានមកពីព្រះជាម្ចាស់ ហើយព្រះអង្គរួមរីករាយនៅក្នុងការល្អអស់ទាំងនោះ។ ព្រះអង្គគឺជាប្រភពនៃអំណរដ៏ពិតតែមួយ ហើយនៅពេលដែលយើងដាក់ការទុកចិត្តរបស់យើងនៅក្នុងព្រះអង្គ នោះយើងអាចទទួលបានបទពិសោធន៍នៃអំណរនៅក្នុងរាល់គ្រប់កាលៈទេសៈរបស់យើង។ យើងអាចមានអំណរនៅកណ្ដាលចំណោមនៃទុក្ខលំបាករបស់យើង ប្រសិនបើសេចក្ដីសង្ឃឹមរបស់យើងស្ថិតនៅក្នុងព្រះអម្ចាស់។

កំហុសឆ្គងដែលយើងតែងតែធ្វើ នោះគឺជាការដែលយើងប្រឹងទៅស្វែងរកអំណរ ក្រៅពីប្រភពមកពីព្រះ។ នៅពេលយើងផ្ដល់តម្លៃដល់ខ្លួនឯង ដោយយោងតាមមតិយោបល់របស់នរណាម្នាក់មានចំពោះយើង ឬដោយអាស្រ័យលើប្រាក់ខែដែលយើងទទួលបាន ឬមុខតំណាងរបស់យើងក្នុងសង្គម នោះយើងភ្លាត់បាត់អំណរដ៏ពិតទៅវិញ។ យើងបាត់អំណរនៅក្នុងដំណើរជីវិត។ យើងបាត់អំណរក្នុងការរុករកឃើញ។ យើងបាត់អំណរក្នុងដួងចិត្តដែលបើកចំហចំពោះព្រះ។ ហើយយើងក៏បាត់ឱកាសដ៏អស្ចារ្យដើម្បីចែករំលែកអំណររបស់ព្រះជាមួយអ្នកដទៃផងដែរ។ ប៉ុន្តែនៅពេលយើងបានបំពេញដោយអំណរដែលបានមកពីព្រះជាម្ចាស់ នោះយើងបញ្ចាំងពីក្ដីស្រឡាញ់និងទីគាប់ព្រះហឫទ័យនៃព្រះ ទៅដល់អស់អ្នកដែលនៅជំុវិញយើង ដើម្បីឱ្យគេស្គាល់ពីអំណរដ៏ពិតដែរ។

ប្រសិនបើអ្នករកឃើញថាអត្ថបទស្មឹងស្មាធិ៍នេះមានន័យល្អ នោះយើងខ្ញុំចង់ផ្ដល់ជាកាដូ ដែលអ្នកអាចដោនឡូដនូវសេចក្ដីអធិប្បាយអំពីព្រះនាម ព្រះយេហូវ៉ា យ៉ារ៉េ (Jehovah Jireh)។ ស្នើសុំសេចក្ដីអធិប្បាយទាំងស្រុង ដោយលោក ថូនី អេវិន នៅទីនេះ។ 

អត្ថបទគម្ពីរ

ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Six Days Of The Names Of God

ចេញពីព្រះនាមជាច្រើនរបស់ព្រះជាម្ចាស់ នោះព្រះអង្គបានបើកសម្ដែងមកដល់រូបយើងនូវសណ្ឋាននៃចរិតលក្ខណៈរបស់ព្រះអង្គ។ លើសពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរបង្ហាញឱ្យយើងស្គាល់ពីព្រះនាមចំនួន ៨០ ផ្សេងៗពីគ្នារបស់ព្រះជាម្ចាស់។ ដូចបានផ្ដល់ឱ្យ មានព្រះនាមចំនួន ៦ ព្រមទាំងអត្ថន័យរបស់ព្រះនាមទាំងនោះផង ដែលអាចជួយឱ្យអ្នកជឿអាចចូលទៅកាន់តែជិតចំពោះព្រះដ៏ពិតតែមួយអង្គ។ អត្ថបទទាំងនេះ ដកស្រង់ចេញពី ការទទួលបទពិសោធន៍ពីអំណាចចេស្ដានៃព្រះនាមរបស់ព្រះជាម្ចាស់៖ អត្ថបទស្មឹងស្មាធិ៍ដែលផ្ដល់ជីវិត ដោយលោកបណ្ឌិត ថូនី អេវិន (Tony Evans)។ ក្រុង យូជីន រដ្ឋ អូរីហ្គេន៖ រោងពុម្ពផ្សព្វផ្សាយ ផ្ទះចម្រូត (Harvest House Publishers)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច The Urban Alternative និងលោក ថូនី អេវិន (Tony Evans) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ https://tonyevans.org/