៦ ថ្ងៃជាមួយនឹងព្រះនាមរបស់ព្រះជាម្ចាស់គំរូ

Six Days Of The Names Of God

ថ្ងៃទី 4 ក្នុងចំណោម 6 ថ្ងៃ

ថ្ងៃទី ៤៖ អេស្ច អុកឡា (ESH OKLAH) – ជា​ភ្លើង​ឆេះ​បន្សុស

តើអ្នកធ្លាប់ឃើញដោយផ្ទាល់ភ្នែកពីភាពអន្តរាយនៃភ្លើងឆេះព្រៃដែរឬទេ? ភ្លើងនោះវាឆេះរាល់អ្វីៗទាំងឡាយដែលស្ថិតនៅពីមុខវា។ គឺវាឆេះយ៉ាងសន្ធោសន្ធៅ ទៅតាមច្រកផ្លូវ និងសូម្បីតែតាមទន្លេ។ ឥឡូវចូរគិតអំពីភ្លើងដែលឆេះបន្សុស ដែលជាភ្លើងធំជាងសកលលោកទាំងមូល នោះអ្នកនឹងចាប់ផ្ដើមមើលឃើញតែមួយភ្លែតអំពីអំណាចចេស្ដានៃព្រះ។

យើងត្រូវតែមានសេចក្ដីគោរពចំពោះអំណាចចេស្ដាដ៏លើសលន់នៃព្រះ ប៉ុន្តែយើងក៏ត្រូវការចងចាំថាព្រះអង្គក៏ជាព្រះផ្ទាល់សម្រាប់មនុស្សម្នាក់ៗ ដែលទ្រង់មានព្រះទ័យទុកដាក់យ៉ាងជ្រាលជ្រៅចំពោះយើងដែរ។ ដោយហេតុនេះហើយ ព្រះអង្គគឺជាព្រះដែលសក្តិសមនឹងទទួលបានការសរសើរ និងការថ្វាយបង្គំ នៅគ្រប់ពេលវេលាទាំងអស់របស់យើង។ យើងមិនគួរចាត់ទុកព្រះអង្គក្នុងភាពលេងសើចទេ ប៉ុន្តែយើងត្រូវតែមានការកោតខ្លាច ទាំងស្រែកទូលអង្វរទៅដល់ព្រះអង្គ និងគួរដើរចូលទៅក្នុងទំនាក់ទំនងជាមួយនឹងព្រះអង្គវិញ។

ទំហំនៃព្រះជាម្ចាស់ នោះអាចជារឿងដ៏លំបាកឱ្យយើងនឹកស្មានដល់ ដោយឡែកថាព្រះអង្គជ្រាបពីរាល់ភាពលម្អិតនៃជីវិតរបស់យើង។ តើឱ្យព្រះដ៏អស្ចារ្យក្រៃលែង មកយកព្រះទ័យទុកដាក់ចំពោះរឿងជីវិតយើង ដែលគិតទៅដូចជារាក់កំផែល នោះបានដោយរបៀបណា? នេះគឺដោយសារតែព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើងយ៉ាងជ្រាលជ្រៅ។ ហេតុនេះហើយបានជាយើងត្រូវការអនុញ្ញាតឱ្យព្រះជាម្ចាស់បញ្ឆេះនូវភ្លើងបន្សុសរបស់ព្រះអង្គមកកាន់ដួងចិត្តដ៏រឹងរបស់យើង។

ព្រះអង្គជា អេស្ច អុកឡា ដែលជាភ្លើងឆេះបន្សុស ប៉ុន្តែក៏ជាភ្លើងបំពេញដោយព្រះគុណ ភាពអត់ធ្មត់ និងក្ដីសន្ដោសមេត្តា។ ភ្លើងនោះនាំឱ្យយើងបានចូលទៅកៀកនឹងព្រះអង្គ ក្នុងគោលដៅ ឱ្យយើងចេះចាត់ទុកព្រះអង្គជាលេខមួយ នៅក្នុងដួងចិត្ត គំនិត និងព្រលឹងរបស់យើង។ ហើយនៅក្នុងចំណោមនៃភ្លើងនោះ ព្រះអង្គបណ្ដុះក្ដីស្រឡាញ់នៅក្នុងដួងចិត្តរបស់យើង។

ថ្ងៃ 3ថ្ងៃ 5

អំពី​គម្រោងអាន​នេះ

Six Days Of The Names Of God

ចេញពីព្រះនាមជាច្រើនរបស់ព្រះជាម្ចាស់ នោះព្រះអង្គបានបើកសម្ដែងមកដល់រូបយើងនូវសណ្ឋាននៃចរិតលក្ខណៈរបស់ព្រះអង្គ។ លើសពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរបង្ហាញឱ្យយើងស្គាល់ពីព្រះនាមចំនួន ៨០ ផ្សេងៗពីគ្នារបស់ព្រះជាម្ចាស់។ ដូចបានផ្ដល់ឱ្យ មានព្រះនាមចំនួន ៦ ព្រមទាំងអត្ថន័យរបស់ព្រះនាមទាំងនោះផង ដែលអាចជួយឱ្យអ្នកជឿអាចចូលទៅកាន់តែជិតចំពោះព្រះដ៏ពិតតែមួយអង្គ។ អត្ថបទទាំងនេះ ដកស្រង់ចេញពី ការទទួលបទពិសោធន៍ពីអំណាចចេស្ដានៃព្រះនាមរបស់ព្រះជាម្ចាស់៖ អត្ថបទស្មឹងស្មាធិ៍ដែលផ្ដល់ជីវិត ដោយលោកបណ្ឌិត ថូនី អេវិន (Tony Evans)។ ក្រុង យូជីន រដ្ឋ អូរីហ្គេន៖ រោងពុម្ពផ្សព្វផ្សាយ ផ្ទះចម្រូត (Harvest House Publishers)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច The Urban Alternative និងលោក ថូនី អេវិន (Tony Evans) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ https://tonyevans.org/