៦ ថ្ងៃជាមួយនឹងព្រះនាមរបស់ព្រះជាម្ចាស់គំរូ

Six Days Of The Names Of God

ថ្ងៃទី 1 ក្នុងចំណោម 6 ថ្ងៃ

ថ្ងៃទី ១៖ អេល អ៊ីម៉ូណា (EL EMUNAH) – ព្រះដ៏ស្មោះត្រង់

យើងចង់ចូលចិត្តគិតថាខ្លួនយើងជាមនុស្សស្មោះត្រង់។ យើងទៅធ្វើការងារទៀងទាត់ពេលវេលា (មែន ជាធម្មតា) ហើយយើងបំពេញភារកិច្ចដោយភាពឧស្សាហ៍ព្យាយាម។ យើងមានពេលសម្រាប់ក្រុមគ្រួសារហើយនិងមិត្តភក្តិ។ យើងចូលរួមបម្រើនៅក្នុងក្រុមជំនុំរបស់យើង ហើយចុះឈ្មោះចូលរួមសម្រាប់គណៈកម្មាធិការ ហើយនិងរកឱកាសស្ម័គ្រចិត្តនានា។ ប៉ុន្តែមិនថាជាយើងប្រឹងប្រែងខិតខំឱ្យស្មោះត្រង់ខ្លាំងប៉ុណ្ណានោះទេ នោះយើងនៅតែមិនអាចធ្វើឱ្យខ្លួនល្អឥតខ្ចោះដដែល។ ដោយជៀសមិនផុត យើងមិនអាចចូលរួមរាល់កិច្ចប្រជុំ ឬត្រូវរំលងពេលប្រកួតកីឡាទាល់ទាត់របស់កូនខ្លួន ឬភ្លេចអំពីភារកិច្ចការងាររបស់ក្រុមស្ម័គ្រចិត្តដដែល។

ដោយសារតែយើងមិនអាចធ្វើជាមនុស្សស្មោះត្រង់រហូតបាន នោះវាជារឿងយើងអាចដាក់ទំនុកចិត្ត ព្រោះយើងបម្រើព្រះដ៏ស្មោះត្រង់។ ព្រះនាមរបស់ព្រះអង្គគឺ អេល អ៊ីម៉ូណា--El Emunah ដោយមានន័យថា "ព្រះដ៏ស្មោះត្រង់" ហើយព្រះអង្គជាព្រះដែលយើងអាចទុកចិត្តថាព្រះអង្គនឹងយាងមករាល់ពេល ទាំងមូរដៃអាវ និងបំពេញកិច្ចការនៅក្នុងជីវិតរបស់យើងផង។ តើព្រះអង្គតែងតែរក្សាសេចក្ដីសន្យារបស់ព្រះអង្គ? ត្រឹមត្រូវហើយ។ តើព្រះអង្គតែងតែស្ដាប់ពាក្យអធិស្ឋានរបស់យើង? ត្រឹមត្រូវហើយ។ តើព្រះអង្គតែងតែគង់នៅជាមួយយើង? ត្រឹមត្រូវហើយ។

មានរឿងខ្លះកើតឡើងនៅក្នុងជីវិតរបស់យើង ដែលនាំឱ្យយើងមិនអាចមានភាពស្មោះត្រង់ពេញលេញចំពោះអ្នកដទៃ។ ដោយសារតែយើងជាមនុស្ស យើងងាយរងការល្បួងទាំងសម្រេចចិត្ត ដោយផ្អែកទៅលើភាពចង់ការពារខ្លួនឯងកុំឱ្យអន្តរាយ ភាពអាត្មានិយម ហើយនិងចិត្តលោភលន់។ និយាយឱ្យត្រង់ទៅ មែន យើងមិនអាចល្អឥតខ្ចោះបានរហូតឡើយ។ ប៉ុន្តែនៅពេលណាដែលយើងខានមិនបានធ្វើ នោះព្រះជាម្ចាស់ចេញព្រះភក្រ្ត (មានវត្តមាន) ជានិច្ច។ ហើយព្រះអង្គណែនាំយើងដោយភាពទន់ភ្លន់ ដើម្បីឱ្យយើងមកបំពេញភារកិច្ចដែលព្រះអង្គសព្វព្រះទ័យឱ្យយើងធ្វើវិញ—ដែលទាំងនោះគឺជាភារកិច្ចក្នុងការឱ្យយើងចេះមានភាពស្មោះត្រង់ ហើយនិងចេះបង្ហាញខ្លួនសម្រាប់ដល់អ្នកដទៃ។ នៅពេលយើងបែរទៅរកភាពល្អឥតខ្ចោះរបស់ព្រះអង្គ ក្នុងគ្រាដែលយើងមិនល្អគ្រប់គ្រាន់ នោះភាពស្មោះត្រង់របស់ព្រះអង្គនឹងបំផ្លាស់បំប្រែយើង។

ប្រសិនបើអ្នករកឃើញថាអត្ថបទស្មឹងស្មាធិ៍នេះមានន័យល្អ នោះយើងខ្ញុំចង់ផ្ដល់ជាកាដូ ដែលអ្នកអាចដោនឡូដនូវសេចក្ដីអធិប្បាយអំពីព្រះនាម ព្រះយេហូវ៉ា យ៉ារ៉េ (Jehovah Jireh)។ ស្នើសុំសេចក្ដីអធិប្បាយទាំងស្រុង ដោយលោក ថូនី អេវិន នៅទីនេះ។ 

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Six Days Of The Names Of God

ចេញពីព្រះនាមជាច្រើនរបស់ព្រះជាម្ចាស់ នោះព្រះអង្គបានបើកសម្ដែងមកដល់រូបយើងនូវសណ្ឋាននៃចរិតលក្ខណៈរបស់ព្រះអង្គ។ លើសពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរបង្ហាញឱ្យយើងស្គាល់ពីព្រះនាមចំនួន ៨០ ផ្សេងៗពីគ្នារបស់ព្រះជាម្ចាស់។ ដូចបានផ្ដល់ឱ្យ មានព្រះនាមចំនួន ៦ ព្រមទាំងអត្ថន័យរបស់ព្រះនាមទាំងនោះផង ដែលអាចជួយឱ្យអ្នកជឿអាចចូលទៅកាន់តែជិតចំពោះព្រះដ៏ពិតតែមួយអង្គ។ អត្ថបទទាំងនេះ ដកស្រង់ចេញពី ការទទួលបទពិសោធន៍ពីអំណាចចេស្ដានៃព្រះនាមរបស់ព្រះជាម្ចាស់៖ អត្ថបទស្មឹងស្មាធិ៍ដែលផ្ដល់ជីវិត ដោយលោកបណ្ឌិត ថូនី អេវិន (Tony Evans)។ ក្រុង យូជីន រដ្ឋ អូរីហ្គេន៖ រោងពុម្ពផ្សព្វផ្សាយ ផ្ទះចម្រូត (Harvest House Publishers)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច The Urban Alternative និងលោក ថូនី អេវិន (Tony Evans) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ https://tonyevans.org/