៦ ថ្ងៃជាមួយនឹងព្រះនាមរបស់ព្រះជាម្ចាស់គំរូ

Six Days Of The Names Of God

ថ្ងៃទី 3 ក្នុងចំណោម 6 ថ្ងៃ

ថ្ងៃទី ៣៖ យេហូវ៉ា យ៉ារ៉េ (JEHOVAH JIREH) – ព្រះអម្ចាស់នឹងផ្គត់ផ្គង់ 

អ្នកមិនប្រាកដថាបានលុយមកពីណា ដើម្បីយកទៅបង់ថ្លៃវិក្កយបត្រចំណាយសម្រាប់ខែនេះទេ។ ស្ថានភាពទំនាក់ទំនងស្នេហារបស់អ្នកមិនដឹងថាទៅជាយ៉ាងម៉េចយ៉ាងម៉ានោះដែរ។ អ្នកបានឮថាការជម្រុះតួនាទីការងារបានមកដល់ទីកន្លែងធ្វើការរបស់អ្នក ហើយមុខតំណែងរបស់អ្នកក្នុងក្រុមហ៊ុនក៏កំពុងតែស្រពេចស្រពិលដែរ។ នៅពេលណាដែលរឿងចាំបាច់នៃជីវិតកំពុងរងកត្តាហានីភ័យ—បញ្ហាសុខភាព រឿងថវិកា ទីជម្រក តម្រូវការអាហារ បញ្ហាគ្រួសារ មុខតំណែងការងារ—នោះវាពិតជារឿងធម្មជាតិមួយ ដែលយើងត្រូវមានអារម្មណ៍ភ័យខ្លាច ដោយព្រោះយើងមិនដឹងថាត្រូវសម្លឹងមើលទៅទីណា។ ហេតុនេះហើយបានជាអ្នកត្រូវតែស្រែកអង្វរទៅរក ព្រះយេហូវ៉ា យ៉ារ៉េ (Jehovah Jireh)។ ព្រះនាមដ៏មានពរនៃព្រះជាម្ចាស់នេះ គឺមានន័យថា "ព្រះអម្ចាស់នឹងផ្គត់ផ្គង់" ហើយនេះជាព្រះនាមមានពេញដោយអំណាចនិងចេស្ដា។

នៅពេលដែលយើងមានអារម្មណ៍ភ័យខ្លាចអំពីរឿងអនាគតរបស់យើង នោះវាជាហេតុចាំបាច់ដែលយើងត្រូវបែរទៅរកព្រះជាម្ចាស់ ហើយស្រែកទូលអង្វររកព្រះនាមរបស់ព្រះអង្គ។ រាល់អំណោយដែលល្អ ហើយឥតខ្ចោះ នោះបានមកពីព្រះអង្គ ហើយអំណោយ និងព្រះពរដែលព្រះអង្គប្រទាន នោះគឺគ្មានដែនកំណត់ទេ។ ការដាក់ជំនឿរបស់យើងនៅក្នុងព្រះអង្គ នោះពេលខ្លះអាចជារឿងតែមួយគត់ ដែលអាចសម្រាលដល់ភាពភ័យខ្លាចរបស់យើង ដើម្បីឱ្យយើងអាចរក្សាចិត្តគំនិតរបស់យើងឱ្យគិតតែពីរឿងអ្វីៗដែលល្អ។

វាអាចជាមេរៀនមួយដ៏លំបាក ប៉ុន្តែការល្បងល និងវិបត្តិដែលមាននៅលើផែនដីនេះ នឹងជួយពង្រឹងដល់សាចដុំខាងវិញ្ញាណរបស់យើង ហើយនាំយើងឱ្យចូលកាន់តែប្រកៀកនឹងព្រះជាម្ចាស់។ តាមរយៈវិបត្តិបញ្ហារបស់យើង នោះព្រះបង្ហាញដល់យើងមុនគេ ពីរបៀបដែលព្រះអង្គផ្គត់ផ្គង់ខ្យល់ដល់សួតរបស់យើង ដើម្បីឱ្យយើងអាចដកដង្ហើម និងទទួលបានពន្លឺទៅដល់ភ្នែករបស់យើង ដើម្បីឱ្យយើងអាចនៅបន្តមើលឃើញ។ ព្រះអង្គប្រទានដល់យើងនូវអ្វីៗដែលយើងត្រូវការយ៉ាងជាក់ ដើម្បីឱ្យបានជាផលនៃការរីកចម្រើនធំបំផុតនៅក្នុងរូបយើង ហើយឱ្យយើងអាចជះឥទ្ធិពលទៅដល់ទីដែលឈោងចាប់មិនដល់ សម្រាប់ព្រះរាជ្យរបស់ព្រះអង្គផង។ ហើយព្រះអង្គតែងតែប្រទានឱ្យក្នុងព្រះវិញ្ញាណនៃសេចក្ដីស្រឡាញ់ជានិច្ច។

អត្ថបទគម្ពីរ

ថ្ងៃ 2ថ្ងៃ 4

អំពី​គម្រោងអាន​នេះ

Six Days Of The Names Of God

ចេញពីព្រះនាមជាច្រើនរបស់ព្រះជាម្ចាស់ នោះព្រះអង្គបានបើកសម្ដែងមកដល់រូបយើងនូវសណ្ឋាននៃចរិតលក្ខណៈរបស់ព្រះអង្គ។ លើសពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរបង្ហាញឱ្យយើងស្គាល់ពីព្រះនាមចំនួន ៨០ ផ្សេងៗពីគ្នារបស់ព្រះជាម្ចាស់។ ដូចបានផ្ដល់ឱ្យ មានព្រះនាមចំនួន ៦ ព្រមទាំងអត្ថន័យរបស់ព្រះនាមទាំងនោះផង ដែលអាចជួយឱ្យអ្នកជឿអាចចូលទៅកាន់តែជិតចំពោះព្រះដ៏ពិតតែមួយអង្គ។ អត្ថបទទាំងនេះ ដកស្រង់ចេញពី ការទទួលបទពិសោធន៍ពីអំណាចចេស្ដានៃព្រះនាមរបស់ព្រះជាម្ចាស់៖ អត្ថបទស្មឹងស្មាធិ៍ដែលផ្ដល់ជីវិត ដោយលោកបណ្ឌិត ថូនី អេវិន (Tony Evans)។ ក្រុង យូជីន រដ្ឋ អូរីហ្គេន៖ រោងពុម្ពផ្សព្វផ្សាយ ផ្ទះចម្រូត (Harvest House Publishers)។

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ ព័ន្ធកិច្ច The Urban Alternative និងលោក ថូនី អេវិន (Tony Evans) ដែលបានជួយផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហ៍ទំព័រ៖ https://tonyevans.org/