៦ ថ្ងៃជាមួយនឹងព្រះនាមរបស់ព្រះជាម្ចាស់គំរូ

ថ្ងៃទី ២៖ អេឡូហ៊ី ឆេសិតដាយ - ELOHE CHASEDDI – ព្រះនៃក្ដីមេត្តាប្រណី
រឿងជីវិតមិនប្រាកដថានឹងតែងធានាឱ្យយើងមានឱកាសជាលើកទីពីរទេ។ មានពេលខ្លះ នៅពេលយើងសម្រេចចិត្តដោយមិនបានគិត—ពាក្យសម្ដីអាក្រក់ថ្លែងទៅកាន់មិត្តភក្ដិ កំហុសខុសឆ្គងកើតឡើងនៅពេលបម្រើការងារ ឬជម្រើសក្នុងជីវិតដែលមិនគួរគប្បី—ទង្វើទាំងនោះ នាំឱ្យយើងត្រូវខាតបង់។ យើងបាត់បង់មិត្តភាព។ យើងត្រូវគេបណ្ដេញចេញពីការងារ។ សុខភាពរបស់យើងត្រូវទ្រុឌទ្រោម។ ទោះបីជាយើងផ្លាស់ប្រែចិត្ត នោះក៏មិនមានការធានាថារាល់គ្រប់អ្វីៗនៅតែធម្មតា មិនអីនោះដែរ។
សេចក្ដីមេត្តាករុណានៃព្រះផ្ដល់ឱ្យយើងនូវឱកាសជាលើកទីពីរ គឺម្ដងហើយម្ដងទៀត។ អេឡូហ៊ី ឆេសិតដាយ-Elohe Chaseddi—ព្រះនៃក្ដីមេត្តាប្រណី—ចាក់បង្ហូរលើយើងជាមួយការអត់ឱនទោស និងងូតយើងជាមួយក្ដីស្រឡាញ់យ៉ាងសប្បុរស។ ព្រះអង្គតែងតែពិតត្រង់។ ព្រះអង្គតែងតែមេត្តា។ ព្រះអង្គតែងតែសន្ដោសអាណិត។ ប្រសិនបើយើងស្រឡាញ់ព្រះអង្គដោយទូលសូមពីទ្រង់នូវការអត់ឱនទោស នោះព្រះអង្គនឹងប្រទានឱ្យ។ តែងតែឱ្យជានិច្ច។
ដោយសារតែព្រះអង្គជាព្រះនៃក្ដីមេត្តាប្រណី នោះយើងមិនចាំបាច់ភ័យខ្លាចអ្វីឡើយ។ យើងតែងតែអាចចូលមកឯព្រះអង្គ ដោយចិត្តគំនិតសុខសាន្ដ ថាព្រះអង្គប្រទានឱ្យដល់យើងយ៉ាងសេរីនិងពេញបរិបូរ។ សេចក្ដីសន្យារបស់ព្រះអង្គតែងតែនៅជាមួយនឹងយើង ហើយនាំយើងឱ្យឆ្លងផុតរាល់គ្រប់ស្ថានភាពនៃវិបត្តិ និងរាល់គ្រប់រដូវកាលដ៏លំបាកទាំងឡាយ។ ទោះបីជាពេលខ្លះ កំហុសខុសឆ្គង កើតមានឡើង ដោយសារតែការប្រព្រឹត្តផ្ទាល់របស់យើងក៏ដោយ។ ព្រះអង្គតែងតែផ្ដល់នូវការអត់ឱនទោសជានិច្ច ទៅដល់អស់អ្នកណាដែលបន្ទាបខ្លួននិងកែប្រែចិត្តគំនិត។
ជំនួសដោយការព្រួយបារម្ភអំពីរឿងកាលពីម្សិលមិញ នោះព្រះជាម្ចាស់សព្វព្រះទ័យឱ្យយើងផ្ដោតចិត្តគំនិតមកក្នុងថ្ងៃនេះវិញ។ តើយើងអាចបម្រើព្រះអង្គដោយរបៀបណានៅថ្ងៃនេះ? តើមានគម្រោងផែនការអ្វីខ្លះដែលព្រះអង្គមានសម្រាប់ឱ្យយើង បំពេញនៅថ្ងៃនេះ? តើយើងអាចចែករំលែកដល់អ្នកដទៃពីព្រះដោយរបៀបណានៅថ្ងៃនេះ? នេះហើយជាភាពស្រស់បំព្រងនៃក្ដីមេត្តា—វាជាឱកាសលើកទីពីរ ដែលអ្នកអាចសម្លឹងមើលទៅមុខ ទាំងផ្ដោតទៅលើអនាគតដែលព្រះមានសម្រាប់រូបអ្នកវិញ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ

ចេញពីព្រះនាមជាច្រើនរបស់ព្រះជាម្ចាស់ នោះព្រះអង្គបានបើកសម្ដែងមកដល់រូបយើងនូវសណ្ឋាននៃចរិតលក្ខណៈរបស់ព្រះអង្គ។ លើសពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ព្រះគម្ពីរបង្ហាញឱ្យយើងស្គាល់ពីព្រះនាមចំនួន ៨០ ផ្សេងៗពីគ្នារបស់ព្រះជាម្ចាស់។ ដូចបានផ្ដល់ឱ្យ មានព្រះនាមចំនួន ៦ ព្រមទាំងអត្ថន័យរបស់ព្រះនាមទាំងនោះផង ដែលអាចជួយឱ្យអ្នកជឿអាចចូលទៅកាន់តែជិតចំពោះព្រះដ៏ពិតតែមួយអង្គ។ អត្ថបទទាំងនេះ ដកស្រង់ចេញពី ការទទួលបទពិសោធន៍ពីអំណាចចេស្ដានៃព្រះនាមរបស់ព្រះជាម្ចាស់៖ អត្ថបទស្មឹងស្មាធិ៍ដែលផ្ដល់ជីវិត ដោយលោកបណ្ឌិត ថូនី អេវិន (Tony Evans)។ ក្រុង យូជីន រដ្ឋ អូរីហ្គេន៖ រោងពុម្ពផ្សព្វផ្សាយ ផ្ទះចម្រូត (Harvest House Publishers)។
More