ព័ត៌មានគម្រោងអាន

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះគំរូ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ថ្ងៃទី 9 ក្នុងចំណោម 48 ថ្ងៃ

“លឺព្រះសូរសៀងព្រះ ស្តាប់ទៅដូចជាងាយស្រួល ប៉ុន្តែតើវាដំណើរការយ៉ាងដូចម្តេច? នេះជាសំណួរដែលបងប្អូនប្រុសខ្ញុំតែងតែសួរខ្ញុំ បន្ទាប់ពីនរណាម្នាក់លើកទឹកចិត្តគាត់តាមរយៈព្រះបន្ទូលដែលថា ”សូមស្តាប់តាមព្រះជាម្ចាស់”


ហើយចម្លើយរបស់ខ្ញុំនោះគឺ ”ប្រសិនបើអ្នកសួរព្រះ ថាតើល្អដែរឬទេ បើអ្នកនៅជាមួយស្រីម្នាក់នេះ ? តើអ្នកត្រៀមខ្លួនក្នុងការទទួលយកចម្លើយថាទេ ហើយឬនៅ?” ការយល់ដឹងនេះមិនមែនមកពីខ្ញុំនោះទេ វាត្រូវបានផ្តល់មកកាន់ខ្ញុំម្តង ក្នុងស្ថានភាពស្រដៀងគ្នា។ ទីបំផុត អ្វីដែលនៅពីក្រោយសំនួរនេះគឺ ថាតើខ្ញុំទុកចិត្តព្រះថាទ្រង់ពិតជាមានន័យបែបនោះពិតមែនទេ។


សូមបាននៅជាប់ជាមួយនឹងរូបភាពនៃរឿងនេះ ប្រសិនបើចៀមមិនជឿថាអ្នកគង្វាលមានបំណងល្អលើខ្លួន នោះវាច្បាស់ជាមិនដើរកាត់ទ្វារនោះទេ។ វានឹងពឹងផ្អែកលើការគិតរបស់ខ្លួន ហើយដើរតាមផ្លូវតែឯង។


សូមបានស្វែងរកពាក្យ ”Shrek សត្វចៀមដែលរត់បាត់” នោះអ្នកនឹងរកឃើញរឿងដែលសត្វចៀមបានរត់គេចចេញ ពីអ្នកគង្វាល៦ឆ្នាំ ជាប់គ្នាដើម្បីកុំឲ្យគេកោររោម។ អ្វីដែលបានកើតឡើងចំពោះសត្វចៀមនេះ នៅពេលភ្លៀងវាត្រូវ ទូលរែកនូវទម្ងន់របស់ខ្លួនគុណទ្វេរ នៅពេលវារអិលជាប់នឹងគុម្ពបន្លា វានឹងជាប់គាំង នៅពេលដែលមានបរាសិតនៅជាប់ វានឹងបង្កើនចំនួន សុីរោមរហូតដល់ខ្លួនវា។


សំនួរដំបូងពីការលឺព្រះសូរសៀងរបស់ព្រះគឺ “តើអ្នកត្រៀមខ្លួននូវអ្វីដែលទ្រង់នឹងមានបន្ទូលហើយឬនៅ?” ហើយវានឹងបញ្ជាក់នូវសំនួរ “តើអ្នកជឿថាព្រះមានបំណងល្អជាមួយអ្នកដែរទេ?”


ការអនុវត្ត:


ព្រះសូរសៀងរបស់ព្រះមិនតែងតែលឺខ្លាំងមកពីស្ថានសួគ៌ ដែលធ្វើឲ្យសត្វស្លាបភ័យខ្លាចរត់បាត់នោះទេ។ វាភាគច្រើនស្ងប់ស្ងាត់ជាងអ្វីដែលអ្នកគិតទៅទៀត ហើយវាត្រូវការការអនុវត្ត ដើម្បីអាចយល់ពីសម្លេងនេះបាន។ ដូច្នេះសូមបានគិតថាតើនៅកន្លែងណាមួយ ដែលព្រះអាចនឹងមានបន្ទូលមកកាន់អ្នកនៅថ្ងៃនេះ។ សូមបានពិនិត្យមើលការស្តាប់ខាងព្រលឹងវិញ្ញាណរបស់អ្នក ដើម្បីមើលដឹងថាព្រះនឹងមានទំនាក់ទំនង មកកាន់អ្នកតាមរបៀបណា។


Andreas Hörner – ICF Grünheide

អត្ថបទគម្ពីរ

ថ្ងៃ 8ថ្ងៃ 10

អំពី​គម្រោងអាន​នេះ

#JESUS2019 - ពេលវេលាប្រចាំថ្ងៃជាមួយព្រះ

ក្នុងអំឡុងប៉ុន្មានសប្ដាហ៍មុនពិធីបុណ្យព្រះយេស៊ូរស់ឡើងវិញយើងចង់ទទួលបាននូវការយល់ដឹងស៊ីជម្រៅអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះនៃជំនឿរបស់យើងអោយស្គាល់ទ្រង់កាន់តែច្បាស់ហើយមានពិសោធន៍ពីរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់នៅលើឈើឆ្កាងអ...

More

យើងសូមអរគុណដល់ ICF Movement ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនា: www.icf.church/jesus

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ